Real Madrid ត្រៀមបញ្ចេញសមាជិកម្នាក់ឲ្យក្រុមមួយនៅ LaLiga ខ្ចីជើងនៅរដូវកាលក្រោយ
ក្រុមអធិរាជស Real Madrid អាចបញ្ចេញខ្សែបម្រើវ័យក្មេង Takefusa Kubo ទៅលេងនៅ Real Valladolid សម្រាប់រដូវកាល ២០១៩/២០ ក្នុងលក្ខខណ្ឌខ្ចីជើង នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន MARCA។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករដែលមានរហស្សនាមថា Messi ជប៉ុនបានបង្ហាញសមត្ថភាពយ៉ាងគួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួត Pre-season ជាមួយ Real Madrid ប៉ុន្តែមិនទាន់មានឱកាសប្រជែងតំណែងក្នុងក្រុមលោក Zinedine Zidane បាននៅឡើយដោយសារវ័យនៅក្មេង និងស្ទើរបទពិសោធន៍។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Kubo បច្ចុប្បន្នកំពុងលេងនៅក្រុមឈុតទីពីរគឺ Real Madrid Castilla ក្រោមការគ្រប់គ្រងរបស់ Raul Gonzalez។ យ៉ាងណាក្តី Real Valladolid ដែលមានអតីតខ្សែប្រយុទ្ធ Ronaldo Nazario ជាម្ចាស់ក្លឹបបានដាក់សំណើខ្ចីជើងខ្សែបម្រើសញ្ជាតិជប៉ុន ហើយ Real ក៏បានបើកភ្លៀងខៀវផងដែរសម្រាប់សំណើរនេះ។