
ឡុង សំណាង អាចនឹងប៉ះ ផល សោភ័ណ្ឌ កម្មវិធីប្រដាល់ថ្នាក់ជាតិ
អ្នកលេងគុនខ្មែរពីររូបអាចនឹងប៉ះគ្នាក្នុងការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨នេះបន្ទាប់ពីពួកគេឈ្នះគូប្រកួតរៀងៗខ្លួនក្នុងការប្រកួតថ្ងៃទី១កន្លងមក ។
ក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ឡុង សំណាង (សែម ណាង) អាចជួបរៀមច្បង ផល សោភ័ណ្ឌ ( ផល សុភ័ក្រ ) បើសិនពួកគេឈ្នះដៃគូជាបន្តទៀត ។ សម្រាប់ថ្ងៃទីមួយ ឡុង សំណាង ឈ្នះពិន្ទុ សេង ស្រឿន ខណៈអ្នកប្រដាល់ក្លិបតាឡី ផ្តួល ភាព សុផង់ ត្រឹមទឹកទី ១ ។ ថ្ងៃនេះពួកគេនឹងបន្តប្រកួតនៅថ្ងៃទីពីរ ៖
គូសបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០១៨ ធ្វើឡើងចាប់ពីថ្ងៃទី ១២-១៦ ខែធ្នូ ឆ្នាំ២០១៨ ហើយការប្រកួតចាប់ផ្តើមនៅម៉ោង ២:៣០ រសៀលតទៅ នៅទឹកដីវិហារសួគ៌ Skyland 7NG ៕