• 1403
    0

    ក្រុមកីឡាប៉េតង់កម្ពុជាបានបញ្ចប់ចំនួន៨វិញ្ញាសាទៀតគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ នេះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣។ ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ៍ ទី១១ នេះ កម្ពុជាបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រក្នុងវិញ្ញាសានារីម្នាក់ បុរស២នាក់ ដែលមានកីឡាករ យឹម សោភ័ណ កីឡាការិនី វង ចន្ថា និងកីឡាករ សុិន វង់។ មុនឡើងទៅកាន់វគ្គដណ្ដើមមេដាយមាស ពួកគេបានយកឈ្នះហ្វីលីពីន និងមីយ៉ាន់ម៉ា មុនទម្លាក់ក្រុមថៃក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ មិនដូចបំណងដែលចង់បាន ក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមឡាវ ...
  • 385
    0

    ក្រុមកីឡាវាយសីកម្ពុជាក្រសោបបានមេដាយមាសស៊ីហ្គេម២០២៣ក្នុងវិញ្ញាសាជាក្រុមចម្រុះ៥ប្រកួត ក្រោយឈ្នះក្រុមចម្រុះមីយ៉ាន់ម៉ា ដោយលទ្ធផល៣ទល់នឹង២ នៅទីលានវាយសីពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជាផ្ដើមការប្រកួតទោលបុរសដោយឈ្នះមីយ៉ាន់ម៉ា តែបានចាញ់ក្នុងការប្រកួតទោលនារី។ កម្ពុជាបានឈ្នះជាមីយ៉ាន់ម៉ា ការប្រកួតគូនារី មុនចាញ់ការប្រកួតគូបុរស។ ឈានដល់ការប្រកួតចុងក្រោយប្រភេទគូបុរសនារី កីឡាករ សុខ រីករាយ និងកីឡាការិនី ម៉េង ឈួង បានយកឈ្នះថៃដោយលទ្ធផល២សិតទល់នឹង០ នាំយកមេដាយមាសជូនដល់កម្ពុជាដោយជោគជ័យ។ លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា ...
  • 7126
    0

    កីឡាករបាល់ទះជម្រើសជាតិកម្ពុជា ឈាង ភារដ្ឋ ត្រូវបានគ្រួសារលាក់បាំងពីមរ.ណ.ភាពជីដូនរបស់គេ ព្រោះខ្លាចប៉ះពាល់ដល់ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតទល់ ថៃ។ នេះបើតាមការបង្ហោះរបស់ម្ចាស់គណនី Facebook សល់ វណ្ណា។ ម្ចាស់គណនី សល់ វណ្ណា បានសរសេរបែបនេះ “៖ ប្អូនសុំទោសណាបងណា 😓ប្អូនបានលាក់បាំងបងព្រោះខ្លាចប៉ះពាល់ដល់ការប្រគួតរបស់បងព្រោះជាការប្រគួតប្រវត្តិសាស្រ្ត 😓ពួកញមគ្មានបំណងទេបង😓តែអ្នកគ្រប់គ្នាដឹងពីអារម្មណ៍បងទើបសម្រេចចិត្តធ្វើបែបនឹង 😓បងធ្វើចិត្តអោយបានណាបង រឹងមាំណាបងនៅសល់តែមួយប្រគួតទេ😓 សុំទោសណាបង😓😭 ប្អូនអង្គុយស្រែកអោយបងទាំងអួល ទាំងទ្រូងស្ទើរបែកពេលឃើញមុខបង Pøżż Röth😭” ...
  • 288
    0

    សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីការរៀបចំប្រកួតកីឡាសូហ្វតិន្នីសស៊ីហ្គេម២០២៣ នៅស្នាក់ការសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី០៦ដល់ថ្ងៃទី១០ ខែឧសភា។ ប្រទេសចូលរួមមាន ខ្មែរ ថៃ ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត។ វិញ្ញាសាមាន ទោលបុរស ទោលនារី គូនារី គូបុរស ក្រុមបុរស ក្រុមនារី និងចម្រុះបុរសនារី។ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ...
  • 471
    0

    ខាន់ ចេសា បាននិយាយអរគុណចំពោះការលើកទឹកចិត្តរបស់ប្រជានជនខ្មែរ និងថាមានតម្លៃជាងមេដាយទៅទៀត។ ថ្លែងក្នុងកិច្ចសម្ភាសបន្ទាប់ពី ពិធីបំពាក់មេដាយ កីឡាការនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានលើកឡើងថា ៖ “៖ រាល់ការប្រកួតទាំងអស់គោលដៅរបស់ខ្ញុំគឺឈ្នះមេដាយមាស ជាពិសេសគឺការឈ្នះសម្រាប់ប្រទេសកម្ពុជា ។ ថ្ងៃនេះខ្ញុំទទួលបានត្រឹមមេដាយប្រាក់ ប៉ុន្តែខ្ញុំសុខចិត្តទទួលយកមេដាយប្រាក់ ហើយមានអ្នកគ្រប់គ្នានៅគាំទ្រលើកទឹកចិត្តខ្ញុំ ជាជាងទទួលបានមេដាយមាស, ព្រោះពេលនេះការគាំទ្ររបស់អ្នកទាំងអស់គ្នាគឺមានតម្លៃជាងមេដាយទៅទៀត ។ ដូចច្នេះហើយខ្ញុំសូមអរគុណយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រកម្ពុជាទាំងអស់គ្នា ដែលលើកទឹកចិត្តខ្ញុំ មិនថាខ្ញុំទទួលបានជ័យជម្នះ ឬបរាជ័យនោះទេ ៕” ...
  • 362
    0

    ភូមិកីឡា ដែលត្រៀមទទួលប្រតិភូកីឡា និងអត្តពលិក សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានប្រារព្ធពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) រួមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកសារព័ត៌មានយ៉ាងច្រើន។   ក្រោយពិធីក្រុងពាលី ...
  • 445
    0

    ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជា​ប្រវត្តិ​​សាស្ត្រ​ដំបូងរបស់កម្ពុជា ឱ្យ​ទទួលបានជោគជ័យ ជាកំណត់ត្រាថ្មីមួយ ម្ចាស់ផ្ទះកម្ពុជា នឹង​មិន​តម្រូវ​ឱ្យ​ប្រតិភូកីឡា​អាស៊ីអាគ្នេយ៍​ទាំង​អស់​បង់​ថ្លៃហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗ ៥០ដុល្លារអាមេរិក ក្នុង១​ថ្ងៃៗ​នោះ​ឡើយ។ នេះបើតាមការ​បញ្ជាក់​របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅក្រោយកិច្ចប្រជុំពិសេសមួយ ក្រោម​វត្ត​មាន​ដ៏​ខ្ពង់ខ្ពស់​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ...
  • 391
    0

    កីឡាបាល់ទះ វិញ្ញាសាបុរសក្នុងសាលបានចាប់ឆ្នោតជ្រើសរើសពូលឡើងវិញ ក្រោយហ្វីលីពីន ស្នើសុំចូលរួមក្រោយ ក្រោយថ្ងៃចុះបញ្ជីគ្រប់ប្រភេទកីឡា ត្រូវបានបិទទ្វា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ធ្វើឡើងក្នុងឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ខណៈម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់មេដាយមាសឆ្នាំចាស់ឥណ្ឌូណេស៊ី សិង្ហបុរី និងហ្វីលីពីន។ ក្រោយចាប់ឆ្នោតលើកទី១ ដែលធ្វើឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ ស្រាប់តែហ្វីលីពីន បានទទួចអោយកម្ពុជា បន្ថែមវិញ្ញាសាបាល់ទះបុរសក្នុងសាលរបស់ខ្លួន បើទោះជាដឹងខ្លួនថាផុតកាលបរិច្ឆេទនៃចុះបញ្ជីទៅហើយក្ដី។ រំលង១ថ្ងៃគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានផ្ញើលិខិតឆ្លើយតបទៅកាន់ហ្វីលីពីន ...
  • 405
    0

    ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានលើកឡើងថា ៖«ការកាត់សេចក្តីរបស់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមលើប្រភេទកីឡាវ៉ូវីណាម ក្នុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ត្រូវតែត្រឹមត្រូវ យុត្តិធម៌ ដោយមិនបង្កការប៉ះទង្គិចផ្លូវអារម្មណ៍របស់ប្រតិភូ កីឡាករ កីឡាការិនីអាស៊ីអាគ្នេយ៍ ដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះឡើយ។ ថ្នាក់ដឹកដដែលសង្កត់ធ្ងន់ថា ដើម្បីជៀសវាងការប៉ះពាល់អារម្មណ៍របស់កីឡាករ កីឡាការិនីចូលរួមប្រកួតស៊ីហ្គេម ២០២៣ គឺសមាជិកអាស៊ានទាំងមូល ត្រូវបានអនុញ្ញាតឱ្យនាំមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមតែ២នាក់ប៉ុណ្ណោះ។ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្រោមកិច្ចសហការរបស់គណៈកម្មាធិការជាតិ CAMSOC នាំយកមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមពីទ្វីបអឺរ៉ុបមកជួយដឹកនាំកាត់សេចក្តីការប្រកួតកីឡាវ៉ូវីណាម ...
  • 406
    0

    មានប្រទេសចំនួន៩ បានចុះឈ្មោះចូលរួមប្រកួតលើប្រភេទកីឡាកង់ ទាំងវិញ្ញាសាកង់គួក និងកង់ភ្នំ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា គិតមកដល់ត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ។ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន គូសបញ្ជាក់ថា ពេលនេះមាន៩ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមប្រកួតលើប្រភេទកីឡាកង់ ទាំងវិញ្ញាសាកង់គួក និងកង់ភ្នំ សម្រាប់ស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣។ ...