ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបំផុសស្មារតីឱ្យយុវជនទូទាំងប្រទេសចូលរួមលេងកីឡាអុក ឈានទៅស៊ីហ្គេម ឆ្នាំ២០២៣
បើយោងតាមការប្រកាសរបស់ក្រសួងព័ត៌មាន (AKP) បានឲ្យដឹងថា ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា លោក គុជ គឹមឡុង ថ្លែងប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខថា ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធកីឡាអុកចង្រ្គកម្ពុជាស្នើឱ្យយុវជននានាចូលរួមលេង ឬហ្វឹកហាត់កីឡាអុកចត្រង្គនេះ ក្នុងគោលដៅបង្កើនធនធានកីឡាករឱ្យកាន់តែសម្បូរបែប ដើម្បីសម្រិតសម្រាំងបានគុណភាពអ្នកខ្លាំងពូកែ សម្រាប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនាថ្ងៃអនាគត ជាពិសេសគឺគោលដៅបាញ់ឆ្ពោះ ទៅទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក គុជ គឹមឡុង បានអំពាវនាវយ៉ាងដូច្នេះថា “បើប្អូនៗទំនេរពីការសិក្សា សូមយកពេល វេលាទាំងអស់នេះមកចាប់អារម្មណ៍ និងលេងកីឡាអុកចត្រង្គនេះ ចៀសវាងយកពេលវេលាទំនេរទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ឬត្រូវជៀសឱ្យឆ្ងាយជាដាច់ខាតពីគ្រឿងញៀន ដែល ជាកង្វល់ដល់សង្គមជាតិរបស់យើង”។លោកបានបន្ដថា កីឡាអុកចត្រង្គនេះត្រូវប្រើប្រាស់ ខួរក្បាល ភាពវាងវៃ ភាពរហ័សរហួន ភាពអត់ធ្មត់ រួមទាំងយុទ្ធសាស្រ្តជាច្រើនទៀត ដើម្បី ឱ្យក្លាយខ្លួនទៅជាកីឡាករខ្លាំងពូកែ។ ទន្ទឹមនេះ ការចូលរួមលេងកីឡាអុករបស់យុវជននានា គឺជាការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡានេះឱ្យកាន់តែរីកចម្រើន ហើយលោកជឿជាក់ថា ថ្ងៃអនាគត កម្ពុជានឹងអាចដណ្តើម បានជ័យលាភីពីការប្រកួតថ្នាក់តំបន់ និងលក្ខណៈអន្តរ ជាតិមកជូនជាតិមាតុភូមិរបស់ខ្លួនជាក់ជាមិនខាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយនឹងការការបំផុសស្មារតីឱ្យយុវជន ចូលរួមលេងកីឡានេះ លោកប្រធានសហព័ន្ធក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុន ក៏ដូចជា សប្បុរសជននានាចូលរួមគាំទ្រដល់វិស័យកីឡាអុកចត្រង្គ ដែលជាប្រភេទកីឡាប្រពៃណីជាតិ ខ្មែរមួយនេះ ឱ្យកាន់តែ រីកចម្រើនបន្ថែមទៀត តាមរយៈការជួយឧបត្ថម្ភជាសម្ភារ ថវិកាជាដើម ដើម្បីសម្រួចគោលដៅអភិវឌ្ឍន៍ឈានទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម នាឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាស្របពេលដែលវិស័យកីឡាប្រពៃណីជាតិខ្មែរមួយនេះកំពុងពង្រីក សកម្មភាពប្រកួត ការប្រកួតអបអរ នៅក្នុងពិធីបុណ្យជាតិធំៗនានា នាពេលកន្លងមក។
លោកគូសបញ្ជាក់បន្ថែមទៀថា បច្ចុប្បន្នថ្នាក់ដឹកនាំសហព័ន្ធជំនាញមួយនេះកំពុងខិតខំយ៉ាង ខ្លាំងក្នុងការបំផុសស្មារតីយុវជននៅទូទាំងប្រទេស ក៏ដូចជាប្រកួតជ្រើសរើសកីឡាករខ្លាំងៗ ជាបន្តបន្ទាប់ ក្រោមការគំាទ្រ យ៉ាងពេញទំហឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕
ប្រភព: ក្រសួងព័ត៌មាន (AKP)