
អាស៊ី អឺរ៉ុប យូណាយធីត នាំចូលខ្សែប្រយុទ្ធបរទេសបទពិសោធច្រើននៅកម្ពុជា
ក្លិបអាស៊ី អឺរ៉ុប យូណាយធីត បានប្រកាសពីការនាំចូលខ្សែប្រយុទ្ធដែលមានបទពិសោធច្រើននៅលីហ្គកំពូលកម្ពុជា BISAN GEORGE ដើម្បីធ្វើការប្រកួតក្នុងពានរង្វាន់ METFONE CAMBODIAN LEAGUE នៅជុំទី២ ក្រោយអស់ឱកាសប្រជែងជើងឯក ។
កីឡាករនីហ្សេរីយ៉ា រូបនេះធ្លាប់លេងអោយក្លិបជាច្រើននៅលីហ្គកំពូលកម្ពុជាដូចនេះ បឹងកេត , ឆ្លាមសមុទ្រ , ភ្នំពេញក្រោន , ព្រះខ័នរាជស្វាយរៀង , ក្រសួងការពារជាតិ (ទ័ព) , ណាហ្គាវើល ( ២០១៨ និង ២០២០ ) ហើយនេះជាការវិលមកក្លិប អាស៊ី អឺរ៉ុប យូណាយធីត ជាលើកទី២ ផងដែរ បន្ទាប់ពីធ្លាប់លេងកាលពីឆ្នាំ ២០១៧ ។ សូមបញ្ជាក់ថា ក្រោយចប់ជុំទី១ ក្លិបដែលដឹកនាំដោយលោក សុខ សំណាង ស្ថិតនៅលេខរៀងទី៩ ដោយឈ្នះ ៣ ស្មើ១ និងចាញ់ ៨ មាន ១០ ពិន្ទុ ៕