Zinedine Zidane ជាបេក្ខភាពនាំមុខគេក្នុងការតែងតាំងជាគ្រូបង្វឹកថ្មីនៅ Manchester United
Manchester Untied បានចេញសេចក្តីប្រកាសអំពីការបញ្ចប់តំណែងគ្រូបង្វឹក Ole Gunnar Solskjaer នៅថ្ងៃអាទិត្យនេះ ក្រោយបរាជ័យនៅផ្ទះ Watford ៤ទល់នឹង១ ក្នុងក្របខ័ណ្ឌ Premier League។
ជំនួយការ Michael Carrick ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នក្នុងការដឹកនាំក្រុមប៉ុន្មានប្រកួតបន្ទាប់នេះ មុនពេលឈានដល់ការស្វែងរកគ្រូបង្វឹកថ្មីដើម្បីមកដឹកនាំរហូតដល់ចប់រដូវកាលតែម្តង។
យ៉ាងណាក្តី ព័ត៌មានទាក់ទង់នឹងគ្រូបង្វឹកថ្មីត្រូវបានចុះផ្សាយជាច្រើនថា គ្រូបង្វឹក Zinedine Zidane ដែលកំពុងទំនេរការងារបាល់ទាត់គឺជាបេក្ខភាពដ៏សាកសមបំផុតដើម្បីមកកាន់តំណែងនៅទឹកដី Old Traffrod ស្របពេលដែលគ្រូបង្វឹក Erik ten Hag របស់ Ajax និងគ្រូបង្វឹក Brendan Rodgers របស់ Leicester City ក៏ស្ថិតនៅក្នុងបញ្ជីចង់បានរបស់ក្រុមបិសាចក្រហមផងដែរ។
គួររំលឹកថា Ole Gunnar Solskjaer ចូលមកកាន់តំណែងនៅ Manchester United ក្នុងខែមីនា ឆ្នាំ២០១៩ ជំនួសលោក Jose Mourinho ហើយក៏បានតកុងត្រាជាគ្រូបង្វឹកពេញសិទ្ធតែម្តងនៅក្នុងខែកក្កដា ២០២១ ប៉ុន្តែមិនដែលបានឈ្នះពានរង្វាន់អ្វីមួយនៅឡើយទេ៕