Icardi ត្រូវភរិយាស៊ិចស៊ី Wanda Nara ចោទថា ក្បត់ចិត្ត
នាង Wanda Nara បានចោទប្រកាន់ខ្សែប្រយុទ្ធ Mauro Icardi ថា ក្បត់ចិត្តរបស់នាង និងទំនងឈានដល់ការចែកផ្លូវគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអ៊ីតាលី Football Italia។
អ្នកទាំង២ចាប់ផ្ដើមទាក់ទងគ្នាពេល Icardi នៅជាកីឡាករ Sampdoria ហើយជាមិត្តជិតស្និទ្ធនឹងប្ដីមុន គឺកីឡាករ Maxi Lopez។
Icardi និងនាង Wanda បានរៀបការក្នុងឆ្នាំ២០១៤ តែអ្នកទាំង២ហាក់បានឈានដល់ចែកចានចែកឆ្នាំងគ្នាទៅហើយ។
លើបណ្ដាញសង្គម Instagram ស្ត្រីវ័យ៣៥ឆ្នាំបានសរសេរថា “៖អ្នកកំពុងបំផ្លាញគ្រួសារមួយទៀត។” បន្ទាប់ពីនោះមក នាងក៏ unfollow account របស់ Icardi។
បច្ចុប្បន្ន ក្រៅជាភរិយា នាង Wanda ក៏ជាភ្នាក់ងាររបស់ Icardi ដែលមានអាយុតិចជាងនាង៧ឆ្នាំដែរ។ គេជឿថា ការបែកបាក់នេះអាចនឹងប៉ះពាល់ដល់ការលេងបាល់របស់ Icardi ដែលមិនសូវបានលេងទៀងទាត់នៅ Paris Saint Germain៕