
Premier League បន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន១ករណីថ្មីទៀត ក្នុងការធ្វើតេស្តលើកទី៩
កាលពីម្សិលមិញ ក្របខ័ណ្ឌបាល់ទាត់ Premier League ប្រកាសបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ចំនួន១ករណីថ្មីទៀត នៃការធ្វើតេស្តលើកទី៩នៅដើមសប្តាហ៍នេះ។
ការធ្វើតេស្តនេះគឺនៅលើចំនួនបុគ្គល១ពាន់៥រយ៤១នាក់មកពីគ្រប់ក្លឹបទាំងអស់ ដោយអ្នកឆ្លងវីរុសកូវីដ១៩ចំនួន១ករណីនេះត្រូវបានដាក់ឱ្យស្នាក់នៅដាច់ដោយឡែករយៈពេល៧ថ្ងៃផងដែរ។
គួរឱ្យដឹងថា Premier League ដែលផ្អាកដំណើរការប្រកួតដោយសារវិបត្តិកូវីដ១៩នោះ ទើបតែចាប់ផ្តើមប្រកួតឡើងវិញ នៅថ្ងៃពុធសប្តាហ៍នេះប៉ុណ្ណោះ។