លក់កីឡាករ១០នាក់អំឡុងទីផ្សារដោះដូរនេះ Chelsea រកបានជិត២០០លានដុល្លារអាមេរិក
Kurt Zouma ជាកីឡាករចុងក្រោយដែលចាកចេញពីកីឡដ្ឋាន Stamford Bridge អំឡុងទីផ្សារដោះដូរបច្ចុប្បន្ននេះ។
ទំព័រក្លិប Chelsea បានប្រកាសថា ខ្សែការពារជម្រើសជាតិបារាំងបានផ្លាស់ទៅ West Ham United ក្នុងតម្លៃ៣៥លានដុល្លារអាមេរិក លើកិច្ចសន្យា៤ឆ្នាំ។
គេជាកីឡាករទី១០របស់ Chelsea ដែលបានផ្លាស់ទ្រនំថ្មី។ កីឡាករ៩នាក់ទៀតមាន Tammy Abraham, Fikayo Tomori, Marc Guehi, Davide Zappacosta, Tino Livramento, Ike Ugbo, Victor Moses, Lewis Bate និង Olivier Giroud មានន័យថា តោខៀវរកបានជិត១៥០លានដុល្លារអាមេរិក។
ទឹកប្រាក់១៥០លានដុល្លារ Chelsea អាចទូទាត់ចំណាយលើថ្លៃទិញ Romelu Lukaku ពី Inter Milan តម្លៃ១៣២លានដុល្លារអាមេរិក៕