Man UTD ប្រកាសផ្លូវការពីការចាកចេញរបស់ Ole
ទំព័រផ្លូវការ Manchester Untied បានប្រកាសរួចរាល់ហើយថា លោក Ole Gunnar Solskjaer បានចេញពីតំណែងអ្នកចាត់ការរបស់ខ្លួននៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា នេះ ក្រោយបរាជ័យនៅផ្ទះ Watford ៤ទល់នឹង១។
លោក Ole បានកាន់ការងារផ្លូវការក្នុងខែមីនា ឆ្នាំ២០១៩ និងបានតកុងត្រាកាលខែកក្កដា ២០២១ ដល់ឆ្នាំ២០២៤។ ប៉ុន្តែលទ្ធផលមិនល្អកន្លងមក ទើបឈានដល់សេចក្ដីសម្រេចចិត្តបែបនេះ៕