អេក្វាឌ័រប្រឈមនឹងការមិនបានលេង World Cup 2022
សារព័ត៌មាន Daily Mail បានបង្ហាញព័ត៌មានលម្អិតលើការស៊ើបអង្កេតលើអេក្វាឌ័រដែលបានប្រើប្រាស់កីឡាករពុំមានពង្សាវតាច្បាស់លាស់ក្នុងវគ្គជម្រុះ FIFA World Cup 2022៕
កាលខែមិថុនា ឆ្នាំ២០២២ ឈីលី រកឃើញភាពមិនប្រក្រតីជុំវិញសំបុត្រកំណើតរបស់កីឡាករ Byron Castillo និងបានចោទប្រកាន់ភាគីអេក្វាឌ័រដែលបានផ្ដល់ព័ត៌មានមិនប្រឌិតពាក់ព័ន្ធនឹងកីឡាកររូបនេះ។ តាមពិតទៅគេមិនមែនជាជនជាតិអេក្វាឌ័រទេ តែជាកូឡុំប៊ី។ យ៉ាងណា អេក្វាឌ័រនៅតែបានលេង World Cup 2022 ព្រោះមិនមានរកឃើញអ្វីពាក់ព័ន្ធនឹងការដាក់កំហុសលើ Byron Castillo។
ផ្ទុយទៅវិញ Daily Mail បានបញ្ចេញខ្សែអាត់សម្លេងសម្ភាសអ្នកស៊ើបអង្កេតដែលបានធ្វើលើ Castillo កាលពី៤ឆ្នាំមុន។ ខ្សែការពាររូបនេះក៏បានទទួលស្គាល់ពីការប្រើប្រាស់ឯកសារក្លែងក្លាយ។ មិនតែប៉ុណ្ណោះ គេមានកំណើតនៅឆ្នាំ១៩៩៥ មិនមែន១៩៩៨ទេ។ ដូច្នេះ ប្រសិនបើរកឃើញកំហុសពិតមែននោះ អេក្វាឌ័រ នឹងមិនបានលេង World Cup នៅកាតារឡើយ៕