• 1442
    0

    អ្នកសម្របសម្រួលបច្ចេកទេសលើក្រុមយុវជនថ្នាលទាំងបីកម្រិត (យុវជនអាយុក្រោម១៤ឆ្នាំ អាយុក្រោម១៦ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ) អ៊ុក សុធី បានបង្ហាញចំណាប់អារម្មណ៍មួយចំនួននៃការវិលត្រលប់មកហ្វឹកហាត់ឡើងវិញ និងគម្រោងជាបន្តបន្ទាប់សម្រាប់ក្រុមយុវជនក្រោមការគ្រប់គ្រងរបស់ខ្លួនថានៅទោះបីបានប្រមូលផ្តុំវិញ ២ ទៅ ៣ សប្តាហ៍ក៏ដោយប៉ុន្តែកម្លាំង និងស្មារតីនៅតែមិនទាន់ដូចដើមទេ។ អតីតកីឡាករភ្នំពេញក្រោនរូបនេះបាននិយាយថា៖ ពួកយើងបានហ្វឹកហាត់មកវិញពីរ បីសប្តាហ៍ហើយ បន្ទាប់ពីបញ្ហាកូវីដ១៩នេះ ។ ជុំវិញនៃការវិលត្រលប់របស់ក្រុមទាំងបីនេះគឺយើងនៅមានបញ្ហាមួយចំនួនទាក់ទងជាមួយកម្លាំង និងស្មារតីរបស់ពួកគាត់ បើទោះបីជាពេលសម្រាកគ្រូគាត់ដាក់លំហាត់មួយចំនួនឲ្យពួកគាត់ក៏ដោយ ដូច្នេះយើងត្រូវការពេលវេលាបន្តិចលើចំនុចនេះ។ ដោយសារតែយើងទើបតែប្រមូលផ្តុំ អញ្ចឹងការហ្វឹកហាត់របស់យើងក៏មិនសូវបង្ខំពួកគាត់ខ្លាំងនោះដែរ ខ្ញុំនឹងពិក្សាជាមួយគ្រួដើម្បីឲ្យផ្តោតទៅលើកម្លាំង ស្មារតី និងបច្ចេកទេសរបស់ពួកគាត់ឡើងវិញ ...
  • 1292
    0

    ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា បានចូលខ្លួនមកប្រជែងជាមួយក្រុមបិសាចក្រហម Manchester United ក្នុងការផ្ទេរយកខ្សែបម្រើ Jadon Sancho មកកាន់ទឹកដីអង់គ្លេសវិញនារដូវកាលក្រោយ។ មួយរយៈចុងក្រោយនេះ ក្រុមលោក Ole Gunnar Solskjaer តែងតែមានព័ត៌មានជាប់លាប់យ៉ាងខ្លាំងក្នុងការផ្ទេរយកសមាជិករបស់ Borussia Dortmund ក្នុងតម្លៃកំណត់ត្រាពិភពលោកសារជាថ្មីម្តងទៀត រួមជាមួយនឹងអាវលេខ៧ផងដែរ។ យ៉ាងណាក្តី ក្រុមរបស់មហាសេដ្ឋីអារ៉ាប់ដែលគូប្រជែងរួមក្រុមនោះក៏បានចូលខ្លួនមកដណ្តើមកីឡាករសញ្ជាតិអង់គ្លេសរូបនេះផងដែរនៅរដូវក្តៅនេះ ដោយគ្រូបង្វឹក Pep Guardiola មានការសោកស្តាយយ៉ាងខ្លាំងដែលឱ្យរូបគេចាកចេញពីទឹកដី ...
  • 1415
    0

    អតីតភ្នាក់ងាររបស់ Robert Lewandowski លោក Cezary Kucharski បានបង្ហើបថា ខ្សែប្រយុទ្ធប៉ូឡូញរូបនេះធ្លាប់មានបំណងក្នុងការផ្លាស់ទៅលេងនៅ Real Madrid ដើម្បីបានលេងជាមួយ Cristiano Ronaldo។ លោក Cezary Kucharski  និយាយបន្តទៀតថា៖​ “នៅក្នុងចំនុចមួយក្នុងការចរចារ Robert មិនចង់បន្តកុងត្រាជាមួយ Bayern Munich ទេ ហើយគេចង់ទៅ Real Madrid ដើម្បីចាប់ដៃគូជាមួយ ...
  • 2078
    0

    អតីតខ្សែប្រយុទ្ធ Andy Cole បានបង្ហើបថា ខ្លួនស្ទើរតែរាគនោមដាក់ខោពេលជួប Ronaldo ផ្ទាល់ភ្នែក នៅពេលដែល Manchester United ត្រូវប៉ះជាមួយនឹង Inter Milan ក្នុងពានរង្វាន់ UEFA Champions League កាលពីឆ្នាំ១៩៩៩។   បុរសវ័យ៤៨ឆ្នាំបានបន្ថែមថា៖ “ខ្ញុំចាំបានយ៉ាងច្បាស់ថាពេលដែលយើងត្រូវលេងជាមួយ Inter ខ្ញុំបានឃើញ Ronaldo ហើយខ្ញុំអាចនិយាយដោយមិនលាក់លៀមថា ខ្ញុំស្ទើរតែរាគនោមដាក់ខោទៅហើយមុនដើរចេញទៅកាន់ទីលានប្រកួត។ ...
  • 1302
    0

    ខ្សែប្រយុទ្ធរន្ទះជើងឆ្វេង Gareth Bale បានអវត្តមានការហ្វឹកហាត់ជាមួយ Real Madrid នៅថ្ងៃនេះដោយសារបញ្ហារបួសសាច់ដុំ។ យប់ថ្ងៃព្រហស្បត្ត៍ទី ១៨ខាងមុខនេះ Real Madrid និងត្រូវបន្តទៅជួបជាមួយប្រជៀវខ្មៅ Valencia ។ បញ្ហារបួសនេះ កើតឡើងអំឡុងពេលប្រកួតថ្ងៃដំបូងនៃការវិលត្រឡប់ពីបញ្ហា Covid-19 ពេលប៉ះជាមួយ Eibar បន្ទាប់ពីកីឡាករជនជាតិ វ៉េល ដូរចូលក្នុងតង់ទី២លេងបាន៣០នាទី និងជួយអោយ Real Madrid ទទួលបានជ័យជំនះ ...
  • 2982
    0

    (BC-99) ក្រុម Sheffield United និង Manchester United កំពុងពិភាក្សាគ្នាលើកិច្ចព្រមព្រៀងក្នុង​ការ​ខ្ចី​អ្នក​ចាំទី​ Dean Henderson នៅរដូវកាលក្រោយ។ អ្នកចាំទី​ដែល​មាន​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រសប់​រូបនេះគឺ​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​លោក​ Chris Wilder ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Sheffield United ទាំងនៅក្រប​ខ័ណ្ឌ Championship កាលពីរដូវកាលមុននិងនៅ Premier League នារដូវ​កាល​ ២០១៩-២០ នេះ​។ សម្រាប់​ក្រសែ​ភ្នែក​របស់​អ្នកចាត់ការក្រុមបិសាចក្រហមលោក ...
  • 1167
    0

    នៅមុននេះបន្តិច! គណៈកម្មាធិការរៀបចំការប្រកួតបាល់ទាត់កម្ពុជាបានធ្វើពិធីចាប់គូរប្រកួតនាពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ថ្នាក់ខេត្ត វគ្គ ៨ ក្រុមចុងក្រោយ (១/៤) ខណៈដែល ខេត្តសៀមរាប ត្រូវបះ ខេត្តកណ្តាល ស្របពេលដែល ខេត្តព្រៃវែង ជួបជាមួយ ខេត្តកោះកុង ចំណែក ខេត្តកំពង់ស្ពឺ ត្រូវតទល់ជាមួយ ខេត្តត្បូងឃ្មុំ និងខេត្តកែប បះជាមួយ ខេត្តកំពង់ឆ្នាំង។ សូមបញ្ជាក់ថា ...
  • 4828
    0

    ក្លិប សៀមរាប យូណាយធីត ដែលមានទីលាន SRU Stadium ជារបស់ខ្លួនគ្រោងសាងសង់ទីលានហ្វឹកហាត់ស្តង់ដាចំនួន៤ បន្ថែមទៀត ដើម្បីចូលរួមចំណែកបណ្តុះបណ្តាលយុវជនថ្នាល ខណៈដែលគ្រោងអញ្ជើញលោកតា ប៉ែន ផាត មកគ្រប់គ្រង់ ស្របពេលដែលវិរៈបុរស់បាល់ទាត់កម្ពុជារូបនេះក៏មានបំណងចង់ត្រលប់មកផ្ទេរចំណេះដឹងឱ្យក្មេងជំនាន់ក្រោយនាប្រទេសកំណើតផងដែរ។ បើយាងតាមការបង្ហោះរបស់ SRU Stadium ថា៖ “ជាមួយនឹងគុណភាពខ្ពស់នៃស្មៅលើទីលាននៅក្នុងកីឡដ្ឋាន អេស អរ យូ (SRU Stadium) ក្លិបបាល់ទាត់ សៀមរាប យូណាយធីត ...
  • 2244
    0

    (BC-99) Real Madrid មិនទាន់ពិភាក្សាអំពីកុងត្រាថ្មីសម្រាប់ប្រធានក្រុម Los Blancos Sergio Ramos នៅឡើយទេប៉ុន្តែភ្នាក់ងាររបស់គាត់ទទូចថាគ្មានហេតុផលអ្វីដែលធ្វើអោយអ្នកណាម្នាក់ត្រូវ​ភិតភ័យនុះ​ឡើយ។ Ramos ដែល​បានចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០០៥ ពី Sevilla ដោយ​បានបង្ហាញខ្លួនជិត ៦៥០ ដងនិងឈ្នះពានរង្វាន់ជាច្រើនជា​មួយ​អធិរាជសត្រូវ​បាន​គេ​សង្ស័យ​ថា​នឹង​អាច​ចាក​ចេញ​ទៅ​រក​ក្លឹប​ណា​មួយ​ផ្សេង​ទៀត​។ បច្ចុប្បន្នកីឡាករវ័យ ៣៤ ឆ្នាំសញ្ជាតិអេស្ប៉ា​ញរូប​នេះ​កំពុងតែ​ខិតជិតដល់ពេលបញ្ចាប់​អាជីព​នៅ​ទឹក​ដី Bernabeu ដោយ​សារ​តែ​សុពល​ភាព​កិច្ច​សន្យា​ជិត​អស់​ក្រោយពី​គេ​បាន​ចូល​រួម​លេង​​ ២៥ ...
  • 1378
    0

    ខ្សែការពារកណ្តាល Virgil van Dijk ត្រូវបានគេរាយការណ៍មកថាបានបដិសេធសំណើររបស់ក្រុមចាយលុយធំនៅបារាំង Paris Saint-Germain ដោយសម្រេចបន្តកុងត្រាថ្មីរយៈ៥ឆ្នាំជាបន្តទៀតជាមួយនឹង Liverpool។ កុងត្រាថ្មីនឹងធ្វើឱ្យសមាជិកក្រុមមច្ចុរាជទឹកក្រូចហូឡង់ខាងលើក្លាយជាកីឡាករមានប្រាក់ខែខ្ពស់ជាងគេក្នុងប្រវត្តិសាស្រ្ត Liverpool តែម្តងពោលគឺចំនួន២សែន២ម៉ឺនផោនក្នុងសប្តាហ៍ ឬក៏១ឆ្នាំ៥៧លានផោន ខណៈសព្វថ្ងៃរូបគេទទួលបាន១សែន៨ម៉ឺនផោនក្នុង១សប្តាហ៍ពីក្រុមហង្សក្រហមលើកុងត្រាចាស់របស់ខ្លួន។ គួរឱ្យដឹងថា Virgil van Dijk បានផ្លាស់ពី Southampton មកកាន់ទឹកដី Anfield កាលពីឆ្នាំ២០១៨ ដោយចុះកុងត្រាដល់ឆ្នាំ២០២៤/២៥ ក្នុងតម្លៃខ្លួនឯតទគ្គកម្ម៧៥លានផោន។