
កាលបរិច្ឆេទទីផ្សារដោះដូរកីឡាករបាល់ទាត់នៅកម្ពុជា
ទីផ្សារដោះដូរកីឡាករលើកទី២ក្នុងក្របខណ្ឌ Cambodian Premier League នឹងធ្វើឡើងពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា។
ក្នុងនោះ ក្លិបនីមួយៗអាចផ្លាស់ប្ដូរកីឡាករបរទេសបាន២នាក់ និងកីឡាករក្នុងស្រុកបាន៣នាក់។
គួរដឹងដែរថា ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា ឬ Cambodian Premier League បានបញ្ចប់ជុំទី១ហើយ ដោយព្រះខ័នរាជស្វាយរៀងឈរនៅកំពូលតារាង។ ការប្រកួតនឹងវិលមកវិញ ក្រោយចប់វគ្គជម្រុះ AFC Asian Cup 2023 ចុងខែមិថុនា។
បើនិយាយពីកូតាកីឡាករបរទេសសម្រាប់ក្លិបនីមួយៗ អាចមានច្រើនបំផុត៥នាក់ និងដាក់៤នាក់លេងលើទីលាន ដែលក្នុងចំណោម៤នាក់នោះ ត្រូវមានកីឡាករអាស៊ីម្នាក់៕