វិភាគកីឡា
-
Neymar “ខ្ញុំកំពុងមានពេលវេលាល្អបំផុតក្នុងការរួមរស់ជាមួយ PSG”
(BC-99) Neymar ជឿជាក់ថារូបគេកំពុងរីករាយនឹងទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួនចាប់តាំងពីចូលរួមជាមួយក្រុម Paris Saint-Germain ក្នុងក្របខ័ណ្ឌ Ligue 1 ។ បន្ទាប់ពីបានទៅដល់ទីក្រុងបាសេឡូណាក្នុងការផ្ទេរប្រាក់ពិភពលោក ២២២ លានផោនក្នុងឆ្នាំ ២០១៧ Neymar បានឈ្នះពានរង្វាន់ចំនួន ៩ និងរកបាន ៧៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៨៥ លើកនៅគ្រប់ការប្រកួត។ Neymar ដែលធ្លាប់មានការលិចឮម្តងហើយម្តងទៀតជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លិបយក្ស Barca របស់ក្របខណ្ឌ LaLiga ... -
Danny Rose លែងចង់ទៅណាក្រៅពីនៅជាមួយក្លឹប Tottenham Hot Spur
(BC-99) Danny Rose នៅតែបន្តរង់ចាំឱកាសដើម្បីបានប្រកួតនៅចំពោះមុខអ្នកគាំទ្ររបស់ Tottenham ម្តងទៀតហើយក៏រីករាយនឹងកិច្ចសន្យារបស់ខ្លួនដែលនៅសេសសល់ជាមួយក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងមួយនេះ។ ខ្សែការពារស្លាបឆ្វេងរបស់អង់គ្លេសបានចំណាយពេលពាក់កណ្តាលរដូវកាលឆ្នាំ ២០១៩-២០ ក្នុងក្របខ័ណ្ឌ Premier League ក្នុងការបំពេញមុខងារជាកីឡាករខ្ចីជើងនៅក្លិប Newcastle United បន្ទាប់ពីលោក Jose Mourinho បានបាត់បង់ទំនុកចិត្តលើទម្រង់លេងរបស់រូបគេ។ ប្រាប់ទៅទូរទស្សន៍ BBC Radio 5 Live កីឡាកររូបនេះបានធ្វើការអះអាងថា រូបគេមានអារម្មណ៍ថាលោក Jose ... -
Pochettino ឋិតលើវិថីឆ្ពោះទៅកាន់ការដឹកនាំ FC Barcelona
(BC-99) លោក Mauricio Pochettino ហាក់ដូចជាកំពុងតែឋិតនៅមាត់ទ្វារចូលទៅកាន់ការដឹកនាំក្រុម Barcelona បន្ទាប់ពីបានសម្តែងការសោកស្តាយចំពោះការបដិសេធសំណើររបស់ក្រុមអ្នកមានបុណ្យកាលពីឆ្នាំ ២០១៨ ។ ថ្វីត្បិតតែការដឹកនាំ Spurs រយៈពេល៥ឆ្នាំបានជួយអោយលោក Pochettino មានឈ្មោះល្បីល្បាញថាជាអ្នកដឹកនាំដ៏មានសមត្ថភាពម្នាក់ ក៏ប៉ុន្តែលោកគួរតែអរគុណក្លឹប Espanyol ឯណោះទេដែលបានផ្តល់តួនាទីនេះអោយលោកមុនគេក្រោយពីលោកបានចូលនិវត្តន៍ពីកីឡាករអាជីព។ រិតតែសោកស្តាយជាងនេះទៅទៀតគឺនៅពេលដែលលោកបានបដិសេធសំណើររបស់ក្លឹប FC Barcelona ដែលចង់បានរូបលោកទៅដឹកនាំក្រុមរបស់ផងគេនៅឆ្នាំ ២០១៨។ លោកបានប្រាប់សារព័ត៌មាន El Pais ថា ... -
លោក Louis van Gaal លើកទឹកចិត្តដល់កីឡាករបាល់ទាត់ដែលស្រលាញ់ភេទដូចគ្នាកុំអោយមានការខ្មាសអៀន
(BC-99) អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United និងជម្រើសជាតិ ហូឡង់ បានទទូចថាបាល់ទាត់មិនមែនជាកញ្ចក់នៃសង្គមឡើយហើយជឿជាក់ថាកីឡាករបាល់ទាត់ដែលស្រឡាញ់ភេទដូចគ្នាត្រូវតែមានក្តីក្លាហានហ៊ានប្រឈមនិងការពិត។ លោក Van Gaal អាយុ ៦៨ ឆ្នាំដែលបានចូលនិវត្តន៍កាលពីមួយឆ្នាំមុនបន្ទាប់ពីបញ្ចប់អាជីពជាគ្រូបង្វឹកដ៏អស្ចារ្យដែលនៅ ហូឡង់ អេស្ប៉ាញ និងអាឡឺម៉ង់ បានបង្ហើបអោយដឹងថាគាត់មានការសង្ស័យថាមានកីឡាករមួយចំនួនដែលគាត់ធ្លាប់បានគ្រប់គ្រងគឺជាមនុស្សស្រឡាញ់ភេទដូចគ្នា។ លោកបានអោយដឹងថានេះគឺជាបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ ហើយលោកក៏មិនបានផ្តល់យោបល់អោយពួកគេបញ្ចេញអារម្មណ៍ពិតនាអំឡុងពេលប្រមូលផ្តុំនោះទេ តែពួកគេគួរតែបង្ហាញចេញនៅពេលចេញផុតពីរង្វង់បាល់ទាត់។ នៅពេលត្រូវបានសួរថាតើមានកីឡាករខ្ទើយនៅក្រុមបាល់ទាត់អាជីពដែរឬទេលោក Van Gaal បានឆ្លើយថា មាន តែមិនច្រើនទេ។ ... -
Arsenal, Spurs និង Everton ចូលរួមប្រជែងគ្នាដណ្តើមយក Zaha របស់ Crystal Palace
(BC-99) លោក Roy Hodgson បានព្រមានព្រមានដល់ថ្នាក់ដឹកនាំរបស់ Crystal Palace ថាខ្សែប្រយុទ្ធ Wilfried Zaha ទំនងជាលែងចង់នៅជាមួយក្លឹបនេះទៀតហើយនៅរដូវកាលក្រោយខណៈដែលរូបគេកំពុងតែត្រូវបានក្លឹបមួយចំនួនកំពុងតែចាប់អារម្មណ៍ដូចជា Arsenal, Spurs និង Everton ។ សំណួរគឺថាក្លឹប ឥន្រ្ទីចរណៃ Crystal Palace អាចរារាំងកីឡាកររូបនេះបានដែរឬទេ? មានក្លឹបជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករអន្តរជាតិកូឌីវ័រខាងលើព្រមទាំងមានការធានាថា Zaha អាចលេងអោយបានត្រូវទម្រង់លេងរបស់គេនៅជាមួយក្លឹបថ្មីទាំងនោះ។ ក្លឹបស្ករគ្រាប់ Everton ... -
លោក Mike Ashley នៅតែអះអាងថានៅតែមានវិធីលក់ Newcastle ទៅអោយមហាសេដ្ឋី អារ៉ាប់ កាន់កាប់បន្ត
(BC-99) លោក Mike Ashley នៅតែ “ ប្តេជ្ញាចិត្ត ១០០ ភាគរយ” ចំពោះការផ្ទេរសិទ្ធកាន់កាប់ Newcastle United ទៅអោយរាជទាយាទប្រទេសអារ៉ាប៊ីសាអ៊ូឌីត Mohamed bin Salman ទោះបីជាមានការលប់កិច្ចព្រមព្រៀងកាលពីថ្ងៃម៉ិញក៏ដោយ។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះតាមរយៈសារព័ត៌មាននានាបានបង្ហាញពីមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប់ប៊ីសាអូឌីត PCP Capital Partners និង Reuben Brothers បានដកខ្លួនចេញពីដំណើរការទិញក្លឹបបាល់ទាត់ Newcastle ... -
Milan កំពុងបើកកិច្ចពិភាក្សាពីកិច្ចព្រមព្រៀងថ្មីជាមួយ Zlatan
(BC-99) នាយកក្លិប Milan លោក Ricky Massara បាននិយាយថាក្លឹបនៅក្របខណ្ឌ Serie A មួយនេះកំពុងពិភាក្សាជាមួយ Zlatan Ibrahimovic និង Gianluigi Donnarumma អំពីកិច្ចសន្យាថ្មី។ Ibrahimovic បានផ្លាស់ទៅកាន់ Milan សារជាថ្មីដោយឥតគិតថ្លៃកាលពីខែមករាកន្លងមក។ នៅពេលខាងមកដ៏ខ្លីនេះដែរកីឡាករវ័យ ៣៨ ឆ្នាំរូបនេះនឹងផុតកិច្ចសន្យាក្រោយពីរដូវកាល ២០១៩-២០ បញ្ចប់។ អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម ... -
Alisson ស្រលាញ់ជីវិតនៅហង្សក្រហម Liverpool ព្រោះក្លឹបនេះចាត់ទុករូបគេដូចជាគ្រួសារ
(BC-99) អ្នកចាំទី Alisson បានបង្ហាញពីអារម្មណ៍របស់គេដែលត្រូវបាន Liverpool ចាត់ទុកជាផ្នែកមួយនៃគ្រួសារ គេក៏បានអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្លឹបក្នុងការជួយឱ្យគេមានជីវិតដ៏ស្រស់ស្រាយនៅ Merseyside ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានរីករាយនឹងរដូវកាលដ៏ជោគជ័យជាមួយលោក Jurgen Klopp ចាប់តាំងពីបានផ្លាស់មកពី Roma កាលពីខែកក្កដាឆ្នាំ ២០១៨ ។ ការលើកពានរង្វាន់ក្របខ័ណ្ឌ Champions League នៅរដូវកាលដំបូងរបស់ខ្លួនថែមទាំងបានជួយឱ្យ Liverpool បញ្ចប់ការរង់ចាំរយៈពេល 30 ឆ្នាំដើម្បីឈ្នះពានរង្វាន់ Premier ... -
អតីតអ្នកចាំទី Bosnich អោយ Man Utd គិតអោយបានម៉ត់ចត់អំពីអនាគតអ្នកចាំទីរបស់ខ្លួន
(BC-99) អតីតអ្នកចាំទីក្រុមបិសាចក្រហមលោក Mark Bosnich និយាយថា Manchester United ចាំបាច់ត្រូវតែគិតឱ្យបានម៉ត់ចត់អំពីអនាគតរបស់ David de Gea ។ កន្លែងរបស់ De Gea នៅក្នុងក្រុមដែលដឹកនាំដោយ Ole Gunnar Solskjaer កំពុងតែស្ថិតក្នុងស្ថានភាពមិនល្អបន្ទាប់ពីការបរាជ័យ FA Cup ៣-១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងគូប្រជែងតោខៀវ Chelsea ។ ... -
ខ្សែបម្រើស្លាប Willian របស់ក្លឹបតោខៀវ Chelsea កំពុងទាក់អារម្មណ៍ក្លឹបចំនួនពីរនៅ Premier League
(BC-99) ភ្នាក់ងារតំណាងកីឡាកររបស់ក្លិបតោខៀវ Chelsea បានអោយដឹងថា Willian បានទទួលការចាប់អារម្មណ៍ពីក្លឹបចំនួន ៥ ក្នុងនោះមាន ២ គឺជាក្លឹបនៅ Premier League ។ កិច្ចសន្យារបស់ Willian នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយក្នុងខណៈពេលដែលកីឡាករអន្តរជាតិប្រេស៊ីលរូបនេះមិនឈានដល់កិច្ចព្រមព្រាងពន្យាពេលជាមួយក្លឹបតោខៀវ Chelsea ឡើយ។ ក្រុមកាំភ្លើងធំ Arsenal ស្ថិតក្នុងចំណោមក្រុមដែលលេចឮព័ត៌មានមកថាបានចាប់អារម្មណ៍ចង់បានកីឡាកររូបនេះអោយចូលរួមក្រុមរបស់ខ្លួនដែលមានន័យថាគេនឹងនៅក្នុងទីក្រុងឡុងដដែល។ បើទោះជាមានការរំពឹងទុកថា Willian នឹងផ្លាស់ប្តូរគំនិតរបស់គេអំពីការបន្តកុងត្រារយៈពេល២ ឆ្នាំបន្ថែមដើម្បីនៅ Stamford ...