ឃើញខ្លាំងពេក! ល្បីថា ឥឡូវមានគេធ្វើប្រជាមតិដើម្បីបញ្ឈប់ Haaland ពីការប្រកួត
ក្រោយមើលឃើញ Erling Haaland រកគ្រាប់បាល់បញ្ចូលទីមិនដែលខាន ស្រាប់តែមានលេចឮព័ត៌មានថា អ្នកគាំទ្រនៅ Premier League ចង់ធ្វើប្រជាមតិដើម្បីបញ្ឈប់ខ្សែប្រយុទ្ធ Manchester City រូបនេះពីការប្រកួត និងរកយុត្តិធម៌ឲ្យក្លិបទាំង១៩ផ្សេងទៀត។
តាមរយៈវិបសាយរដ្ឋាភិបាល និងសភាអង់គ្លេស មានមនុស្សម្នាក់បានបង្កើតយុទ្ធនាការធ្វើប្រជាមតិក្រោមប្រធានបទ “៖បញ្ឈប់ Haaland ពីការប្រកួតនៅ Premier League ព្រោះគេជាមនុស្សយន្ដ”។ សារព័ត៌មាន AS រាយការណ៍ថា មានមតិ២លានសម្លេងបានចូលរួមគាំទ្រយុទ្ធនាការនេះ។
Aymeric Laporte ដែលជាខ្សែការពារ Man City បានចាត់ទុកជារឿងដ៏អស់សំណើច។
ក្រោយផ្ទេរពី Dortmund ក្នុងតម្លៃ៥១លានផោន Haaland រកបាន១៩គ្រាប់ហើយពីការប្រកួត១២លើកគ្រប់កម្មវិធី។ ដោយមិនគិតការប្រកួត Community Shield គេរកបានគ្រាប់បាល់ និង assist រាល់ប្រកួត៕