
ពាក្យសម្តីចាក់ទឹកមិនលិចរបស់លោក Jose Mourinho នៅមុននិងក្រោយពេលការប្រកួត
(BC-99)
មុនការប្រកួតចូលមកដល់រវាងម្ចាស់ផ្ទះ Sheffield United និងក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham Hot Spur អ្នកចាត់ការទូរទៅសញ្ជាតិព័រទុយហ្គាល់បានប្រើសំនួនវោហារចាក់ដោតឡែបខាយអោយក្រុមប្រជែងបិសាចក្រហម Man Utd។ តែនៅពេលចាញ់ការប្រកួតលោក Mourinho នៅតែនិយាយយ៉ាងហំហានដដែល។

រូបភាព getty image
នៅសប្តាហ៍ទី៣២នៃការប្រកួតក្របខណ្ឌ Premier League ក្រុម Spurs បានធ្វើដំណើរទៅប្រកួតនៅឯ Bramall Lane ទឹកដីរបស់ក្រុម Sheffield United។ នៅមុនការប្រកួតចូលមកដល់ចំនួន១១ម៉ោងលោក Jose Mourinho ដែលជាអ្នកចាត់ការទូរទៅបាននិយាយនៅក្នុងពិធីសន្និសិទសារព័ត៌មានថា ក្រុមកីឡាកររបស់គាត់មួយក្រុមនេះពិតជាមានលទ្ធភាពគ្រប់គ្រាន់ប្រជែងយកកៅអី Champions League រដូវកាលក្រោយបាន។
ទាក់ទងទៅនឹងការខកខានក្នុងការទិញយកកីឡាករ Bruno Fernandez មកចូលរួមក្រុមតាំងពីសម័យលោក Pochettino សម្រាប់លោក Jose វិញបាននិយាយថា គាត់មិនត្រូវការកីឡាករជនជាតិដូចគ្នានេះទេ ដោយសារតែក្រុមលោកមានកីឡាករខ្សែបម្រើដ៏ល្អ Giovani Lo Ceso រួចហើយ។ ប្រសិនបើគេចង់ប្តូរ Lo Ceso ដើម្បីបាន Bruno ក៏លោកមិនអាចធ្វើទៅបានដែរ។
ដោយឡែកសម្រាប់ការប្រកួតរវាងក្រុម Sheffield Utd និង Tottenham Hot Spur វិញបានបញ្ជប់ដោយលទ្ធផលម្ចាស់ផ្ទះឈ្នះលើក្រុមលោក Jose ៣-១ ដែលធ្វើអោយ Spurs ធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ៩ និងបានរុញ Sheffield អោយឡើងទៅដល់លេខ៧។ នៅពេលថ្លែងពីយោបល់របស់ខ្លួនទាក់ទងទៅនឹងការប្រកួតនេះវិញ លោក Jose បាននិយាយថា ជាការពិតណាស់ បរាជ័យនេះបានធ្វើអោយក្រុមលោកពិបាកក្នុងការប្រជែងយកកៅអី Champions League តែនៅមានឱកាសសម្រាប់ EUROPA League ។ ក្រុមរបស់លោកពិតជាតឹងតែងក្នុងការគ្រប់គ្រងបាល់លើទីលាន ព្រោះទីលានទាំងមូលត្រូវបានគ្រប់គ្រងដោយលោក Michael Oliver ដែលជាមន្ត្រីអជ្ញាកណ្តាលត្រួតពិនិត្យ VAR ដែលបដិសេធគ្រាប់បញ្ចូលទីរបស់ Kane!។
គួរបញ្ជាក់ដែរថានៅសប្តាហ៍ទី៣៣ក្រុមរបស់លោក Jose Mourinho នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅលើទឹកដី Tottenham Hot Spur ដើម្បីធ្វើការប្រកួតជាមួយក្រុម Everton វិញម្តងនាយប់ថ្ងៃច័ន្ទ។ បើតាមការអោយដឹងពីអ្នកចាត់ការទូទៅរូបនេះក៏បាននិយាយអោយដឹងដែរថា ការប្រកួតមួយនេះក៏ជារឿងលំបាកមួយសម្រាប់ Spurs ផងដែរ។