
Premier League ប្រកាសថា កីឡាករដែលបានចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី២ មានប្រមាណ៨០ភាគរយហើយ
សា្ថប័ន Premier League បានប្រកាសថា កីឡាករដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ មានប្រមាណ៨០ភាគរយហើយ និងកីឡាករទើបចាក់ដូសទី១មាន៨៥ភាគរយ។
ដោយសារជម្ងឺកូវីដ១៩ ការប្រកួតជាច្រើនត្រូវបានផ្អាកព្រោះតែកីឡាករ និង បុគ្គលិកក្លិបបានឆ្លងជាបន្តបន្ទាប់។ កាលពីខែធ្នូកន្លងទៅ ទាំងស្ថាប័ន Premier League និង រដ្ឋាភិបាលអង់គ្លេស បានទទូចអោយកីឡាករទាំងអស់ត្រូវតែចាក់វ៉ាក់ស៊ាំងការពារជម្ងឺកូវីដ១៩ ដើម្បីទប់ទល់នឹងការឆ្លង។
កាលពីសប្តាហ៍មុន Premier League ក៏បានរាយការណ៍ថារកឃើញការឆ្លងកូវីដ-១៩ ថ្មីចំនួន១១ករណី។ ទោះបីជាបែបនេះក្តី ការធ្វើតេស្តរកកូវីដ-១៩ មានចំនួន១,៩៤៧តេស្តប៉ុណ្ណោះចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ខែមករា។ តួលេខនេះ ថយចុះខ្លាំងធៀបការធ្វើតេស្តនៅសប្តាហ៍មុនមួយទៀតដែលមានដល់ទៅ៦,២២១តេស្ត៕
-Monsoon-