Lewandowski ជាកីឡាករទី១រកគ្រាប់បាល់៩ប្រកួតជាប់គ្នានៅ UCL បាន២លើក
Robert Lewandowski បានបន្តរកគ្រាប់បាល់បញ្ចូលទី ខណៈ Bayern Munich បានយកឈ្នះ Dynamo Kyiv ១ទល់នឹង២ បន្តកំណត់ត្រា១០០ភាគរយក្នុងវគ្គចែកពូល។
គ្រាប់បាល់របស់ Lewandowski កើតឡើងក្នុងនាទី១៤ ដោយការលោតទាត់ផ្កាប់ចានយ៉ាងល្អ។ Kingsley Coman ទាត់បន្ថែមមួយគ្រាប់ទៀតក្នុងនាទី៤២។
ចូលដល់វគ្គទី២នាទី៧០ទើបក្រុមម្ចាស់ផ្ទះអ៊ុយក្រែនវាយបកបានមួយគ្រាប់វិញ។
នេះជាការរកគ្រាប់បាល់បញ្ចូលទី៩លើកជាប់ៗគ្នាហើយសម្រាប់ Lewandowski នៅ UEFA Champions League និងជាលើកទី២ផងដែរដែលកាលលើកទី១ កើតឡើងក្នុងខែសីហា ឆ្នាំ២០២០។ ខ្សែប្រយុទ្ធប៉ូឡូញរូបនេះវ៉ាផុត Ruud Van Nistelrooy និង Cristiano Ronaldo ដែលធ្វើបានតែមួយដង។ គេក៏កំពុងនាំលើតារាង Top Scorers ផងដែរ។
Bayern Munich មាន១៥ពិន្ទុពីការប្រកួត៥លើក ខណៈ Barcelona នៅលេខ២ មាន៧ពិន្ទុ និង Benfica មាន៥ពិន្ទុ៕