
Lewandowski ប្រាប់ Bayern Munich ថា ខ្លួនមិនចង់តកុងត្រាទៀតទេ
Robert Lewandowski បានបញ្ជាក់ថា នឹងមិនបន្តកិច្ចសន្យាថ្មីនៅ Bayern Munich ទេ ដោយចង់ចាកចេញទៅរកទ្រនំថ្មី។
នាយក Bayern Munich លោក Hasan Salihamidzic និយាយថា ខ្សែប្រយុទ្ធប៉ូឡូញខាងលើដែលនឹងផុតកុងត្រាក្នុងខែមិថុនា ខាងមុខ បានប្រាប់រូបលោកហើយថា គេចង់ចាកចេញ។
Lewandowski ថ្លែងបែបនេះ “៖ខ្ញុំបានប្រាប់ក្លិបហើយថា បើមានសំណើមក យើងនឹងពិចារណា ទាំងក្លិបអីហ្នឹង។ យើងត្រូវតែរកជម្រើសល្អសម្រាប់ភាគីទាំងសងខាង។ ខ្ញុំនឹងមិនតកុងត្រាទៀត។”
អតីតខ្សែប្រយុទ្ធ Borussia Dortmund រកបាន៣៤៤គ្រាប់ពីការប្រកួត៣៧៤ដង ឈរជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេលំដាប់ទី២នៅ Bayern Munich បន្ទាប់ពីលោក Gerd Muller៕