ក្រោយឡើងកាន់តំណែង គ្រូថ្មី Luis Enrique ថានឹងមិនប្តូរទម្រង់លេងរបស់អេស្ប៉ាញឡើយ
កាលពីម្សិលមិញ លោក Luis Enrique បានបង្ហាញខ្លួនជាគ្រូបង្វឹកផ្លូវការរបស់ក្រុមគោជល់អេស្ប៉ាញ ក្រោមវត្តមានរបស់ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញផងដែរ។
ថ្លែងនៅក្នុងសន្និសិទ អតីតអ្នកចាត់ការ Celta Vigo & Barcelona បានអោយដឹងក្នុងពិធីបង្ហាញខ្លួនជាផ្លូវការថា៖ “ខ្ញុំចង់អោយក្រុមមានការផ្លាស់ប្តូរទៅរកភាពរីកចម្រើន តែមិនមែនជាការធ្វើបដិវត្តន៍ឡើយ។ ខ្ញុំអាចបន្សំទម្រង់ផ្សេងៗទៅលើការលេងរបស់យើងធ្វើអោយវាកាន់តែល្អ តែយើងនឹងមិនផ្លាស់ប្តូរ ទម្រង់គ្រឺះរបស់យើងឡើយ។ នេះជាអ្វីដែលលោកតែងធ្វើ កាលដឹកនាំនៅ Barcelona។”
គួរអោយដឹងថា ការមកដល់របស់ លោក Luis Enrique ក្រោយពីលោក Fernando Hierro បានចាកចេញពីតំណែង ក្រោយអេស្ប៉ាញ បញ្ចប់យុទ្ធនាការ FIFA World Cup 2018 ដោយឡើងបានត្រឹមវគ្គ ១៦ក្រុមចុងក្រោយ៕