ពុទ្ធ ឆាយរិទ្ធី និយាយថា មិនអោយអតីតកាលច្រំដែលដូច១០ឆ្នាំមុនឡើយ
ទស្សនិកជនដែលស្រលាញ់នឹងចូលចិត្តទស្សនាការប្រកួតប្រដាល់គុនខ្មែរប្រាកដជាបានដឹងច្បាស់ថា ពុទ្ធ ឆាយរិទ្ធី នឹងប្រកួតជាមួយ អាសង្ហារគុនខ្មែរ ឡៅ ចន្រ្ទា នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីពានរង្វាន់អន្តរជាតិកណ្តាប់ដៃដែក ISI Palm នៅថ្ងៃទី០៦ ខែឧសភា ២០១៨នេះហើយ ។
មុននឹងការប្រកួតឈានចូលមកដល់ អ្នកលេងគុនខ្មែររន្ទះជើងដងទន្លេមេគង្គបាននិយាយរំលឹកសាច់រឿងរបស់ខ្លួនកាលពី១០ឆ្នាំមុនថា គ្រានោះរូបខ្លួនបានប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ ផុន ផាន់ណា ក្នុងនោះអ្នកណាៗក៏ថា ផុន ផាន់ណា ស៊ីខ្ញុំផុយៗដែរ តែទីបំផុតពេញ៥ទឹក ផុន ផាន់ណា វ៉ៃខ្ញុំមិនចូល ហើយចៅក្រមទាំង៥រូបបានផ្តល់ជ័យជំនៈអោយខ្ញុំឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ប៉ះជាមួយ ឡុង សុភី តែជាអកុសល ខ្ញុំមិនបានឈ្នះជើងឯកទេ ដោយបានទៅលើ ឡុង សុភី ។
នឹងត្រាក់កាន ក៏ដូចគ្នា ដោយភាគច្រើនគេថា ពុទ្ធ ឆាយរិទ្ធី មិនអាចឈ្នះ កីឡាករថៃម្នាក់នេះបានទេ តែទីបំផុត រិទ្ធី អាចធ្វើបាន ដោយចៅក្រមបានផ្តល់ជ័យជំនៈមិនឯកច្ឆ័ន៣ទល់២មកអោយ ពុទ្ធ ឆាយរិទ្ធី ។ រិទ្ធី ក៏និយាយបន្ថែមទៀតថា អតីតកាលមិនអាចច្រំដែលបានទេ អតីតកាលគឺអតីតកាលបំភ្លេចវាចោលចុះ រូបគេនឹងផ្តួល ឡៅ ចន្រ្ទា យកខ្សែក្រវាត់អោយបាន ព្រោះថារាល់ថ្ងៃនេះរូបគេខំប្រឹងហ្វឹកហាត់យ៉ាងខ្លាំង៕
+មានវីដេអូនៅខាងក្រាម