Onana សម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិក្រោយមានបញ្ហាជាគ្រូបង្គោល
បន្ទាប់ពីមានបញ្ហាជាមួយគ្រូបង្គោលRigobert Song នៅ World Cup ២០២២ ក្នុងប្រទេសកាតា អ្នកចាំទី Andre Onana បានសម្រេចចិត្តព្យួរស្រោមដៃពីជម្រើសជាតិកាមេរូនហើយ។
កីឡាករវ័យ២៦ឆ្នាំបាននិយាយកាលពីថ្ងៃសុក្រថា “៖រឿងរ៉ាវរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិកាមេរូនបានដល់ទីបញ្ចប់ ។”
អំឡុងនៅកាតា លោក Song បាននិយាយថា Onana បានសម្រេចចិត្តមិនលេងក្នុងការប្រកួតក្នុងពូលតទល់ស៊ែប៊ី។ ដូច្នេះគេក៏ត្រូវបានព្យួរពីក្រុមជម្រើសជាតិ ហើយក៏មិនបានលេងរហូត និងបានហោះទៅស្រុកកំណើតវិញតែម្ដង។
គួររំឭកថា Onana បានជាប់ជម្រើសជាតិជាលើកដំបូងក្នុងឆ្នាំ២០១៦ និងលេងបាន៣៤ប្រកួត៕