
បែកច្រមុះមែន ប៉ុន្តែ CR7 នៅតែរួមចំណែកជួយព័រទុយហ្គាល់ឈ្នះឆេក
Cristiano Ronaldo បានប៉ះទង្គិចគ្នាជាមួយអ្នកចាំទីឆេកក្នុងការប្រកួត UEFA Nations League រហូតដល់បែកច្រមុះ។
ក្នុងនាទី១៤ CR7 បានព្យាយាមលោតទៅតែតបាល់ ចំពេលអ្នកចាំទីឆេក Tomáš Vaclík លោតយកបាល់ដែរ ហើយក៏បុកចំច្រមុះកីឡាករព័រទុយហ្គាល់រូបនេះ។
ទោះរបួសច្រមុះ Ronaldo នៅតែអាចរួមចំណែកឈ្នះឆេក ដោយលទ្ធផល០ទល់នឹង៤ ដោយគេបាន assist ឲ្យ Diogo Jota រកគ្រាប់បាល់ទី៤ ក្រោយ Diogo Dalot រកបាន២គ្រាប់ និង Bruno Fernandes រកបាន១គ្រាប់៕