អ្នកគាំទ្រ Nantes ម្នាក់ត្រូវគេចាក់ស្លាប់មុនប្រកួត Ligue 1
អ្នកគាំទ្រមួយរូបរបស់ក្រុម Nantes នៃក្របខណ្ឌលីគកំពូលបារាំង បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានចាក់សម្លាប់ មុនពេលក្រុមនេះឈ្នះ ១-០ លើក្រុម Nice។
ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលរថយន្តជាច្រើនដែលដឹកជញ្ជូនអ្នកគាំទ្រ Nice ត្រូវបានវាយប្រហារដោយអ្នកគាំទ្រ Nantes ខណៈធ្វើដំណើរទៅកាន់កីឡដ្ឋាន Beaujoire មុនពេលការប្រកួតថ្ងៃសៅរ៍។
រដ្ឋអាជ្ញាសាធារណៈ Nantes លោក Renaud Gaudeul បាននិយាយថា បុរសអាយុ៣១ឆ្នាំម្នាក់បានស្លាប់។ ជនរងគ្រោះបានរងរបួសនៅផ្នែកខាងក្រោយ។
រដ្ឋអាជ្ញាបាននិយាយថាការស៊ើបអង្កេតសម្រាប់ “ឃាតកម្មដោយស្ម័គ្រចិត្ត” ត្រូវបានបើកហើយ អ្នកបើកបរអាយុ៣៥ឆ្នាំម្នាក់ក្នុងចំណោមអ្នកបើកបរត្រូវបានចាប់ខ្លួន។
Nantes បាននិយាយថា ពួកគេ “សោកស្ដាយ” ចំពោះការស្លាប់នេះ ដោយផ្ញើការរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ៕