ក្លិបពីរនៅប៊ុលហ្គារីត្រូវដាក់សមាជិក២០នាក់ដាច់ដោយឡែកព្រោះកំហុសបច្ចេកទេសមួយ
កីឡាករ និងមន្ត្រីជាង២០នាក់មកពីក្លិបចំនួនពីរនៅក្របខណ្ឌកំពូលប៊ុលហ្គារីត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដោយសាបញ្ហាជំងឺកូវីដ១៩ ដែលពាក់ព័ន្ធនឹងកំហុសបច្ចេកទេសពិសោធ។ នេះបើតាមសារព័ត៌មានចេញផ្សាយនៅថ្ងៃចន្ទ ទី០៦ ខែកក្កដា។
ជាក់ស្ដែងខ្សែការពារ Martin Kavdanski របស់ក្លិប Tsarsko Selo បានចូលលេងតទល់ក្លិប Cherno More Varna កាលថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ទោះមានជំងឺកូវីដ១៩។
Kavdanski បានស្ថិតក្នុងជម្រើស១១នាក់ដំបូង ក្រោយការពិសោធបង្ហាញថា គេមិនមានផ្ទុកជំងឺកាចសាហាវនេះឡើយ។
ផ្ទុយទៅវិញ មន្ទីរពិសោធទទូចថា ការពិនិត្យនោះមានបញ្ហាបច្ចេកទេស ដែលតាមពិតទៅ លទ្ធផលរបស់កីឡាករ Kavdanski ពិតជាមានភាពវិជ្ជមាន មានន័យថា គេមានផ្ទុកវីរុសកូវីដ១៩៕
ប្រភព ៖ http://timesofindia