Vinicius Junior ត្រូវបានក្រុមកាំភ្លើងធំ Arsenal កំពុងតាមប្រមាញ់
(BC-99)
ក្រុមកាំភ្លើងធំ Arsenal កំពុងតាមប្រមាញ់ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid គឺកីឡាករ Vinicius Junior ដើម្បីយកមកពង្រឹងទ័ពរបស់ខ្លួន។
បើយោលទៅតាមសារព័ត៌មានពីទីក្រុង London បានឱ្យដឹងថាក្រុមកាំភ្លើងធំ Arsenal បានដាក់សំណើរចំនួន២ដងរួចហើយនៅរយៈពេល៦ខែនេះទៅកាន់ក្រុមអធិរាជស Real Madrid ដើម្បីទិញយកខ្សែប្រយុទ្ធ ប្រេស៊ីល Vinicius Junior ។
ខ្សែប្រយុទ្ធរូបនេះនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពី Bernabeu នៅចុងបញ្ចប់នៃរដូវកាលនេះហើយខណៈដែលក្រុមរបស់លោក Zenidine Zidane ក៏បង្ហាញចេតនាជ្រើសរើសខ្សែប្រយុទ្ធឯទៀតមកជំនួសហើយដែរ។
រីឯក្រុមដែលដឹកនាំដោយលោក Mikel Arteta ដែលបានធ្លាក់ចេញពីក្របខណ្ឌប្រជែង FA Cup កាលពីម្សិលម៉ិញក៏ជាចំណែកមួយដែល Arsenal ចាំបាច់ត្រូវតែស្វែងរកកីឡាករល្អៗបន្ថែមទៀតមកពង្រឹងក្រុមឱ្យកាន់តែខ្លាំងជាងនេះវិញដែរ។