• 230
    0

    លោក Dorival Jr បានចាកចេញពីតួនាទីជាគ្រូបង្គោលក្រុម Sao Paulo ដើម្បីទៅកាន់តួនាទីគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល។ បុរស​វ័យ​៦១​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​ “៖ ​វា​ជា​សុបិន​ផ្ទាល់​ខ្លួន​ដែល​ក្លាយ​ជា​ការ​ពិត។” ប្រេស៊ីលបានចែកផ្លូវជាមួយគ្រូបង្គោលស្ដីទី Fernando Diniz កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ចង់តែងតាំងគ្រូបង្វឹកអចិន្ត្រៃយ៍សម្រាប់ការប្រជែងកៅអីស្វ័យប្រវត្តិទៅជុំចុងក្រោយ FIFA World Cup 2026៕
  • 568
    0

    ក្រោយជំនួបតទល់​ព្រំ សំណាង កាលពីថ្ងៃរាត្រីថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅព្រឹកនេះ អ្នកប្រដាល់ ដាវ លីឌុច បានហោះទៅខេត្តសៀមរាបហើយ។ កីឡាករដើមកំណើតកាណាដានឹងធ្វើទស្សនកិច្ចនៅតាមប្រាង្គប្រាសាទ និង​កន្លែងទេសចរណ៍ផ្សេងៗទៀត​។ គេរំពឹងថា ជើងខ្លាំងប្រដាល់ភូមារូបនេះនឹងបានស្វែងយល់ពីគុនខ្មែរបានច្រើន។ ដាវ បានប្រកួតស្មើក្នុងលក្ខខណ្ឌ MasFight តទល់​ព្រំ សំណាង។ យ៉ាងណា គេមើលឃើញថា ដាវ មានប្រៀបខ្លាំងលើសំណាង តែដោយសារការប្រកួតលក្ខខណ្ឌ MasFight ...
  • 255
    0

    Neymar នឹងទទួលការវះកាត់ បន្ទាប់ពីបានដាច់សរសៃចងសរសៃពួរផ្នែកខាងមុខ និងសរសៃពួរនៅជង្គង់ខាងឆ្វេងរបស់គាត់ អំឡុងលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល។   កីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានលើកចេញទាំងទឹកភ្នែកអំឡុងពេលប្រកួតចាញ់ក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ កាលពីថ្ងៃអង្គារ។ ​មិនទាន់​ច្បាស់​ថា Neymar នឹង​ត្រូវ​អវត្តមាន​រយៈពេល​ប៉ុន្មាន​នោះ​ទេ៕
  • 336
    0

    ភ្នំពេញក្រោនបញ្ចប់ភាពមិនដែលចាញ់២៣ ប្រកួតជាប់គ្នារបស់ក្រុម Dynamic Herb FC វគ្គវិលជុំសន្សំពិន្ទុ ក្នុងពូលF ពានរង្វាន់ AFC CUP វគ្គជម្រុះតំបន់អាស៊ាន នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ទីលាន Rizal Memorial Stadium ប្រទេសហ្វីលីពីន។ Shintaro, អ៊ន ចាន់ប៉ូលីន និង Andres Nieto ...
  • 409
    0

    ក្រុមកីឡាបាល់ទឹកជម្រើសជាតិបុរសកម្ពុជាបានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេលមួយសប្តាហ៍ដោយជោគជ័យនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមកីឡាបាល់ទឹកកម្ពុជាទទួលបានការបណ្តុះបណ្តាល ហាត់សមជាមួយក្រុមកីឡាបាល់ទឹកសិង្ហបុរី និងបានយល់ដឹងពីបច្ចេកទេសលេងរបស់ក្រុមកីឡាបាល់ទឹកដ៏ខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ក្រុមកីឡាបាល់ទឹកជម្រើសជាតិបុរសកម្ពុជាបានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេលមួយសប្តាហ៍ដោយជោគជ័យនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមកីឡាបាល់ទឹកកម្ពុជាទទួលបានការបណ្តុះបណ្តាល ហាត់សមជាមួយក្រុមកីឡាបាល់ទឹកសិង្ហបុរី និងបានយល់ដឹងពីបច្ចេកទេសលេងរបស់ក្រុមកីឡាបាល់ទឹកដ៏ខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍។ គំនិតផ្តួចផ្តើមនេះអាចធ្វើទៅបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសហព័ន្ធខ្មែរកីឡាហែលទឹក (KSF) សមាគមកីឡាហែលទឹកសិង្ហបុរី និងមូលនិធិព្រីនស៍ ដោយមានការគាំទ្របន្ថែមទៀតពីក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ។ ក្រុមដែលមានកីឡាករ១២នាក់ និងគ្រូបង្វឹករបស់ពួកគេមកពីប្រទេសកម្ពុជា បានហ្វឹកហាត់នៅប្រទេសសិង្ហបុរី ដោយបានចូលរួមវគ្គចែកពូលជាមួយក្រុមបាល់ទឹកជម្រើសជាតិសិង្ហបុរីយុវជន និងក្រុមសាលាកីឡាសិង្ហបុរី។ បន្ថែមពីនេះ ពួកគាត់ក៏បានធ្វើទស្សនៈកិច្ចទៅតំបន់ទេសចរណ៍ដ៏ល្បីនៅក្នុងទីក្រុងសិង្ហបុរីផងដែរ។ ...
  • 472
    0

    Galatasaray បានចុះកិច្ចសន្យាផ្ទេរយកខ្សែប្រយុទ្ធ Hakim Ziyech ពី Chelsea មួយរដូវកាលភ្ជាប់ជម្រើសទិញផ្ដាច់។ គេត្រូវបានណែនាំពីមុខមិត្តរួមក្រុមថ្មីឯទៀតពេលឈ្នះ Trabzonspor ២ទល់នឹង០ នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា។ Ziyech ដែលកើតនៅហូឡង់ និងលេងឱ្យជម្រើសជាតិម៉ារ៉ុកបានចូលរួមជាមួយ Chelsea ក្នុងឆ្នាំ២០២០ ក្នុងតម្លៃ៣៣លានផោនពី Ajax និងលេងបាន១០៧ប្រកួតពីគ្រប់កម្មវិធី។ Galatasaray នឹងបង់៣លាន៥សែនអឺរ៉ូសសម្រាប់ការខ្ចី ហើយនឹងបង់ថែម២លាន៨សែនអឺរ៉ូទៀតពេលទិញផ្ដាច់៕  
  • 831
    0

    ស្ថាបនិកពានរង្វាន់ទ្រទ្រង់មន្ទីរពេទ្យ គន្ធបុប្ផា បានបង្ហាញរូបពានរង្វាន់សម្រាប់ឆ្នាំ2023 ដែលគ្រោងនឹងរៀបចំឆាប់ៗនេះ។ ។ គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលទី១ កម្មវិធីនេះបានថវិការពីសប្បុរសជនចំនួន $១៧៦០៤.៣០ ហើយថិវកាទាំងអស់បានបរិច្ចាកចូលមូលនិធិ មន្ទីរពេទ្យ គន្ធបុប្ផា។ កម្មវិធីនេះគ្រោងនឹងរៀបចំរៀងរាល់ឆ្នាំដើម្បីគោលដៅធំៗ៣ ទី១ ប្រមូលថវិការបន្ថែមជួយមន្ទីរពេទ្យក៏ដូចជាជួយដល់កុមារកម្ពុជាយើង ទី២ នាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងការងារសង្គម ទី៣ រំលឹកគុណស្ថាបនិក គឺលោក Dr. Beat Richner ដែលបានលះបង់ដើម្បីកុមារកម្ពុជា ...
  • 453
    0

    ម្ចាស់ជើងឯកអាស៊ានថៃនឹងប្រកួតជាមួយចិនតៃប៉ិ និងហុងកុងអំឡុង FIFA’s Day ក្នុងខែនេះ។ ក្រុមរបស់គ្រូបង្គោល Alexandre Polking នឹងប្រកួតជាមួយក្រុមចិនតៃប៉ិនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិ Kaohsiung ខណៈការប្រកួតតទល់ក្រុមហុងកុង នឹងធ្វើឡើងនៅថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2023 នៅកីឡដ្ឋាន Hong Kong ។   លោក ...
  • 562
    0

    លោក Keisuke Honda បានប្រកាសជាផ្លូវការពីការរំសាយក្លិបបាល់ទាត់សូលទីឡូអង្គរ នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣ នេះ។ ស្ថាបនិកក្រុមដដែលបានសរសេរបែបនេះ “៖ ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លឹប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។ ពួកយើងបានដំណើរការក្លឹបនេះអស់រយៈពេលប្រាំមួយឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ...
  • 5495
    0

    ឯកឧត្ដម សៅ សុខា បានប្រកាសលាឈប់ពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងប្រគល់ការងារឱ្យឯកឧត្ដមអនុប្រធាន ខៀវ សាម៉េត មើលការខុសត្រូវក្នុងនាមប្រធានស្ដីទី។ ឯកឧត្ដម សៅ សុខា បានសរសេរបែបនេះ “៖ បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games ខ្ញុំគោរពនូវការសន្យា ដើម្បី បង្ហាញ នូវស្មារតីទទួលខុសត្រូវ ខ្ញុំសូមប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ចាប់ពីរាត្រីថ្ងៃ អាទិត្យ ទី ០៧ ខែ ...