• 2510
    0

    យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការណ៍របស់កីឡដ្ឋាន SRU បានលើកឡើងក្នុងគោលបំណងស្ទាបស្ទង់មតិពីអ្នកគាំទ្របាល់ទាត់នាប្រទេសកម្ពុជាក្នុងការនាំយកព្រឹទ្ធាចារ្យបាល់ទាត់​ ប៉ែន ផាត មកចែករំលែកបទពិសោធន៍នៅកម្ពុជាវិញ ខណៈបច្ចុប្បន្នលោកកំពុងស្នាក់នៅប្រទេសថៃ ដោយជាប់កុងត្រាបណ្ដុះបណ្ដាលក្រុមថ្នាលយុវជននៃក្លិបមួយរបស់ថៃ ។ ក្នុងនោះដែរ SRU បានបង្ហោះថា៖ បើនឹកដល់ឈ្មោះ ប៉ែន ផាត អ្នកគាំទ្របាល់ទាត់កម្ពុជាប្រាកដជាស្គាល់ថា លោកគឺជាវីរបុរសបាល់ទាត់ដ៏ល្បីល្បាញមួយរូបក្នុងអំឡុងទសវត្សន៍ទី៦០ និង៧០។ ប្រិយមិត្តយល់យ៉ាងណាដែរ ប្រសិនបើ SRU យើងអញ្ជើញលោកគ្រូមកចែករំលែកបទពិសោធន៍ និងធ្វើកម្មវិធីបង្ហាត់បាល់ទាត់ (Football Clinic) នៅលើទីលាននៃកីឡដ្ឋាន SRU ? ...
  • 1005
    0

    (BC-99) ក្រុម AC Milan និង Napoli បាន​ធ្វើ​ការ​កាន់ទុក្ខ​ដល់​ប្អូន​ស្រីរបស់លោក Gennaro Gattuso នាង Francesca ដែល​បានទទួលមរណភាពក្នុងអាយុ ៣៧ ឆ្នាំ។ Francesca ដែលជាលេខាក្រុម AC Milan បានធ្លាក់ខ្លួនឈឺកាលពីដើមខែកុម្ភៈហើយ​ Gattuso ដែល​ជា​បង​ប្រុស​ក៏​បាន​សុំ​ច្បាប់​មក​មើល​អាការៈ​ប្អូន​ស្រី​របស់​ខ្លួនដែរ​​បន្ទាប់ពីបាន​ដឹក​នាំ​ក្រុម​ប្រកួត​ឈ្នះ​ ៤-២ លើ Sampdoria នា​ពេល​កន្លង​ទៅ​នេះ​។ បើ​យោល​ទៅ​តាម​សារព័ត៌​មាន​ដែល​បាន​ផ្សព្វផ្សាយនៅព្រឹកថ្ងៃអង្គារនេះថា ...
  • 1263
    0

    កាលពីម្សិលមិញ Manchester United បានប្រកាសអំពីការឈានដល់កិច្ចព្រមព្រៀងក្នុងការខ្ចីជើងរបស់អតីតខ្សែប្រយុទ្ធ Odion Ighalo បន្តរហូតដល់ខែមករាឆ្នាំ២០២១។ ក្រោយសម្រេចការបន្តកុងត្រាថ្មី គ្រូបង្វឹក Ole Gunnar Solskjaer បាននិយាយថា​៖ “នេះគឺជារឿងល្អដែល Odion បន្តនៅជាមួយយើង ព្រោះនេះគឺជាក្តីស្រម៉ៃរបស់គេ ហើយខ្ញុំសង្ឃឹមថាគេនឹងអាចបញ្ចប់ភារកិច្ចរបស់គេបានដោយជោគជ័យ ដោយឈ្នះពានរង្វាន់ជាមួយយើងបាន។” កីឡាករវ័យ៣០ឆ្នាំខាងលើបានផ្លាស់មកកាន់ទឹកដី Old Trafford ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីខែមករា ដោយរូបគេបង្ហាញខ្លួនបាន៨លើក ហើយស៊ុតបញ្ចូលទីបាន៤គ្រាប់ផងដែរ មុនពេលដែលបាល់ទាត់អឺរ៉ុបផ្អាកសកម្មភាពដោយសារតែវីរុសកូវីដ១៩ ខណៈក្របខ័ណ្ឌ ...
  • 1664
    0

    (BC-99) សហ​ព័ន្ធ​បាល់​ទាត់ អាលឺម៉ង់ DFB កំពុង​តែ​ត្រួត​ពិនិត្យមើលកីឡាករ​ Jadon Sancho, Marcus Thuram និង Weston McKennie ដែលបានធ្វើការ​រម្លែក​ទុក្ខ​ដល់​ George Floyd អំឡុងពេល​ធ្វើ​ការប្រកួតនៅ Bundesliga នា​ចុងសប្តាហ៍កន្លង​ទៅ​នេះ​។ បន្ទាប់ពីបានស៊ុត​បាល់គ្រាប់​ទី​មួយ​របស់​ខ្លួន​ក្នុង​ចំណោម​ការ​ស៊ុត​ទាំងបីគ្រាប់​លើ​ក្រុម​ Paderborn កាលពីថ្ងៃអាទិត្យ Sancho បានបង្ហាញអក្សរ​នៅ​លើ​អាវយឺតដែលសរសេរដោយដៃថា “យុត្តិធម៌សម្រាប់ George Floyd” ...
  • 2288
    0

    ក្លិបបាល់ទាត់អង្គរថាយហ្គឺរ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្ដាអ្នកនិយមស្រឡាញ់គាំទ្របាល់ទាត់ទាំងអស់ ឲ្យបានជ្រាបថា នៅក្នុងរយៈពេលមួយខែមិថុនា នេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នឹងបើកការធ្វើតេស្តជ្រើសរើសកីឡាករទាំងពីរឈុត ពោលគឺ ឈុតក្រុមអាយុក្រោម ១៦ឆ្នាំ និងឈុតក្រុមអាយុក្រោម​ ១៨ឆ្នាំ។ ប្រសិនបើលោកអ្នក មាន ឬស្គាល់យុវជនដែលមានទេពកោសល្យលេងបាល់ទាត់ ហើយចង់ឲ្យពួកគេបានបង្ហាញពីសម្ថភាព សូមលោកអ្នកណែនាំពួកគេមកធ្វើតេស្តជាមួយពួកយើង ដើម្បីមានឳកាសក្លាយជាកីឡករយុវជនរបស់ក្លិបផ្ទាល់ និងមានឳកាសអាចជាប់ក្រុមឈុតធំនាពេលអនាគត។ តម្រូវការនៃការចូលរួមធ្វើតេស្ត៖ សម្រាប់ឈុតអាយុក្រោម ១៨ឆ្នាំ បេក្ខជនត្រូវមានអាយុក្រោម ១៨ (យុវជនកើតឆ្នាំ​២០០៣ឡើងទៅជាអទិភាព) សម្រាប់ឈុតអាយុក្រោម ...
  • 1579
    0

    ភ្នាក់ងាររបស់ Odion Ighalo បានបញ្ជាក់ថា Manchester United និង Shanghai Shenhua បានឈានដល់កិច្ចព្រមព្រៀងក្នុងការខ្ចីជើងរបស់អតីតខ្សែប្រយុទ្ធជម្រើសជាតិនីហ្សេរីយ៉ាបន្តដល់ចប់រដូវកាលនេះ។ យោងតាមកិច្ចសន្យា អតីតសមាជិក Watford រូបនេះនឹងត្រូវត្រឡប់ទៅកាន់ប្រទេសបងធំអាស៊ីវិញនៅថ្ងៃនេះតាមកិច្ចសន្យា ដោយរូបគេត្រូវត្រៀមប្រកួតនៅក្នុងក្របខ័ណ្ឌ Chinese Super League ដែលគ្រោងនឹងដំណើរការឡើងវិញផងដែរ ក្រោយវីរុសកូវីដ១៩ស្ងប់ស្ងាត់។​ កីឡាករវ័យ៣០ឆ្នាំខាងលើបានផ្លាស់មកកាន់ទឹកដី Old Trafford ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីខែមករា ដោយរូបគេបង្ហាញខ្លួនបាន៨លើក ហើយស៊ុតបញ្ចូលទីបាន៤គ្រាប់ផងដែរ មុនពេលដែលបាល់ទាត់អឺរ៉ុបផ្អាកសកម្មភាពដោយសារតែវីរុសកូវីដ១៩ ខណៈក្របខ័ណ្ឌ ...
  • 1138
    0

    (BC-99) Mauro Icardi បានបញ្ចប់ការផ្លាស់ប្តូរពីក្រុម Inter ទៅកាន់ Paris Saint-Germain ជាអចិន្ត្រៃយ៍បន្ទាប់ពីក្លឹបលេខ១​នៅ​ Ligue 1 បានសម្រេច​ក្នុងការចរចារ​ទិញយក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​។ Icardi បានផ្លាស់មក​លេង​អោយ​ PSG ក្នុងលក្ខខណ្ឌ​ខ្ចីជើង​តាំង​ពីឆ្នាំមុនបន្ទាប់ពីកីឡាករ​សញ្ជាតិ​ អាហ្សង់​ទីន ម្នាក់​នេះ​ត្រូវ​បាន​ក្រុម​​ Inter មើលរំលង​ពី​សមត្ថភាព​លេង​របស់​គេ​។ នៅ​ឆមាសទីមួយនៃរដូវកាល ២០១៩-២០២០ Icardi បែរ​ជា​បានបង្ហាញនូវភាព​ល្អ​ប្រសើរ​របស់​ខ្លួន​លើ​ទឹក​ដី Parc de Princes ...
  • 902
    0

    កីឡាករខ្សែប្រយុទ្ធ Paulo Victor របស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានលើកឡើងអំពីការត្រៀមខ្លួន នៅពេលដែលការប្រកួតលីគកំពូលកម្ពុជាត្រលប់មកវិញ ថាខ្ញុំមានអារម្មណ៍រីករាយជាខ្លាំងជាមួយនឹងព័ត៌មានបើកឱ្យមានការប្រកួតវិញក្នុងពេលឆាប់ៗខាងមុននេះ ស្របពេលដែលកីឡាករប្រេសុីលរូបនេះទើបជាសះស្បើយពីរបួសផងដែរ។ បុរសវ័យ ២៥ឆ្នាំនេះបាននិយាយថា៖ ខ្ញុំសប្បាយចិត្តជាមួយនឹងការត្រលប់មកវិញរបស់លីគកម្ពុជា ហើយសមាជិកយើងទាំងអស់ក៏ដូចគ្នាដែរ ។ ខ្ញុំមានការត្រៀមខ្លួនរួចជាស្រេចតាំងពីលីគកំពូលផ្អាកមកម្ល៉េះ ខ្ញុំតែងតែធ្វើការហ្វឹកហាត់ដើម្បីការប្រកួតខាងមុខជានិច្ច បើទោះបីជាហ្វឹកហាត់ដោយខ្លួនឯងនៅផ្ទះក៏ដោយ ។ ខ្ញុំយល់ថាមិត្តរួមក្រុមទាំងអស់ក៏ធ្វើរឿងនេះបានល្អដែរ ព្រោះយើងត្រូវតែរឹងមាំជានិច្ចទាំងអស់គ្នា ។ខ្ញុំចង់លេងក្នុងការប្រកួតហ្នឹងណាស់ ព្រោះខ្ញុំគិតថាជាការប្រកួតដ៏ធំមួយនៅកម្ពុជា យើងតែងតែជម្រុញលើកទឹកចិត្តខ្លួនឯង ក៏ដូចជាជឿជាក់លើក្រុម ដោយឆ្នាំនេះយើងមានភាពរឹងមាំច្រើន ដូច្នេះខ្ញុំសង្ឃឹមថាយើងនឹងយក៣ពិន្ទុបានពីការប្រកួតនោះ ។ ...
  • 1630
    0

    (BC-99) ​ក្លិបនៅ​ LaLiga នឹងធ្វើការហ្វឹកហាត់ដូចមុន​ពេល​គ្មាន​ជំងឺ Covid-19 ឡើង​វិញ​និងអាច​ប្រើប្រាស់បន្ទប់ផ្លាស់​សំលៀកបំពាក់របស់ពួកគេជារួម​ដូច​រាល់​ដង​ចាប់ពីថ្ងៃច័ន្ទនេះតទៅ នេះ​បើ​តាម​ការ​លើក​អោយ​ដឹង​ដោយ​ក្រុម FC Barcelona។ ថ្នាក់ដឹកនាំរបស់​ Barca បានបង្ហាញបន្ថែម​ថា La Liga បានអនុម័តនូវ​ដំណាក់កាលទី៤អំពី​ការ​បណ្តុះបណ្តាលលើ​វិធាន​ការទប់​ស្កាត់​វីរុសឆ្លង​​ដើម្បី​ធានា​អោយ​ការ​ប្រកួត​ប្រជែង​វឹល​មក​វិញ​និង​មាន​សុវត្ថិភាព​ទៅ​តាម​ការ​គ្រោង​ទុក​ដែល​បាន​ជ្រើស​រើស​យកថ្ងៃទី ១១ ខែមិថុនាជា​ការចាប់​ផ្តើម​បន្ត​យុទ្ធាការណ៍​បន្ត​ដល់​ចប់​រដូវ​កាល​។ គេ​ហទំព័រ​ក្រុមអ្នកមានបុណ្យ​ Barcelona បានសរសេរ​ថា៖ នៅថ្ងៃសៅរ៍នេះ La Liga បានចេញ​សេច​ក្តី​ជូន​ដំណឹង​ថា “ចាប់ពីថ្ងៃច័ន្ទទី ១ ...
  • 2238
    0

    កីឡដ្ឋានស្ដង់ដារអន្ដរជាតិដំបូងនាក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលផ្ដួចផ្ដើមគំនិតដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ដ្រប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ បានធ្វើដំណើរការសាងសង់ជាផ្លូវការហើយ កាលពីដើមសប្ដាហ៍កន្លងទៅ ដោយគ្រោងចំណាយថវិកាជាង ៣លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២២ ដែលអាចផ្ទុកអ្នកទស្សនាបាន៦០០០ នាក់ ស្របពេលដែលក្លិប ណាហ្គាវើលដ៏ យកទីតាំងនេះសម្រាប់ប្រកួតក្នុងដីគ្រប់ពានរង្វាន់ផ្សេងៗ។ ក្នុងការសាងសង់នេះត្រូវបានលោក ដាវ អានសាន ក្រុមការងារត្រួតពិនិត្យការសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺបានបញ្ជាក់ថា បន្ទាប់ពីធ្វើពិធីបញ្ចុះបឋមសិលា កាលពីចុងឆ្នាំ២០១៩ ឥឡូវការសាងសង់បានចាប់ផ្ដើមផ្លូវការហើយ ដោយគ្រោងចំណាយពេលសាងសង់ ២ឆ្នាំ ...