• 398
    0

    Liverpool បានយកឈ្នះ Ajax Amsterdam ដោយលទ្ធផល២ទល់នឹង១ ក្នុងការប្រកួតបាល់ទាត់ UEFA Champions League ប្រចាំពូល A។ Mohammed Salah ជាអ្នករកគ្រាប់បាល់ឲ្យហង្សក្រហមនាំមុខមុនក្នុងនាទី១៧ មុន Mohammed Kudus តាមស្មើឲ្យ Ajax នាទី២៧។ ប៉ុន្តែ Joel Matip រកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមលោក Jurgen Klopp ...
  • 539
    0

    សារព័ត៌មាន Daily Mail បានបង្ហាញព័ត៌មានលម្អិតលើការស៊ើបអង្កេត​លើអេក្វាឌ័រដែលបានប្រើប្រាស់កីឡាករពុំមានពង្សាវតាច្បាស់លាស់ក្នុងវគ្គជម្រុះ FIFA World Cup 2022៕   កាលខែមិថុនា ឆ្នាំ២០២២ ឈីលី រកឃើញភាពមិនប្រក្រតីជុំវិញសំបុត្រកំណើតរបស់កីឡាករ Byron Castillo និងបានចោទប្រកាន់ភាគីអេក្វាឌ័រដែលបានផ្ដល់ព័ត៌មានមិនប្រឌិតពាក់ព័ន្ធនឹងកីឡាកររូបនេះ។ តាមពិតទៅគេមិនមែនជាជនជាតិអេក្វាឌ័រទេ តែជាកូឡុំប៊ី។ យ៉ាងណា អេក្វាឌ័រនៅតែបានលេង World Cup 2022 ព្រោះមិនមានរកឃើញអ្វីពាក់ព័ន្ធនឹងការដាក់កំហុសលើ Byron Castillo។ ...
  • 384
    0

    បើតាមការឲ្យដឹងពីលោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដែលត្រូវបានស្រង់សម្ដីដោយ Cambodia 2023 ថា សហព័ន្ធលោកបាននិងកំពុងប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីពង្រឹងដល់ការយកមេដាយសម្រាប់ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងនោះសហព័ន្ធបានត្រៀមកីឡាករ-កីឡាការិនី ចំនួន ៦នាក់ កំពុងហ្វឹកហាត់យ៉ាងសកម្មនៅអាមេរិក។ ក្រៅពីកីឡាករ-កីឡាករការិនីដែលហ្វឹកហាត់នៅអាមេរិក ក៏មានកីឡាករ-កីឡាការិនីកំពុងហ្វឹកហាត់នៅកម្ពុជាចំនួន ៥នាក់ ផ្សេងទៀតផងដែរ សម្រាប់ការចូលរួមស៊ីហ្គេមឆ្នាំក្រោយនោះ។ បើតាមលោក ជា ពៅ គ្រូបង្វឹកកីឡាវាយកូនបាល់កម្ពុជា បានប្រាប់មកកាន់ ...
  • 411
    0

    កីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ វិញ្ញាសាប៊ីយ៉ាការ៉ុម ដែលជាម្ចាស់ជ័យលាភីអន្តរជាតិជាច្រើនព្រឹត្តិការណ៍ បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង ដែលខ្លួនទទួលបានដំណឹង និងត្រៀមខ្លួនក្លាយជាបេក្ខភាព១រូប ចូលរួមប្រកួតកីឡាចំនួន២វិញ្ញាសា ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ កីឡាការិនីប៊ីយ៉ាការ៉ុម ស្រួង ភាវី បានបញ្ជាក់ប្រាប់ពីប្រទេសកូរ៉េ តាមរយៈសារអេឡិចត្រូនិកមកថា ពីមុន លោកស្រីមានភាពស្រពិចស្រពិលលើវិញ្ញាសាប៊ីយ៉ាការ៉ុម សម្រាប់គោលដៅ ស៊ីហ្គេម ២០២៣។ ប៉ុន្តែពេលនេះច្បាស់លាស់ជាផ្លូរការហើយ បន្ទាប់ពីលោកស្រីទទួលបានដំណឹងពីសហព័ន្ធកីឡាប៊ីយ៉ា ...
  • 398
    0

    ក្រុមជម្រើសជាតិកម្ពុជា U16 នឹងបញ្ចប់វគ្គចែកពូលតទល់ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា U16 ក្នុងពានរង្វាន់ AFF U16 BOYS CHAMPIONSHIP 2022 នៅប្រទេសឥណ្ឌូណេស៊ី នាវេលាម៉ោង៣ រសៀលថ្ងៃចន្ទ ទី០៨ ខែសីហា នេះ។ ក្រុមគោព្រៃជំទង់កម្ពុជាត្រូវការឈ្នះមីយ៉ាន់ម៉ា ជាចាំបាច់ និងរង់ចាំមើលលទ្ធផលម៉ាឡេស៊ី និងអូស្ត្រាលី ។ ក្នុងករណីអូស្ត្រាលីឈ្នះម៉ាឡេស៊ី នោះ កម្ពុជាអាចមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ គិតត្រឹមពេលនេះ ...
  • 2142
    0

    (BC99) វីរបុរសក្រុមតោខៀវ Chelsea ជំនាន់ទស្សវត្ស​ទី 80 ​លោក Pat Nevin ជឿជាក់ថា Cristiano Ronaldo នឹងក្លាយជាកីឡាករដែលនាំ​បញ្ហា​ដល់​ក្លិបធំជាង Romelu Lukaku ទៅ​ទៀត​ប្រសិនបើក្លិប​មួយ​នេះ​ហ៊ាន​ចុះ​ហត្ថលេខាយករូប​​គេ​។ រឿងរ៉ាវដែល Ronaldo ​កំពុងចង់​ចាក​ចេញ​ពី Manchester United ព្រោះ​មិន​បាន​លេង Champions League រដូវ​កាល​នេះបាន​ក្លាយ​ជា​ព័ត៌មាន​ដ៏​រសើប​មួយ​នៅ​ក្នុង​ពិភព​បាល់​ទាត់​។ ស្រប​ពេល​ដែល​អ្នក​ធុរកិច្ច​របស់​ក្លិប​ តោខៀវ ...
  • 815
    0

    លោក Christophe Galtier គ្រូបង្គោលថ្មី Paris Saint Germain បាននិយាយថា នឹងដាក់ឲ្យអ្នកចាំទី Keylor Navas ក្នុងជម្រើសទី២សម្រាប់រដូវកាល២០២២/២០២៣។ “ខ្ញុំនិយាយយ៉ាងច្បាស់ហើយទៅកាន់អ្នកចាំទីនៅដើមរដូវកាលពីជម្រើសរបស់ពួកគេ។ Navas នឹងធ្វើជាអ្នកចាំទីដៃទី២។ គាត់ដឹងថា ខ្ញុំគ្រោងវា។ ខ្ញុំប្រាកដហើយថា គាត់មិនសប្បាយចិត្តទេ។ តាមពិតទៅ ក្រុមមួយមានអ្នកចាំទីឆ្នើម២នាក់ វាពិតជាល្អ។” Navas បានចូលរួមជាមួយ PSG ពី ...
  • 643
    0

    ដូចដឹងហើយថា ក្រុមធំវិសាខាបានយកឈ្នះក្រុមធំភ្នំពេញក្រោន ដោយលទ្ធផល ៣ទល់នឹង១ ក្នុងការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា កាលថ្ងៃសៅរ៍ ទី១៦ ខែកក្កដា។ នេះជាជ័យជម្នះរបស់វិសាខាសាជាថ្មីលើភ្នំពេញក្រោនក្នុងលីគ។ អ្វីដែលគួរចាប់អារម្មណ៍នោះ គឺ ក្រោយការឈ្នះនៅលីគមិនទាន់បាន​២៤ម៉ោងផង ក្រុមយុវជនអាយុក្រោម១៨ឆ្នាំវិសាខា បានបំបាក់ភ្នំពេញក្រោន U18 ៥ទល់នឹង០ ក្នុងការប្រកួតពានរង្វាន់យុវជនសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកក្កដា។ បើនិយាយពីក្រុមធំវិសាខាកំពុងឈរលេខ២ បណ្ដោះអាសន្នក្នុងតារាងពិន្ទុក្របខណ្ឌ Cambodian Premier League គិតត្រឹមសប្ដាហ៍ទី១១ ...
  • 571
    0

    កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនី អ៊ុក ស្រីមុំ បានយកឈ្នះក្រុមកីឡាការិនីប៉េតង់បារាំង Nadege BAUSSIAN និង Caroline Marie BOURRIAUD ដោយពិន្ទុ ៧-៥ លើវិញ្ញាសាវាយគូ ២នាក់ ទល់ ២នាក់ នៅវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ World Games 2022 នៅសហរដ្ឋអាមេរិក។ នេះជាក៏មេដាយមាសទី២សម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍ដ៏ធំឆ្នាំនេះ ដែលលើកទី១ដណ្ដើមបានដោយកីឡាការិនី ...
  • 2298
    0

    ក្រុមហ៊ុន​ស្រា​​ Chivas បាន​សម្រេច​ក្ដី​ស្រមៃរបស់​អ្នក​គាំទ្រ​នៅ​កម្ពុជា​ដែល​ជា​អតិថិជន​ Chivas ទៅ​ទស្សនា​ការ​ប្រកួត​របស់​ក្រុម Manchester United ដោយ​ផ្ទាល់​នៅ​ប្រទេស​ថៃ។​ អ្នកគាំទ្រនៅប្រទេសកម្ពុជាចំនួន ​៣​ ​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃកាលពីថ្ងៃទី10​-12 ខែកក្កដាកន្លងមកនេះ ដើម្បី​ចូលរួម​ទស្សនា​ការ​ប្រកួត​ដ៏​ជក់ចិត្ត​រវាង​ Manchester United និង​ Liverpool ហើយ​ជា​លទ្ធផល​ Manchester United បាន​យក​ឈ្នះ ៤–០ ។ ​ ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ ការ​ហូប​ចុក​ ...