បាល់ទាត់
-
ទីបញ្ចប់របស់លោកព្រះ Zlantan អាចនិងមកដល់ហើយ តាមរយៈរបួសធ្ងន់លើកនេះ
អាជីពរបស់ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំអាចនិងត្រូវបញ្ចប់នៅទឹកដីអ៊ីតាលី ក្រោយពីរូបគេរងរបស់ធ្ងន់ធ្ងរអំឡុងពេលធ្វើការហ្វឹកហ្វាត់កាលពីថ្ងៃច័ន្ទកន្លងទៅ។ របួសលើកនេះអាចនិងធ្វើអោយ Zlatan Ibrahimovic ត្រូវការសម្រាករយៈពេលយូរដើម្បីព្យាបាលរបួសនេះ ខណៈដែលកួបផ្សំនិងវ័យកាន់តែច្រើនអាចនិងធ្វើអោយខ្សែប្រយុទ្ធជនជាតិស៊ុយអ៊ែតពិចារណាក្នុងការចូលនិវត្តន៏។ តាមរបាយការណ៏សារព័តមានខ្សែប្រយុទ្ធរបស់ AC Milan បានរងរបួសកំភួនជើងនៅផ្នែកខាងក្រោមអំឡុងពេលហ្វឹកហាត់ ហើយតាមការស្កានក្នុងមន្ទីរពិសោធន៏េវាអាចនិងប៉ះពាល់ដល់សសៃពួរ Achilles។ ការផ្លាស់មកលេងអោយ AC Milan ក្នុងក្របខ័ណ្ឌ Serie A លើកនេះគឺជាការផ្លាស់ប្តូរដោយគ្មានតំលៃខ្លួនក្រោមកុងត្រារហូតដល់ចប់រដូវកាល ហើយកាលពីប៉ុន្មានសប្តាហ៏មុនក្រុម Bologna តាមរយៈប្រធានក្លឹបលោក Sinisa Mihajlovic ក៏បានទាក់ទងទៅ ... -
ខ្សែប្រយុទ្ធ Odion Ighalo ត្រៀមត្រឡប់ទៅចិនវិញនៅសប្តាហ៍នេះ ក្រោយផុតកុងត្រាខ្ចីជើងនៅ Man UTD
ក្លឹបបាល់ទាត់ Shangahi Shenhua ត្រូវបានគេរាយការណ៍មកថានឹងយកខ្សែប្រយុទ្ធ Odion Ighalo ត្រឡប់មកប្រទេសចិនវិញ ក្រោយផុតកុងត្រាខ្ចីជាមួយ Manchester United នៅថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ។ កីឡាករវ័យ៣០ឆ្នាំខាងលើបានផ្លាស់មកកាន់ទឹកដី Old Trafford ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីខែមករា ដោយរូបគេបង្ហាញខ្លួនបាន៨លើក ហើយស៊ុតបញ្ចូលទីបាន៤គ្រាប់ផងដែរ មុនពេលដែលបាល់ទាត់អឺរ៉ុបផ្អាកសកម្មភាពដោយសារតែវីរុសកូវីដ១៩។ យោងតាមកិច្ចសន្យា អតីតសមាជិក Watford រូបនេះនឹងត្រូវត្រឡប់ទៅកាន់ប្រទេសបងធំអាស៊ីវិញ ដើម្បីត្រៀមប្រកួតនៅក្នុងក្របខ័ណ្ឌ Chinese Super ... -
មុននេះ! មានការប្រជុំស្តីអំពីពានលីគ និងពានសម្តេចហ៊ុនសែន
តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង គណៈ កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្លិបបាល់ទាត់ទាំង១៣ ស្តីអំពីការរៀបចំពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ក្រោយពីសម្រាកអស់រយៈពេលជាច្រើនខែដោយសារបញ្ហាជំងឺកូវីដ១៩ ។ ក្រោយកិច្ចប្រជុំបានបញ្ចប់សហព័ន្ធបាល់ទាត់កម្ពុជាមិនទាន់ប្រកាសអំពីការកំណត់ថ្ងៃប្រកួតវិញនៅឡើយនោះទេ ដោយសារតែមានករណីឆ្លងថ្មីបន្ថែមទៀត ប៉ុន្តែ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជម្រាបជូន ក្រសួងអបរំ យុវជន និង កីឡា គណៈកម្មាធីការជាតិអូឡាំពិក និងសហព័ន្ធកីឡាជាតិ ដោយយោងតាមចំណារឯកភាពរបស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ... -
Kabasele ៖ Watford កំពុងចាក់បញ្ចូលមេរោគ Covid-19 ដើម្បីកុំអោយកាត់ចោលពី PL
(BC-99) ខ្សែការពារកូនកាត់ កុងហ្គោ-បែលហ្ស៊ិក Christian Kabasele បាននិយាយកំប្លែងលេងថា Watford កំពុងចាក់បញ្ចូលមេរោគ Covid -19 ចូលទៅក្នុងកីឡាករនិងបុគ្គលិកដើម្បីចៀសវាងពីការកាត់ចោលទៅកាន់ក្របខ័ណ្ឌទី២។ ក្រុមបាល់ទាត់ Watford បានចំណាយពេល៣រដូវកាលហើយនៅ Premier League ក៏ប៉ុន្តែស្ថិតក្នុងស្ថានភាពកំពុងលិចអណ្តែតនេះពួកគេកំពុងតែឈរនៅបាតតារាងលេខ ១៧ ដែលជាកន្លែងត្រដរខ្យល់អាចនឹងធ្លាក់ទៅកាន់ក្របខ័ណ្ឌខាងក្រោម។ ក្រុមមួយនេះក៏មានកិឡាករដែលកើតជំងឺកូរ៉ូណានេះដែរដោយកីឡាករ Adrian Mariappa បានចេញមកបញ្ជាក់ថារូបគេគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង ៣ នាក់របស់ Watford និងឋិតក្នុងចំណោមមនុស្សទាំង ... -
ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ អាចហាត់បានខ្លះៗហើយក្រោយវះកាត់ជាង១ខែ
ខ្សែប្រយុទ្ធរបស់ក្លិបបឹកកេត កីឡាករ ម៉ាត់ នូរុណ អាចហ្វឹកហាត់បានខ្លះៗជាមួយក្រុមគ្រូពេទ្យរបស់ក្លិប ក្រោយពីបានទទួលការវះកាត់កាលពីពាក់កណ្តាលខែ មេសា ឆ្នាំ២០២០ កន្លងមក ក្រោយទទួលរងរបួសជាថ្មីអំឡុងពេលប៉ះទង្គិចក្នុងការប្រកួត ទល់នឹងណាហ្គាវើលដ៍ កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ។ ការហ្វឹកហាត់របស់អតីតកីឡាករ អគ្គិសនី រូបនេះត្រឹមតែជំហ៊ានដំបូងតែប៉ុណ្ណោះដោយមិនទាន់អាចហ្វឹកហាត់ដូចកីឡាករក្នុងក្រុមនោះទេ ដោយរបួសមិនទាន់ជា១០០ភាគរយ ប៉ុន្តែក្រុមគ្រូពេទ្យធ្លាប់បញ្ជាក់ថា របួសរបស់គេមិនមានបញ្ហាដាច់សសៃជង្គង់ (ACL) ដូចពេលមុនឡើយ ពោលគឺគ្រាន់តែ បែកទ្រនាប់ឆ្អឹង ដែលបណ្ដាលមកពីការប៉ះទង្គិចខ្លាំងក្នុងការប្រកួត ... -
ជួបជាមួយកីឡាករ យ៉ើ មូស្លីម និង ណុប ដេវីដ ក្នុងកម្មវិធីឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ Fun Fact Football នាសប្តាហ៍នេះ
នៅថ្ងៃសៅរ៍សប្តាហ៍នេះនាវេលាម៉ោង៩យប់ដល់ម៉ោង១០យប់ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fun Fact Football នឹងធ្វើការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook ផេក CTN TV ផងដែរ។ មិនខុសពីសព្វដងសម្រាប់សប្តាហ៍នេះវិញ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fact Fun Football បានអញ្ជើញភ្ញៀវកិត្តិយសចំនួន២រូបជាកីឡាករដែលកីឡាករវ័យក្មេងដែលកំពុងបង្ហាញទម្រង់លេងបានយ៉ាងល្អនៅលើទីលាន។ ជាពិសេសក្មុងកម្មវិធីក៏មានការលេងល្បែងបាល់ទាត់លើតុកម្សាន្តជាពិធីករចាស់វស្សាទាំង២រូបគឺលោក នី ឫទ្ធី ... -
Ole Gunnar Solskjaer៖ស៊ូទុកទំនេរកន្លែងខ្លះគ្រាន់បើជាងមានកីឡាករដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន
(BC-99) លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមបាននិយាយថាគាត់នឹងទុកកន្លែងខ្លះអោយនៅទំនេរគ្រាន់បើជាងមានកីឡាករដែលគ្មានស្មារតីក្លឹបនិងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ នេះគឺជាការស្រង់សម្តីរបស់លោកដោយសារព័ត៌មាន អង់គ្លេស United We Stand កាលពីម្សិលម៉ិញនេះបន្ទាប់ពី Ole បានដឹកនាំកូនក្រុមរបស់ខ្លួនធ្វើការហ្វឹកហាត់ដើម្បីត្រៀមប្រកួតបង្គ្រប់សប្តាហ៍ដែលនៅសេសសល់សម្រាប់ Premier League រដូវកាលនេះ។ បន្ទាប់ពីក្លាយជាអ្នកចាត់ការទូទៅពេញសិទ្ធរបស់ Manchester United កាលពីដើមឆ្នាំ ២០១៩ Solskjaer បានបង្ហើបអោយដឹងអំពីការផ្លាស់ប្តូរកីឡាករដែលលោកបានគិតថាពុំមានអនាគតវែងឆ្ងាយជាមួយក្លិបដោយបានលក់និងដាក់អោយខ្ចីនូវកីឡាករដែលមិនមែនជាគោលដៅប្រើប្រាស់របស់លោកដែលក្នុងនោះក៏មានការលក់ Romelu Lukaku ដ៏គួរអោយភ្ញាក់ផ្អើលនិងអោយ ... -
បាល់ទាត់លីហ្គកំពូលកម្ពុជានិងពានរង្វាន់ផ្សេងៗអាចត្រលប់មកវិញហើយ
ការប្រកួតពានរង្វាន់បាល់ទាត់លីហ្គកំពូលកម្ពុជា រួមទាំងសកម្មភាពកីឡាផ្សេងៗអាចចាប់ដំណើរការឡើងនៅអំឡុងខែ មិថុនា ខាងមុខ បន្ទាប់ពីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជម្រាបជូន ក្រសួងអបរំ យុវជន និង កីឡា គណៈកម្មាធីការជាតិអូឡាំពិក និងសហព័ន្ធកីឡាជាតិ ដោយយោងតាមចំណារឯកភាពរបស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះ ថ្ងៃទី ២១ ឧសភាព ក្រោយក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង ក្រសួងអប់រំ យុវជន ... -
Juventus ត្រៀមហ្វឹកហាត់ទ្រង់ទ្រាយធំឡើងវិញ ក្រោយសមាជិកទាំងអស់ធ្វើតេស្តអវិជ្ជមានកូវីដ១៩
កាលពីដើមខែឧសភា Juventus បានធ្វើការកោះហៅកីឡាកររបស់ខ្លួនទាំងអស់ត្រឡប់មកវិញដើម្បីធ្វើការជួបជុំហ្វឹកហាត់ ក្រោយពេលដែលក្របខ័ណ្ឌ Serie A មានគម្រោងចាប់ផ្តើមប្រកួតឡើងវិញនៅខែក្រោយ បន្ទាប់ពីអត្រាអ្នកឆ្លងវីរុសកូវីដ១៩នៅក្នុងប្រទេសអ៊ីតាលីមានភាពថមថយចុះ។ សមាជិកមួយចំនួនធំបានធ្វើការហ្វឹកហាត់វិញជាបណ្តើរៗក្នុងលក្ខណៈក្រុមតូចតាមការកោះហៅ ដោយឡែកសម្រាប់ខ្សែប្រយុទ្ធ Cristiano Ronaldo ជាអ្នកដែលបង្ហាញខ្លួននៅទីលានហ្វឹកហាត់របស់ក្រុមរហស្សនាមសេះបង្កង់ចុងក្រោយគេបង្អស់ ក្រោយពីត្រឡប់មកដល់ទីក្រុង Turin វិញនឹងបានដាក់ខ្លួនដាច់ដោយឡែកបានរយៈពេល១៤ថ្ងៃរួចរាល់។ យ៉ាងណាក្តីក្រុមជើងឯក Serie A ៣៥សម័យបានប្រកាសថានឹងចាប់ផ្តើមហ្វឹកហាត់ទ្រង់ទ្រាយធំឡើងវិញ ក្រោយពីកីឡាករទាំងអស់បានធ្វើតេស្តចេញសញ្ញាអវិជ្ជមានកូវីដ១៩។ គួរឱ្យដឹងថា កាលពីចុងខែមេសា នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe ... -
ក្រុមបងធំបារាំង PSG សម្លឹងមើលខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal
ក្រុមចាយលុយធំនៅបារាំង Paris Saint Germain ត្រូវបានកាសែត Le10Sport ចុះផ្សាយមកថា កំពុងសម្លឹងក្នុងការផ្លាស់យកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្រុមកាំភ្លើងធំ Arsenal នៅរដូវក្តៅនេះ។ អនាគតរបស់កីឡាករសញ្ជាតិហ្កាប៉ុងរូបនេះនៅទឹកដី Emirate ហាក់គ្មានពន្លឺទៀតឡើយ ក្រោយពេលគេបដិសេធមិនព្រមបន្តកុងត្រាថ្មីជាបន្តទៀត។ យ៉ាងណាក្តីប្រភពដដែលខាងលើបានបន្ថែមទៀតថា ក្រុមកាំភ្លើងធំបានសម្រេចចិត្តដាក់លក់អតីតសមាជិក Borussia Dortmund ខាងលើនេះ ព្រោះមិនឱ្យរូបគេចាកចេញដោយគ្មានតម្លៃខ្លួន ខណៈ FC Barcelona, Inter ...