កម្ពុជាត្រៀមដាក់បញ្ចូលគុនល្បុក្កតោជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំនេះ
បើយោងតាមការសំភាសន៍របស់វិទ្យុវាយោជាមួយនិងឯកឧត្តម្ភ ហាប់ ទូច អគ្គនាយកបច្ចេកទេសនៃក្រសួងវប្បធម៍និងវិចិត្រសិល្បៈ បានឲ្យដឹងថា នៅក្នុងឆ្នាំនេះក្រសួងគ្រោងស្នើសុំដាក់គុនល្បុក្កតោទៅជាសម្បត្តិបិតិកភណ្ឌពិភពលោក។ ឯកឧត្តម្ភ បានបញ្ជាក់ទៀតថា គម្រោងនេះគឺធ្វើឡើងដោយមានការចូលរួមសហការជាមួយគណៈកម្មការជាតិអូឡាំពិកកម្ពុជា ដែលទទួលខុសត្រូវលើគុនមួយនេះ ពិសេសដែលស្របជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ឯកឧត្តម្ភ ហាប់ ទូច បានបញ្ជាក់ទៀតថា កន្លងមកកម្ពុជាបានចុះបេតិកភណ្ឌវប្បធម៍រូបិយ៍ចំនួន៣រួចមកហើយ រួមមានរមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុហ៍ ចំណែកឯបេតិកភណ្ឌវប្បធម៍អរូបិយ៍ កម្ពុជាបានចុះចំនួន៥ រួមមាន៖ របាំក្បាច់បុរាណខ្មែរ ល្ខោនស្បែកធំ ទាញព្រ័ត្រ ចាប៉ីដងវែង និងចុងក្រោយគឺល្ខោនខោល៕