MSR Sport
Main Menu
ប្រដាល់
បាល់ទាត់
វិភាគកីឡា
ជីវប្រវត្តិ
កីឡាផ្សេងៗ
ប្រដាល់
បាល់ទាត់
វិភាគកីឡា
ជីវប្រវត្តិ
កីឡាផ្សេងៗ
សម្ដេចតេជោ ហ៊ុន សែន នឹងប្រើទម្រង់ ៣-៤-៣ ក្នុងការប្រកួតសប្បុរសធម៌ជួយគន្ធបុប្ផា
កីឡាករនៅ Premier League ២នាក់ត្រូវចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ
តាមពិត ១០ឆ្នាំមុន Chelsea ធ្លាប់បំបាក់ Arsenal ដល់ទៅ ៦-០ ឯណោះ
Martinez មិនបានជួយ Aston Villa ជើងទី១ទល់ Olympiakos ទេ
Nacho មិនតកុងត្រានៅ Real ទេ
កីឡាផ្សេងៗ
View all
កីឡាផ្សេងៗ
By
MSR Website
April 3, 2024
111
0
ម្ចាស់មេដាយមាសហែលទឹកអូឡាំពិករបស់សិង្ហបុរីសម្រេចចិត្តចូលនិវត្តន៍
Joseph Schooling ជាកីឡាករហែលទឹកម្នាក់គត់របស់សិង្ហបុរីដែលឈ្នះមេដាយមាសអូឡាំពិកបានប្រកាសចូលនិវត្តន៍ហើយក្នុងវ័យត្រឹម២៨ឆ្នាំ កាលថ្ងៃអង្គារ ទី០២ ខែមេសា។ គេបានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួនថា ចាប់ពីថ្ងៃនេះទៅគេលែងជាកីឡាករហែលទឹកទៀតហើយ និងមិនមានការសោកស្ដាយអ្វីទេចំពោះការសម្រេចនេះ តែថា វាជាបទពិសោធដ៏មានតម្លៃមួយ ក្នុងការឈានទៅបើកទំព័រថ្មីនៃជីវិត។ ក្នុងឆ្នាំ 2016 នៅអូឡាំពិក ក្រុង Rio ប្រទេសប្រេស៊ីល Schooling បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការឈ្នះ Michael Phelps ក្រសោបបានមេដាយមាសតែម្ដង។ តែយ៉ាងណា ភាពជោគជ័យនេះមិនបានឋិតឋេរទេ។ ជាក់ស្ដែង ...
Read More
កីឡាផ្សេងៗ
By
MSR Website
February 18, 2024
154
0
មកដឹងស្ថានភាពរបួសរបស់កីឡាករបាល់ទះ ឈាង ជីវវេង មុនផ្ដាច់ព្រ័ត្រតេជោលីគ
បើតាមការបង្ហោះរបស់លោក Duku អំពីស្ថានភាព ឈាង ជីវវេង កីឡាករក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ពេលនេះ គឺបានធូរស្បើយខ្លះហើយ ក្រោយរងរបួសអំឡុងជំនួបពាក់កណ្ដាលផ្ដាច់ព្រ័ត្រតេជោលីគឈ្នះក្រុមមហាផ្ទៃ កាលថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ។ កីឡាករ ជីវវេង ថ្លែងបែបនេះ “៖ ខ្ញុំបានធូរខ្លះហើយ ពេទ្យថារបូតក្រឡាស់ហើយមានស្រាំឆ្អឹង ម៉ោងប្រហែលជា៩គាត់ចុះឲ្យទៅស្កេន អាការៈរៀងចុកយប់មិញចុកដេកអត់បាន។” ក្រុមបាល់ទះបញ្ជាការដ្ឋានកងអង្គរក្សនឹងប៉ះក្រុមវិសាខាដណ្ដើមជើងឯកនៅម៉ោង៦ល្ងាចថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ នាពហុកីឡដ្ឋានជាតិ៕
Read More
កីឡាផ្សេងៗ
By
MSR Website
February 15, 2024
109
0
មានម្នាក់បានស្លាប់ និង 21នាក់បានរងរបួសក្នុងការបាញ់ប្រហារនៅចុងបញ្ចប់នៃការដង្ហែក្បួនជ័យជម្នះរបស់ក្រុម Kansas City Chiefs
មន្ទីរពេទ្យក្នុងតំបន់នោះបានបញ្ជាក់ថាមានកុមារ ៩ នាក់ជារងគ្រោះ។ ចំណែកប៉ូលិសបាននិយាយថាពួកគេបានចាប់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធនឹងការបាញ់ប្រហារមួយនេះ។ ការបាញ់ប្រហារត្រូវបានធ្វើឡើងផ្នែកខាងក្រៅនៃស្ថានីយ៍ Union Station ដែលជាស្ថានីយ៍រថភ្លើងនៅកណ្តាលទីក្រុង Kansas ហើយក៏ជាកន្លែងដែលអ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាសម្រាប់ក្បួនដង្ហែរជ័យជំនះនៃក្រុមរបស់ពួកគេ។ ក្នុងកម្មវិធីដង្ហែរក្បូនយាត្រានៃជ័យជម្នះមួយនេះគឺមានមន្ត្រីប៉ូលីសជាង 800 នាក់បានស្ថិតនៅកន្លែងកើតហេតុរួចហើយ ដើម្បីត្រួតពិនិត្យក្បួនដង្ហែរ រួមទាំងនៅលើដំបូលអគារ ដើម្បីធានាសុវត្ថិភាពដល់អ្នកទៅទស្សនា ចំណែកនាយកដ្ឋាន ពន្លត់ អគ្គិភ័យ របស់ ទីក្រុង Kansas ក៏ មាន វត្តមាន ផង ...
Read More
កីឡាផ្សេងៗ
By
MSR Website
February 5, 2024
248
0
ចប់១១ប្រកួតបាល់ទះតេជោលីគ វិសាខាបន្តឈរកំពូលតារាង ខណៈកងពលធំនៅក្រោមគេ
ការប្រកួតកីឡាបាល់ទះតេជោលីគ ២០២៤បានបញ្ចប់ចំនួន១១ប្រកួតហើយកាលពីចុងសប្ដាហ៍កន្លងទៅ។ ក្រុមវិសាខានៅតែឈរលើគេដដែល ដោយឈ្នះទាំង១១ប្រកួតតែម្ដង ហើយមិនធ្លាប់ចាញ់សូម្បីតែមួយសិត។ ក្រុមដែលសម្បូរដោយកីឡាករជម្រើសជាតិមួយនេះមាន៣៣ពិន្ទុឈរលើគេនៃតារាងចំណាត់ថ្នាក់។ ចំណែកកងពលធំអន្តរាគមន៍លេខ៣ មានតែ៨ពិន្ទុប៉ុណ្ណោះពីការឈ្នះ៣ និងចាញ់៨ដង ស្ថិតនៅបាតតារាង៕
Read More
កីឡាផ្សេងៗ
By
MSR Website
January 30, 2024
197
0
ស្មាត់ឌូកមើលឃើញការប្រកួតប្រជែងខ្លាំងក្នុងពានបាល់ទះតេជោលីគ
កីឡាករបាល់ទះ ជុក សោភា នៃក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ បានទទួលស្គាល់ពីការប្រកួតប្រជែងខ្លាំងក្នុងពានបាល់ទះតេជោលីគ២០២៣។ អតីតស្មាត់ជម្រើសជាតិថ្លែងថា ការអនុញ្ញាតឱ្យមានកីឡាករបរទេសចូលរួមជួយក្រុម ពិតជាល្អដើម្បីចែករំលែកបទពិសោធ និងទទួលបានការប្រកួតប្រជែងថ្មីៗ។ ដូច្នេះហើយក្រុមនីមួយៗសុទ្ធតែធ្វើបានល្អ។ ការប្រកួតកីឡាបាល់ទះតេជោលីគបានបញ្ចប់មួយជុំហើយ ដោយក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងខេត្តកណ្ដាលត្រូវបានកាត់ចេញនៅសល់តែ៦ក្រុម។ សម្រាប់ក្រុមវិសាខាកំពុងឈរនៅលេខ១ ខណៈក្រុមកងពលធំអន្តរាគមន៍លេខ៣នៅលេខ៥៕
Read More
Load More
error:
Content is protected !!