បាល់ទាត់
-
Real Madrid ត្រូវការឈ្នះ ៣ ប្រកួតទៀតដើម្បីដណ្តើមយកពាន La Liga មកវិញ
(BC-99) Real Madrid ឈានចូលដល់ការប្រកួតសប្តាហ៍ទី ៣៥ ហើយនាយប់ថ្ងៃសុក្រខាងមុខនេះដោយរំពឹងថាពួកគេនឹងអាចយកឈ្នះក្រុមភ្ញៀវ Alaves ដែលបានរងបរាជ័យ ៥ ប្រកួតជាប់ៗគ្នាខណៈដែលក្រុមលេខ ២ Barcelona មើលទៅក៏នឹងខិតខំប្រជែងក្លិប Espanyol ដែរដើម្បីប្រដេញគូប្រកួត El Clasico អោយកាន់តែកៀក។ ក្រោយពីប្រកួតជាមួយ Alaves ដឹងលទ្ធផលថានឹងឈ្នះឬក៏ចាញ់រួច ក្រុមអធិរាជស Real Madrid ត្រូវប្រកួតបង្ហើយជាមួយក្រុម Villareal, ... -
ខេត្តព្រៃវែង សុីផុយ ខណៈខេត្តសៀមរាប ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយបាល់កាត់សេចក្តី ១១មែ៉ត្រ
ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គ ៨ ក្រុម ជើទី២ ត្រូវបានបញ្ចប់ដោយក្រុមខេត្តព្រៃវែង បានយកឈ្នះ ខេត្តកោះកុង ដោយលទ្ធផល ៣ ទល់ ០ សរុបទាំងពីជើង ៨ ទល់ ១ ស្របពេលដែល ក្រុមខេត្តកណ្តាល បានបរាជ័យក្រោមថ្វីជើង ខេត្តសៀបរាប ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៣ ... -
ជើងទី២៖ ខេត្តកណ្តាល ត្រូវការយកឈ្នះ ខេត្តសៀមរាប លើស ៣គ្រាប់ ខណៈកោះកុង សង្ឃឹមតិចណាស់
នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល ២០២០ ជើងទី២ ក្រុមជម្រើសខេត្តកណ្តាល ត្រូវទទួលស្វាគមន៍ ក្រុមជម្រើសខេត្តសៀមរាប លើវាលស្មៅកីឡដ្ឋានខេត្តកណ្តាល ខណៈដែលក្រុមជម្រើសខេត្តកោះកុង ទទួលភ្ញៀវ ខេត្តព្រៃវែង នាកីឡដ្ឋានវិទ្យាល័យកោះកុង នាវេលាម៉ោង ៣:០០នាទីរសៀលដំណាលគ្នា។ ចំពោះលទ្ធផលនៃការប្រកួតជើងទី១ កន្លងមក ជម្រើសខេត្តសៀមរាប ក្នុងនាមជាម្ចាស់ផ្ទះបានយកឈ្នះលើ ... -
ក្លិបពីរនៅប៊ុលហ្គារីត្រូវដាក់សមាជិក២០នាក់ដាច់ដោយឡែកព្រោះកំហុសបច្ចេកទេសមួយ
កីឡាករ និងមន្ត្រីជាង២០នាក់មកពីក្លិបចំនួនពីរនៅក្របខណ្ឌកំពូលប៊ុលហ្គារីត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដោយសាបញ្ហាជំងឺកូវីដ១៩ ដែលពាក់ព័ន្ធនឹងកំហុសបច្ចេកទេសពិសោធ។ នេះបើតាមសារព័ត៌មានចេញផ្សាយនៅថ្ងៃចន្ទ ទី០៦ ខែកក្កដា។ ជាក់ស្ដែងខ្សែការពារ Martin Kavdanski របស់ក្លិប Tsarsko Selo បានចូលលេងតទល់ក្លិប Cherno More Varna កាលថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ទោះមានជំងឺកូវីដ១៩។ Kavdanski បានស្ថិតក្នុងជម្រើស១១នាក់ដំបូង ក្រោយការពិសោធបង្ហាញថា គេមិនមានផ្ទុកជំងឺកាចសាហាវនេះឡើយ។ ផ្ទុយទៅវិញ ... -
Lloris និង Son ប៉ះទង្គិចគ្នាក្នុងជំនួប Spurs ឈ្នះ Everton
អ្នកចាំទី Hugo Lloris បានបង្ហាញអារម្មណ៍ខឹងខ្លាំងចំពោះមិត្តរួមក្រុម Heung Min-son ក្រោយចប់វគ្គទីមួយ ការប្រកួត Premier League តទល់ Everton នៅថ្ងៃចន្ទ ទី០៧ ខែកក្កដា ដែល Tottenham Hotspur ឈ្នះ១ទល់នឹង០។ ក្រោយអាជ្ញាកណ្ដាលផ្លុំបញ្ចប់វគ្គទីមួយ Lloris បានដើរទៅក្រោយ Son ហើយស្រែកដាក់ តែក៏ត្រូវបានមិត្តរួមក្រុមចាប់បំបែករហូតជិតដល់ផ្លូវចូល។ ក្នុងកិច្ចសម្ភាសក្រោយការប្រកួត ... -
ក្រោយរបូត ២គ្រាប់ អ៊ុំ វិចិត្រ មិនពេញចិត្តការកាត់សេចក្តីរបស់លោកអជ្ញាកណ្តាលក្នុងជំនួបជាមួយ វិសាខា
កាលពីម្សិលមិញ យើងបានដឹងមកហើយថា ការប្រកួតដ៏ធំក្នុងលីគកំពូលកម្ពុជា នាសប្តាហ៍ទី៦ ដោយក្រុម ភ្នំពេញក្រោន បានត្រឹមស្មើគ្នាជាមួយ វិសាខា លើវាលស្មៅកីឡដ្ឋានស្មាត អរ អេស អិន របស់ខ្លួន ដោយលទ្ធផល ២ទល់២ ខណៈដែលជំនួបនេះអ្នកចាំទី អ៊ុំ វិចិត្រ មិនពេញចិត្តការកាត់សេចក្តីរបស់លោកអជ្ញាកណ្តាល នៅចំណុចគ្រាប់ទី២ របស់ក្រុមភ្ញៀវ ដោយខ្សែប្រយុទ្ធ Filipមានការរារាំខ្លួន ទើបធ្វើអោយ រឹង ហ៊ុនហៀង តែតបញ្ចូលទី។ ... -
Nemanja Matic៖មិនមែនគ្រប់គ្នាសុទ្ធតែអាចចុះកុងត្រាជាមួយ Manchester United ទេ
(BC-99) Nemanja Matic មានមោទនភាពដែលបានចុះកុងត្រាថ្មីជាមួយក្រុមបិសាចក្រហម Manchester United ហើយបាននិយាយថាវាគឺជាពេលវេលាល្អបំផុតចាប់តាំងពីគេបានមកដល់នាអំឡុងរដូវក្តៅឆ្នាំ ២០១៧ ។ កិច្ចព្រមព្រៀងថ្មីរបស់តារាបាល់ទាត់សញ្ជាតិ ស៊ែប៊ី ជាមួយបិសាចក្រហម Manchester United នឹងធ្វើអោយគេបន្តវត្តមាននៅ Old Trafford រហូតដល់ខែមិថុនាឆ្នាំ ២០២៣។ នៅក្នុងបទសម្ភាសន៍មួយកីឡាករវ័យ ៣១ ឆ្នាំរូបនេះបនបង្ហើបពីក្តីរំភើបរបស់ខ្លួនចំពោះអ្វីដែលលោក Ole Gunnar Solskjaer នៅតែមានការជឿជាក់លើរូបគេ។ ... -
Real Madrid ដាក់លក់ខ្សែបម្រើ James Rodriguez ក្នុងតម្លៃ២៥លានអឺរ៉ូក្រោយចប់រដូវកាលនេះ
ក្រុមអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថា នឹងដាក់លក់ខ្សែបម្រើ James Rodriguez ក្នុងតម្លៃ២៥លានអឺរ៉ូក្រោយចប់រដូវកាលនេះ។ កីឡាករសញ្ជាតិកូឡុំប៊ីមិនត្រូវស្ថិតនៅក្នុងបញ្ជីប្រើប្រាស់របស់គ្រូបង្វឹក Zinedine Zidane ទេ ក្រោយពីក្របខ័ណ្ឌ La Liga ត្រឡប់មកវិញ ខណៈបុរសសញ្ជាតិបារាំងបានបញ្ជាក់យ៉ាងច្បាស់ថា អតីតសមាជិក AS Monaco និង Bayern Munich រូបនេះនឹងមិនមានវត្តមាននៅលើទីលានទៀតទេរហូតដល់ចប់រដូវកាលនេះតែម្តង។ យ៉ាងណាក្តី មូលហេតុដែលធ្វើឱ្យ ... -
U19 ឥណ្ឌូនេស៊ីទៅហាត់នៅកូរ៉េខាងត្បូងមុនប៉ះកម្ពុជាបើកឆាក AFC U19
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីនឹងបញ្ជូនក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ខ្លួនទៅហ្វឹកហាត់នៅប្រទេសកូរ៉ខាងត្បូងពីចន្លោះថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា មុនចូលរួមព្រឹត្តិការណ៍ AFC U19 Championship 2020 ក្នុងប្រទេសអ៊ូបេគីស្ថាន។ ក្នុងកាលវិភាគបញ្ជាក់ថា ក្រុម U19 ឥណ្ឌូនេស៊ី នឹងនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនាមជ្ឈមណ្ឌលហ្វឹកហាត់នៅកូរ៉េខាងត្បូង ដែលជាគោលការណ៍ការពារជំងឺកូវីដ១៩។ ពួកគេនឹងយកការស្នាក់នៅដាច់ដោយឡែកនេះ ហាត់ពង្រឹងកាយសម្បទា។ ជាមួយគ្នានេះ ក្រុម U19 ឥណ្ឌូនេស៊ីនឹងប្រកួតសមជើងជាមួយក្លិបមួយចំនួនៅកូរ៉េខាងត្បូង ហើយពួកគេក៏នឹងចំណាយពេលជាងមួយសប្ដាហ៍ដើម្បីសម្របខ្លួននៅប្រទេសអ៊ូបេគីស្ថានទៀតផងចាប់ពីថ្ងៃទី០៥ ខែតុលា។ គួរដឹងដែរថា U19 ... -
Xavi បន្តកិច្ចសន្យាដឹកនាំក្លិបនៅកាតារ
លោក Xavi Hernandez បានបន្លាយការរួមរស់ជាមួយក្លិប Al Sadd នៃក្របខណ្ឌកំពូលកាតារមួយរដូវកាលទៀតហើយ កាលថ្ងៃអាទិត្យ ទី០៥ ខែកក្កដា មានន័យថា លោកនឹងដឹកនាំរហូតដល់ដាច់រដូវកាល២០២០/២០២១។ បុរស៤០ឆ្នាំពន្យល់លម្អិត “៖ខ្ញុំពិតជាសប្បាយចិត្តនៅទីនេះ ហើយគោលដៅក្លិបគឺយកពានទាំងអស់។ ខ្ញុំសប្បាយចិត្តជាមួយកូនក្រុម និងត្រៀមជាស្រេចសម្រាប់ចូលរួមការប្រកួតសាជាថ្មី នៅថ្ងៃទី២៤ ខែកក្កដា ខាងមុខ”។ គួររំឭកថា លោក Xavi បានចំណាយពេលលេងនៅ Al Sadd ...