• 1503
    0

    ឱកាសមកដល់ហេីយប្អូនៗដែលស្រលាញ់វិស័យកីឡាបាល់ទាត់និងមានបំណងចង់ក្លាយខ្លួនជាកីឡាករជម្រេីសជាតិ និងកីឡាករអាជីពនៅថ្ងៃអនាគត។ សាលាតម្រង់ទិសបាល់ទាត់ខេត្តបាត់ដំបងនឹងមានការជ្រេីសរេីសកីឡាករដែលមានអាយុក្រោម១៥ឆ្នាំ (U-15) មកហ្វឹកហាត់បណ្តុះបណ្តាលជំនាញបាល់ទាត់សម្រាប់ការប្រកួតផ្សេងៗ។ សម្រាប់ព័ត៌មានលម្អិតសូមអាននៅខាងក្រោម៖
  • 1135
    0

    លោក ផន រស្មីពេជ្រ គ្រូបង្គោលខេត្តត្បូងឃ្មុំ មានការព្រួយបារម្ភក្នុងការប្រកួតជាមួយខេត្ត កំពង់ស្ពឺ  នាវេលាម៉ោង ៣ៈ០០នាទីរសៀលនេះ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គ ៨ ក្រុម ជើទី១ ថាជាក្រុមខ្លាំងដោយឈរនៅលេខ១ ក្នុងពូល “ឃ” មុនឡើងមកដល់វគ្គនេះ។ គ្រូបង្វឹកដែលត្រូវការពារជើងឯកថ្នាក់ខេត្តបាននិយាយថា៖ ខេត្តកំពង់ស្ពឺ គឺជាក្រុមខ្លាំងមួយដែរ ព្រោះគាត់ឈរលេខមួយក្នុងពូល ហើយណាមួយយើងទៅលេងនៅទឹកដីរបស់កំពង់ស្ពឺផងនៅជើងទីមួយនេះ ដូច្នេះគឺវាពិបាកខ្លះខ្លាំងដែរ។ ...
  • 5548
    0

    ការទាត់បញ្ចូលទីពីចម្ងាយ២៣ម៉ែត្ររបស់ Cristiano Ronaldo បានរួមចំណែកជួយក្រុមការពារជើងឯក Juventus ឈ្នះម្ចាស់ផ្ទះ Genoa ១-៣ បន្តនាំមុខកំពូលតារាង Serie A ៤ពិន្ទុ ពីការប្រកួត២៩លើក។ ក្នុងការប្រកួតនៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ពុំមានក្រុមណាបំប៉ោងសំណាញ់បានទេនៅវគ្គទីមួយ។ ចូលវគ្គទីពីរ Paulo Dybala បើកគណនេយ្យសម្រាប់ក្រុមសេះបង្កង់ ដោយការទាត់មួយជើងឆ្វេងនៅនាទី៥០។ ៦នាទីក្រោយមក Cristiano Ronaldo រកបានគ្រាប់ទី២៤នៅរដូវកាលនេះ ...
  • 2606
    0

    Lionel Messi បានទាត់បាល់បញ្ចូលទីគ្រាប់៧០០ក្នុងអាជីព តាមរយៈការប្រើក្បាច់ប៉េណាល់ទីពិសេសមួយ ឬហៅថា Panenka ក្នុងជំនួប Barcelona ស្មើគ្នា២ទល់នឹង២ ជាមួយ Atletico Madrid ក្របខណ្ឌ La Liga នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា។ ក្នុងការប្រកួតនៅ Camp Nou ក្រុមម្ចាស់ផ្ទះបាននាំមុខមុននៅនាទី១១ ពេលបាល់ខ្ទាតប៉ះជើង Diego Costa ចូលទី។ ...
  • 1136
    0

    ក្រុមអ្នកមានបុណ្យ FC Barcelona នឹងត្រូវបើកកីឡដ្ឋាន Camp Nou របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Atletico Madrid ក្នុងការប្រកួតសប្តាហ៍ទី៣៣នៃក្របខ័ណ្ឌ La Liga នាវេលាម៉ោង៣ទៀបភ្លឺនេះ។ និយាយអំពី FC Barcelona កាលពីសប្តាហ៍មុនបានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ២វិញក្រោយពីភ្លាត់ស្មើជាមួយនឹង Celta Vigo ដោយចាញ់ក្រុមកំពូលតារាង Real Madrid ចំនួន២ពិន្ទុ ខណៈដែល AT Madrid ...
  • 1773
    0

    ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គ ៨ ក្រុម ជើទី១ ត្រូវបានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះខេត្តព្រៃវែង បានយកឈ្នះ ខេត្តកោះកុង ដោយលទ្ធផល ៥ ទល់ ១ ស្របពេលដែល ក្រុមរងជើងឯកឆ្នាំចាស់ ខេត្តសៀមរាប បានយកឈ្នះខេត្តកណ្តាល ជាលទ្ធផល ៣ ទល់ ១ នៅមុននេះបន្តិច។ គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតជើងទី២ ...
  • 1570
    0

    (BC-99) លោក Brendan Rodgers បាននិយាយ​ការពារចំពោះ​ទម្រង់លេងរបស់ Jamie Vardy ដែល​ខ្សត់​គ្រាប់​បាល់​បញញចូល​ទី​ដោយ​អះអាង​ថា​កីឡាករ​អង់គ្លេស​រូប​នេះ​បាន​ផ្តោតអារម្មណ៍របស់ខ្លួន​លើ Leicester City ទាំងមូលនិង​ខិត​ខំ​តស៊ូដើម្បីរកគ្រាប់បាល់អោយ​បាន​។ ចាប់តាំងពី Premier League បាន​ត្រឡប់មកកាន់​ការ​ប្រកួត​វិញកាលពីដើមខែនេះ Leicester រកបានតែ ១ គ្រាប់ប៉ុណ្ណោះក្នុង ៣ ប្រកួតចុង​ក្រោយនិង​បាន​ធ្លាក់​ចេញ​ពី​ការប្រកួត FA Cup វគ្គ ៨ ក្រុមចុងក្រោយដោយចាញ់ ...
  • 1114
    0

    ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គ ៨ ក្រុម ជើទី១ នឹងត្រូវចាប់ផ្តើមឡើងវិញក្រោយផ្អាកមួយរយៈដោយសារកូវីដ-១៩ ខណៈដែលនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅរសៀលម៉ោង ០៣ៈ៣០ នាទីនេះ ក្រុមខេត្តព្រៃវែង ត្រូវទទួលស្វាគមន៍ ខេត្តកែប ស្របពេលដែល ក្រុមរងជើងឯកឆ្នាំចាស់ ខេត្តសៀមរាប បើកទ្វារកីឡដ្ឋានទទួលភ្ញៀវ ខេត្តកណ្តាល។ គួរបញ្ជាក់ផងដែរថា ក្រុមដែលឆ្លងផុតវគ្គនេះ ចំនួន ...
  • 1390
    0

    ក្រោយការពិភាក្សាយ៉ាងមាំទាំមួយរយៈមក ថ្នាក់ដឹកនាំក្របខណ្ឌបាល់ទាត់ឥណ្ឌូនេស៊ីបានប្រកាសកាលបរិច្ឆេទប្រកួតសាជាថ្មីនៃក្របខណ្ឌកំពូលរបស់ខ្លួន ព្រមទាំងក្របខណ្ឌទីពីរ និងទីបី សាជាថ្មី នៅរដូវកាល២០២០នេះ ក្រោយផ្អាកបណ្ដោះអាសន្នដោយសារការរីករាលដាលជំងឺកូវីដ១៩។ ការប្រកួតនឹងចាប់ផ្ដើមឡើងវិញទាំង៣ក្របខណ្ឌព្រមគ្នានៅអំឡុងខែតុលា បន្ទាប់ពីសម្រាកតាំងពីខែមីនា។ សេចក្ដីសម្រេចនេះក៏ធ្វើឡើងបន្ទាប់ពីសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ីចេញអនុក្រឹត្យផ្លូវការកាលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា និងមានន័យថា ក្លាយជាក្របខណ្ឌដែលបើកឡើងវិញក្រោយគេបង្អស់លើលោកនៅអំឡុងការឆ្លងជំងឺកាចសាហាវនេះ។ គួរដឹងដែរថា មុនផ្អាកសកម្មភាពដោយសារជំងឺកូវីដ១៩ ក្របខណ្ឌកំពូលឥណ្ឌូនេស៊ី ឬ Liga 1 ដំណើរការទើបបាន៣សប្ដាហ៍ប៉ុណ្ណោះ ដោយក្លិប Persib Bandung បាននាំមុខកំពូលតារាងពីជ័យជម្នះទាំង៣លើក។ ចំណែក ...
  • 26439
    0

    Leicester City បានប្រកាសពីការចាកចេញរបស់កីឡាករ៨រូបទាំងមកពីក្រុមធំ និងថ្នាលយុវជន រួមមានក្មួយព្រះមហាក្សត្រស៊ុលតង់នៃប្រទេសប្រ៊ុយណេ គឺ Faiq Bolkiah ក្រោយកិច្ចសន្យារបស់ពួកគេអស់សុពលភាពនៅសប្ដាហ៍នេះ។ មានកំណើតនៅសហរដ្ឋអាមេរិក ឆ្នាំ១៩៩៨ Faiq ផ្ដើមហ្វឹកហាត់បាល់ទាត់នៅឆ្នាំ២០០៩ ពេលចូលរួមជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាល AFC Newbury ប្រទេសអង់គ្លេស។ គេបានឆ្លងកាត់ថ្នាលយុវជន Southampton, Arsenal និង Chelsea មុនចូលរួមជាមួយ Leicester City នៅឆ្នាំ២០១៦។ ...