• 58
    0

    Juventus ត្រូវ​បាន​តុលាការ​អ៊ីតាលី​បង្គាប់​ឲ្យ​បង់​ប្រាក់​ឈ្នួល​ដល់​ទៅ ៨,៣ លាន​ផោន​ដែលនៅជំពាក់ Cristiano Ronaldo។ Ronaldo វ័យ៣៩ឆ្នាំបានយល់ព្រមពន្យារពេលប្រាក់ឈ្នួលនៅពេលដែលបាល់ទាត់នៅក្នុងប្រទេសអ៊ីតាលីត្រូវបានបញ្ឈប់ដោយជំងឺរាតត្បាត Covid ក្នុងរដូវកាល ២០២០-២១ ។ កីឡាករសញ្ជាតិព័រទុយហ្គាល់បានអះអាងថា ត្រូវបានជំពាក់ច្រើនជាង១៧លានផោនដោយអតីតក្លឹបរបស់ខ្លួន។ តុលាការមជ្ឈត្តកម្មកីឡាបាននិយាយថា ក្លឹបគួរតែបង់នូវអ្វីដែលកីឡាករនឹងទទួលបាន បន្ទាប់ពីការបង់ពន្ធ និងការកាត់កងផ្សេងទៀត។ Ronaldo បានចំណាយពេលបីរដូវកាលនៅប្រទេសអ៊ីតាលីជាមួយ Juventus ចន្លោះឆ្នាំ ២០១៨ និង ២០២១ ដោយបានជួយឱ្យពួកគេឈ្នះពានរង្វាន់ ...
  • 77
    0

    អ្នកចាត់ការ Manchester City លោក Pep Guardiola បានបង្ហាញអារម្មណ៍សោកស្ដាយដែល Erling Haaland និង Kevin de Bruyne មិនបានបន្តលេងដល់បាល់កាត់សេចក្ដី១១ម៉ែត្រដែលក្រុមរបស់លោកចាញ់ Real Madrid ធ្លាក់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។ គ្រូបង្វឹកជនជាតិអេស្ប៉ាញនិយាយថា អ្នកទាំង២បានសុំប្ដូរចេញក្នុងការប្រកួតដែលស្មើគ្នា១ទល់នឹង១ ក្នុងជើងទី២ ហើយសរុបទាំង២ជើង គឺ៤ទល់នឹង៤ ...
  • 107
    0

    អ្នកចាត់ការ Manchester United លោក Erik ten Hag ចង់បានខ្សែប្រយុទ្ធម្នាក់ទីផ្សារដោះដូរកីឡាកររដូវក្តៅ។ បុរសជនជាតិហូឡង់មានអារម្មណ៍ថាជម្រើសស៊ុតបញ្ចូលទីរបស់លោកសម្រាប់រដូវកាលនេះ “គួរតែគ្រប់គ្រាន់”។ ប៉ុន្តែខណៈការប្រកួតនៅសល់ត្រឹម៧លើកនៅ Premier League បិសាចក្រហមមានត្រឹមតែ ៤៥ គ្រាប់ប៉ុណ្ណោះ ដែលជាចំនួនតិចបំផុតក្នុងចំណោមក្រុមកំពូលទាំង ១០។ នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មានថាតើវាមានសារៈសំខាន់យ៉ាងណាក្នុងការនាំយកខ្សែប្រយុទ្ធម្នាក់ទៀតទៅកាន់ Old Trafford នៅរដូវក្តៅនេះ Ten Hag បាននិយាយថា “ខ្ញុំគិតថា ...
  • 166
    0

    មេធាវីរបស់ Dani Alves គឺលោក Ines Guardiola បានបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលថា អតីតកីឡាកររបស់ Barcelona បានផ្ញើប្រាក់ចំនួន ១៥ម៉ឺនអឺរ៉ូត្រឡប់ទៅ Neymar វិញ។ ភាគីរបស់ Alves បានសងប្រាក់របស់ Neymar កាលពីសប្តាហ៍មុន បន្ទាប់ពីត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ នេះគឺជាចំនួនទឹកប្រាក់ដែល Neymar ផ្ទេរទៅតុលាការអេស្ប៉ាញដើម្បីជួយ Alves “ទូទាត់សងការខូចខាតដែលបណ្តាលមកពីអំពើឧក្រិដ្ឋកម្ម”។ Alves បានស្វែងរកជំនួយពីជនរួមជាតិរបស់គាត់ ...
  • 139
    0

    កូន Harry Kane ចំនួន៣នាក់បានរងរបួសស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំពេលដែលរូបគេត្រៀមប៉ះ Arsenal ក្នុងវគ្គ៨ក្រុម នៃក្របខ័ណ្ឌ Champions League ជើងទីមួយ។ សារព័ត៌មានបានរាយការណ៍ថា គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ៥ និង ១៥ នាទីល្ងាច ថ្ងៃចន្ទនៅលើផ្លូវមួយនៅខាងក្រៅ Schaftlarn ក្រុងមួយភាគខាងត្បូងក្រុង Munich ។ អ្នកបើកបររថយន្ត Renault ពណ៌ប្រផេះ ...
  • 75
    0

    វគ្គផ្ដាច់ព្រ័ត្រការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។ សម្រាប់គូដណ្ដើមលេខ៣ ធ្វើឡើងនៅម៉ោង៤ល្ងាច និងគូជើងឯកដំណើរការនៅម៉ោង៧យប់។ គួរដឹងដែរថា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងប្រជែងគ្នាយកជើងឯកពាន ខណៈបឹងកេតជួបវិសាខាយកលេខ៣។ ក្នុងការប្រកួតជើងទី២នៅថ្ងៃពុធ ទី១០ ខែមេសា ព្រះខ័នរាជស្វាយរៀងបានយកឈ្នះ​បឹងកេតសរុបទាំង២ជើង ៤ទល់នឹង៣ និង​ភ្នំពេញក្រោនឈ្នះវិសាខាសរុបទាំង២ជើង ៦ទល់នឹង៣៕
  • 169
    0

    ខ្សែបម្រើ Pedri បានទម្លាយពាក្យពេចន៍ដែលលោក Xavi Hernandez ប្រាប់រូបគេមុនការប្រកួតទល់ Paris Saint Germain ដែល Barcelona ឈ្នះ២ទល់នឹង៣ ក្នុងជើងទី១ វគ្គ៨ក្រុមចុងក្រោយ UEFA Champions League។ គេហទំព័រ UEFA បានដកស្រង់សម្តី Pedri ថា “៖Xavi គ្រាន់តែប្រាប់ខ្ញុំឱ្យរៀបចំខ្លួន និងត្រៀមខ្លួនដើម្បីរួមចំណែក។ គាត់ចង់ឱ្យយើងដាក់សម្ពាធលើ ...
  • 123
    0

    អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស Danny Murphy បានញៀនកូកាអ៊ីន ក្រោយបានចប់អាជីពជាកីឡាករ។ Murphy ធ្លាប់លេងឱ្យ Crewe Alexandra, Liverp0ool, Charlton Athletic, Tottenham, Fulham និង Blackburn Rovers មុនពេលចូលនិវត្តន៍ក្នុងឆ្នាំ ២០១៣។ ចាប់តាំងពីពេលនោះមក លោកបានផ្លាស់ទៅជាអ្នកវិភាគនៅ BBC Sport ក៏ដូចជានៅ Talksport ផងដែរ។ ...
  • 94
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបានសម្រេចប្រគល់កៅអីមានខ្នងបង្អែកថ្មីដែលស្របទៅតាមស្តង់ដារអន្តរជាតិ ទៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោយបញ្ចប់ការបំពាក់រួចរាល់ទាំងស្រុង នាដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមវត្តមានឯកឧត្ដម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងឯកឧត្ដម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០២៤។ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជម្រាបជូននូវរបាយការណ៍នៃដំណើរការដំឡើងកៅអីនេះថា ...
  • 159
    0

    លោក Jurgen Klopp បានព្រមានក្រុម Manchester United ថាពួកគេនឹងចាញ់ Arsenal នៅខែក្រោយ ប្រសិនបើពួកគេលេងដូចពេលស្មើ Liverpool ។ លោក Klopp បានជំរុញឱ្យ Liverpool “រក្សាភាពស្ងប់ស្ងាត់” បន្ទាប់ពីរបូតតំណែងកំពូលតារាង Premier League។ ក្រុមបិសាចក្រហមនៅតែអាចជួយក្រុមរបស់លោក Klopp ខណៈដែលពួកគេធ្វើជាម្ចាស់ផ្ទះតទល់ Arsenal។ ទោះបីជាយ៉ាងណាក៏ដោយ លោក ...