• 5587
    0

    សហព័ន្ធបាល់ទាត់កម្ពុជាបានបង្ហោះនៅលើផេកផ្លូវការណ៍របស់ខ្លួន ថាពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ នឹង​ត្រូវ​សាងសង់​រួចរាល់​ចុង​ឆ្នាំ​ ២០២០​ នេះ​ហើយ​ ខណៈ​ពេល​នេះ​កំពុង​ធ្វើ​មិន​ឈប់​មិន​ឈរ​ទោះ​មាន​ជំងឺ​ COVID-19​ យ៉ាង​ណា​ក៏​ដោយ ដើម្បីត្រៀម​សម្រាប់​ប្រើប្រាស់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣​។​ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា៖ “ពេលវេលាដែលកីឡដ្ឋានមរតកតេជោ អាចបញ្ចប់ការសងសង់ជាស្ថាពរនោះគឺនៅដំណាច់ឆ្នាំ២០២០ ព្រោះបើតាមការពិនិត្យនិងប៉ាន់ស្មាន ការសាងសង់នៅសល់ប្រមាណ២០ ទៅ៣០ភាគរយទៀត”។ ឯកឧត្ដម​ បានបន្ថែមថា​ សំណង់​រឹង​នៃ​ពហុ​កីឡដ្ឋាន​ខាង​លើ​នេះ​បាន​ធ្វើ​រួចរាល់​ គឺ​នៅ​តែ​បំពាក់​គ្រឿង​បរិក្ខារ​ដូច​ជា​កៅអី​ បង្កាន់ដៃ​ ដំបូល ​កញ្ចក់​ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​បំពាក់​នៅ​ក្រោម​អគារ​ប៉ុណ្ណោះ។​ បើ​ទោះ​ជា​បច្ចុប្បន្ន​កំពុង​មាន​ជំងឺ​ឆ្លង​ COVID-19​ យ៉ាង​ណា​ក្ដី​ក៏​ខាង​ក្រុមហ៊ុន​សាងសង់​របស់​ចិន​នេះ​មិន​បាន​ផ្អាក​សកម្មភាព​នោះ​ឡើយ​ពោល​ដំណើរ​ការ​ជា​ធម្មតា​ ដោយ​គ្រាន់​តែ​មាន​ការ​ប្រុងប្រយ័ត្ន​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ចេញចូល​ទៅ​ក្រៅ​ទេ​ ម្នាក់ៗ​នៅ​តែ​ក្នុង​ការដ្ឋាន​ធ្វើ​ការ។​ ខាង​ភាគី​ចិន​នឹង​ពន្លឿន​ការងារ​ដែល​នៅ​សល់​ខាង​លើ​ទាំង​ប៉ុន្មាន​ឲ្យ​រួចរាល់​ជា​ស្ថាពរ​នៅ​ខែ​ធ្នូ​ ...
  • 1688
    0

    Real Madrid បានឡើងមកឈរនៅកំពូលតារាងក្របខ័ណ្ឌ La Liga សារជាថ្មីវិញ ក្រោយពីបានយកឈ្នះ Real Sociedad ២ទល់នឹង១ កាលពីម្សិលមិញ។ ២គ្រាប់របស់ក្រុមលោក Zinedine Zidane រកបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ប្រធានក្រុម Sergio Ramos និងខ្សែប្រយុទ្ធ Karim Benzema ខណៈ Mikel Mereno ជាអ្នករកបាន១គ្រាប់ឱ្យម្ចាស់ផ្ទះ។ គួរឱ្យដឹងថា គិតត្រឹមសប្តាហ៍នេះ ...
  • 1267
    0

    (BC-99) តីត​អ្នក​ចាំទី​ជម្រើស​ជាតិ​អាឡឺម៉ង់ Oliver Kahn បាននិយាយ​ថាក្រុម Bayern Munich គួតែ​មានការប្រុងប្រយ័ត្នលើ​បញ្ហា​សេដ្ឋកិច្ចនៅអំឡុង​ពេល​ដែល​ទីផ្សារដោះដូរកីឡាករត្រូវ​បើក​ ហើយបើ​អាចពួកគេគួរ​រង់ចាំដល់ពេល​​ផ្ទេរយក​ Leroy Sane ដោយមិន​អស់​ថ្លៃ។ លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City បានបញ្ជាក់កាលពីថ្ងៃសុក្រថាកីឡាករអន្តរជាតិរបស់អាល្លឺម៉ង់ Sane បានជូនដំណឹងដល់និយោជករបស់លោកថាគេ​នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីទេ មានន័យថាលោក​ត្រូវតែ​លក់ Sane នៅចុងឆ្នាំនេះឬក៏​បណ្តោយ​អោយ​គេ​ចាកចេញនៅពេលកុងត្រាផុតកំណត់នៅឆ្នាំ ២០២១ ។ ...
  • 3076
    0

    ខ្សែបម្រើរបស់ក្លិប ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន បានលើកឡើងពីសមត្ថភាព U-19 កម្ពុជាខ្លះៗមុនការប្រកួតមកដល់ បន្ទាប់ពីការចាប់ឆ្នោតបែងចែកពូលក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) ឃើញថាក្រុមគោព្រៃជំទង់កម្ពុជាស្ថិតក្នុងពូល A ខណៈជំនួបបើកឆាកប៉ះជាមួយឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែតុលា ហើយបន្តប៉ះម្ចាស់ផ្ទះអ៊ូបីគីស្ថាន នៅថ្ងៃទី១៧ និងប្រកួតបញ្ចប់ពូលជាមួយអ៊ីរ៉ង់នៅថ្ងៃទី២០ ។ ប្រធានក្រុមភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន បានបញ្ចេញចំណាប់អារម្មណ៍ថា៖ “បន្ទាប់ពីឃើញការចាប់ពូលកាលពីម្សិលមិញនេះ ខ្ញុំឃើញថាពូលយើងសុទ្ធតែមានក្រុមខ្លាំងៗ ...
  • 2562
    0

    កាលពីម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ត្រូវបានចាប់ឆ្នោតឱ្យស្ថិតនៅពូល A នៃការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship)។ ជាលទ្ធផលបានបង្ហាញថា U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះ អ៊ូបីគីស្ថាន, ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់។ ខណៈពូល B មានដូចជា កូរ៉េខាងត្បូង, ជប៉ុន, អ៊ីរ៉ាក់ និងបារ៉ែន រីឯពូល C មានអារ៉ាបប៊ីតសាវឌីត, ...
  • 1113
    0

    កាលពីម្សិលមិញ ក្របខ័ណ្ឌបាល់ទាត់ Premier League ប្រកាសបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ចំនួន១ករណីថ្មីទៀត នៃការធ្វើតេស្តលើកទី៩នៅដើមសប្តាហ៍នេះ។ ការធ្វើតេស្តនេះគឺនៅលើចំនួនបុគ្គល១ពាន់៥រយ៤១នាក់មកពីគ្រប់ក្លឹបទាំងអស់ ដោយអ្នកឆ្លងវីរុសកូវីដ១៩ចំនួន១ករណីនេះត្រូវបានដាក់ឱ្យស្នាក់នៅដាច់ដោយឡែករយៈពេល៧ថ្ងៃផងដែរ។ គួរឱ្យដឹងថា Premier League ដែលផ្អាកដំណើរការប្រកួតដោយសារវិបត្តិកូវីដ១៩នោះ ទើបតែចាប់ផ្តើមប្រកួតឡើង​វិញ នៅថ្ងៃពុធ​សប្តាហ៍នេះប៉ុណ្ណោះ។
  • 8191
    0

    ការប្រកួតបាល់ទាត់យុវជនជើងឯកអាស៊ី U19 ឆ្នាំ២០២០ (AFC U-19 Championship Uzbekistan 2020) នឹងឈានដល់ថ្ងៃចាប់ឆ្នោតបែងចែកពូលជុំផ្ដាច់ព្រ័ត្រនាថ្ងៃទី១៨ ខែមិថុនា នេះហើយ នាវេលាម៉ោង ៣:៣០ នាទីរសៀល (ម៉ោងនៅកម្ពុជា) ខណៈដែលនេះជាលើកទី ៤ សម្រាប់ក្រុមគោព្រៃឡើងមកវគ្គនេះ គិតត្រឹម ៦១ឆ្នាំកន្លងទៅ។ យោងទៅលើប្រវត្តិក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា រយៈពេល ៦១ឆ្នាំកន្លងមកនេះ ទើបបានឡើងជុំផ្ដាច់ព្រ័ត្រចំនួន ៤ ...
  • 1759
    0

    កាលពីម្សិលមិញ ស្ថាប័នបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានចេញសេចក្តីថ្លែងការណ៍ថា ពានរង្វាន់ UEFA champions League ត្រឡប់មកវិញនៅថ្ងៃទី៧ ខែសីហាខាងមុខនេះ។   រូបមន្តនៃការប្រកួតគឺ សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយគឺនឹងត្រូវប្រកួតបញ្ចប់ជើងទី២នៅទឹកដីម្ចាស់ផ្ទះដែលមិនទាន់ប្រកួត។ ខណៈការប្រកួតវគ្គ៨ក្រុមនិងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញនឹងធ្វើឡើងត្រឹមតែ១ជើងតែប៉ុណ្ណោះ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រវិញត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា។ គួរឱ្យដឹងថា ការត្រឡប់មកវិញនៃការប្រកួតពានរង្វាន់ UEFA champions League នេះគឺចាប់ពីវគ្គ៨ក្រុមចុងក្រោយទៅនឹងធ្វើឡើងនៅទឹកដីកណ្តាលគឺទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។
  • 1649
    0

    (BC99) Dries Mertens បានបន្ត​កិច្ចសន្យា​ថ្មីជាមួយ Napoli រហូតដល់ឆ្នាំ ២០២២ និងបញ្ចប់ការរំពឹងទុករបស់​ក្លឹប​ធំៗ​មួយ​ចំនួន​ដែល​មាន​បំណង​ចង់​ផ្ទេររូប​គេ​នៅ​រដូវកាល​ក្រោយ​ដែល​មាន​ដូច​ជា​ តោខៀវ Chelsea និង​ក្រុម Inter Milan ជា​ដើម​។   កីឡាករអន្តរជាតិប៊ែលហ្សិករូប​នេះ​ត្រូវ​បាន​ផ្សាភ្ជាប់ទៅ​នឹង​ការដោះ​ដូរ​ទៅ​កាន់​ក្លឹប​ធំៗ​ផ្សេង​ទៀត​នៅ​អឺរ៉ុប​ ក្រោយ​ពី​​​ច្ចព្រមព្រៀងឋិត​នៅ​ទឹកដី Stadio San Paolo នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្រុមតោខៀវ Chelsea គឺ​ជា​ក្រុម​ដ៏​ន​លេច​ធ្លោរ​ជាង​គេ​ក្នុង​ការ​តាម​ប្រមាញ់​យក Dries Mertens ...
  • 1717
    0

    ក្លិបបាល់ទាត់បឹងកេត បានប្រកាសជាផ្លូវការដល់សាធារណជន និងសារព័ត៌មានឱ្យជ្រាបថា ក្លិប និងគ្រូបង្វឹក APISIT IM AMPHAI បានឈានដល់ការយល់ព្រមលើការបញ្ចប់កិច្ចសន្យារវាងភាគីទាំងពីរជាផ្លូវការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយសារតែលោកគ្រូមានភារកិច្ចផ្ទាល់ខ្លួននៅប្រទេសកំណើត។ គ្រប់គ្នាទាំងអស់នៅក្លិបបឹងកេត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ Apisit ដែលបានចូលរួមចំណែកដឹកនាំក្លិបក្នុងការប្រកួតកន្លងមក និងសូមជូនពរលោកគ្រូ ជួបតែសំណាងល្អ ។ ស្ថិតក្នុងពេលវេលានេះ ក្លិបក៏បានចាត់តាំងលោក គីម ភក្តី មានតួនាទីជានាយកបច្ចេកទេសរបស់ក្លិប ដឹកនាំជាបណ្តោះអាសន្នរហូតដល់មានការប្រកាសតែងតាំងគ្រូបង្វឹកថ្មីនាពេលខាងមុខ ។ សូមបញ្ជាក់ថា ...