• 6070
    0

    អ្នកប្រដាល់គុនខ្មែរពីររូបនឹងត្រូវចាប់ដៃគ្នាត្រៀមប៉ះកីឡាករថៃពីររូបក្នុងការប្រកួតលក្ខណៈ ម៉ារ៉ាតុងដណ្តើមប្រាក់លានគោជល់នៅសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ថ្ងៃសៅរ៍ ទី ០៤ សីហា ឆ្នាំ២០១៨ នេះ ។ បេក្ខភាពគុនខ្មែរមាន សួន ចាន់នី(សូត្រ ប៊ុនធី)និង ឡៅ ចិត្រា ខណៈខាងថៃមាន សែនមឿន ណយ រួមជាមួយ ពិនងិន ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ...
  • 3472
    0

    នីវវ៉ាំងច័ន្ទ គឺជាបេក្ខភាពកីឡាករគុនថៃមួយរូបក្នុងចំណោមបេក្ខភាពគុនថៃបីរូបផ្សេងទៀតដែលមកចូលរួមប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm វគ្គ២ លើប្រភេទទំងន់៦៥គីឡូក្រាម ។ មុនមកចូលរួមប្រកួតដណ្តើមពានរង្វាន់មួយនេះ នីវវ៉ាំងច័ន្ទ គឺជាកីឡាករគុនថៃមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីគួរសមដែរ ដោយមានអាវុធស្លាប់ដៃគូឲ្យបោះបង់ការប្រកួតភាគច្រើនគឺប្រើក្បាច់ជង្គង់ ប៉ុន្តែមួយរយៈកាលចុងក្រោយនេះ អ្នកប្រដាល់ដែលមានដើមកំណើតក្នុងខេត្តសុរិន្ទប្រទេសថៃ ហាក់បីដូចជាធ្លាក់វិជ្ជាគុនយ៉ាងខ្លាំង នូវពេលដែលចូលមកប្រកួតដណ្តើមពានរង្វាន់ ISI Palm ពោលគឺបីប្រកួតចាញ់ទាំងបី ក្នុងនោះប្រកួតបើកឆាកចាញ់ពិន្ទុ កីឡាករគុនខ្មែរ ឆៃ ស៉ារា ប្រកួតលើកទី២ លោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតជាមួយ ជា សំនៀង ...
  • 4594
    0

    នៅប៉ុន្មានមុននេះ ផលិតកម្ម Makod Media ទើបបាន​បង្ហោះ​វីដេអូមួយ ដែល​ជាការ​ច្រៀង cover បែប​ acoustic ដែល​ច្រៀង​ដោយ​អ្នក​ប្រដាល់​គុនខ្មែរ កីឡាករ បឺត ខាំ។ បទចម្រៀង​ដែល បឺត​ ខាំ ច្រៀងនោះមាន​ចំណងជើងថា «ទឹកចិត្ត​អ្នក​ប្រដាល់» ដែល​បទនេះ ត្រូវបាន​ច្រៀង​ដំបូង​ដោយ​បងប្រុស​របស់គាត់ គឺកីឡាករ បឺត សំណព្វ ។ តោះចង់​ដឹង ថា​តើ​គាត់​មាន​សំនៀងបែបណា ...
  • 6533
    0

    អ្នកប្រដាល់ថៃពីររូបដែលធ្លាប់ប្រកួតជាមួយ ឡៅ ចន្ទ្រា គឺ រុងណាផា និង នឹងត្រាក់កាន បានបង្ហាញអារម្មណ៍ពិតថាតាំងពីប្រកួតជាមួយកីឡាករគុនខ្មែរមកមិនដែលប៉ះដៃគូណាដែលមានដៃរឹងដូច នាយសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា នោះទេ ។ នឹងត្រាក់កាន អ្នកប្រដាល់ខេត្តសុរិន្ទ៍ដែលបានប៉ះ ឡៅ ចន្ទ្រា ចំនួនបីដងឈ្នះម្តងនិង ចាញ់ពីរដង បាន​លើកឡើងថា ឡៅ ចន្ទ្រា ពិតជាមានដៃរឹងម៉ាំមែននៅពេលចូលកាច់ ក្រៀកជាមួយគាត់ម្តងៗទោះបីខំប្រឹងទប់កុំអោយគាត់ទាញចេញយ៉ាងណាក៏នូវតែ មិនអាចធ្វើបាន ព្រោះគាត់ចូលចិត្តដោះពីការចាប់ហើយវាយកែង ...
  • 68996
    0

    លោក ថាវិន ស.ដានឆ័យ ដែលជាអ្នកដឹកនាំកីឡាករថៃមកប្រកួតនៅស្រុកខ្មែរបាននិយាយប្រាប់ MSR ថា លោកកំពុងទាក់ទង់ម្ចាស់ខ្សែក្រវាត់៩គ្រឿង រឿង សោភ័ណ្ឌ ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ Thai Fight ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ក្នុងខេត្ត រ៉ាកយង់ ប្រទេសថៃ ហើយកីឡាករគុនថៃដែលនឹងត្រូវប្រកួតជាមួយគុនខ្មែរនោះគឺ សែនឆ័យ ។ ជាមួយគ្នានេះដែរ អ្នកប្រដាល់គុនខ្មែរដែលកំពុងតែមានឈ្មោះបោះសំលេង រឿង សោភ័ណ្ឌ ក៏មិនទាន់យល់ព្រមភ្លាមៗដែរ ដោយត្រូវសុំអនុញ្ញាតពីប្រធានសហពន្ធប្រដាល់គុនខ្មែរជាមុនសិនទើបរូបខ្លួនហ៊ានទៅប្រកួត ...
  • 2814
    0

    អ្នកប្រដាល់កំពុងសមត្ថភាពកើនខ្លាំង នី សុភី បានជួបរឿងគួរអោយសោកស្តាយមូយធ្វើអោយ ប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់គេខ្លាំងមុនប្រកួតជាមួយអ្នកប្រដាល់ថៃ ចៃស៊ូ នាល្ងាចនេះនាសង្វៀន បាយ័ននៅវេលាម៉ោង ៧ យប់តទៅ ។ ដំណឹងមិនល្អដែលធ្វើអោយកូនសិស្សរបស់លោក ឡុង សាលវ័ន្ត ជួបប្រទះ មុនប្រកួតនោះ គឺម្តាយជាទីស្រឡាញ់របស់ ម្ចាស់ខ្សែក្រវាត់លីអូកាលពីពេលថ្មីៗនេះមានជម្ងឺត្រូវចូលសម្រាក់ នៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបងភ្លាមៗ ។ តាមការអោយដឹងពី នី សុភី ម្តាយរបស់គេមានជម្ងឺដាច់សរសៃឈាមដល់ទៅបីកន្លែងដែលមិន អាចធ្វើចលនាបានឡើយ យ៉ាងណាក៏ដោយ ...
  • 13193
    0

    ទោះបីទើបឡើងតួនាទីជាអនុសេនីយ៍ត្រីប្រចាំកងរាជអាវុធប៉ុន្តែ ឃុន ឌីម៉ា នូវតែមាន ពេលវេលាត្រឹមត្រូវសម្រាប់ការហឹ្វកហាត់គុនខ្មែរដោយសារតែមានការយោគយល់ពីថ្នាក់ដឹកនាំខ្លួន ។ នាគខ្មៅបានបញ្ជាក់ថា ម៉ោងការងារ និង ម៉ោង​ហាត់មិនខុសពីមុនទេ ដោយមានការយោគយល់ពីមេ។ ប៉ះពាល់ចេះតែប៉ះពាល់ហើយ តែមេគាត់យល់ច្រើន”។ ដោយសារតែមានការយកចិត្តទុកដាក់ពីថ្នាក់លើដែលមានឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទើបធ្វើអោយអ្នកប្រដាល់ដើមកំណើតខេត្តបន្ទាយ មានជ័យរូបនេះជោគជ័យក្នុងវិស័យគុនខ្មែរដោយក្នុងឆ្នាំ២០១៧ រូបគេបាន ឈ្នះខ្សែក្រវាត់ពីរ គ្រឿងនិងឈ្នះមេដាយមាសព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេស ម៉ាឡេស៊ី ក្នុងនាមជាកីឡាករគុន ...
  • 30029
    0

    លោក ថា វិនស.ដានឆ័យ ដែលជាអ្នកដឹកនាំកីឡាករថៃមកប្រកួតនៅសង្វៀន CBS ជាររៀងរាល់សប្តាហ៍ បានផ្ញើរូបលក្ខណឯកជនមកកាន់លោក ស៊ីថូ ណាថាន់ ប្រធានគ្រប់គ្រងកីឡា CBS ដោយលោកបានបញ្ជាក់ថានេះជារូបកីឡាករជើងខ្លាំងរបស់ប្រទេសថៃមួយរូបក្នុងចំណោមអ្នកខ្លាំងដ៏ទៃទៀត ដោយរូបលោកកំពុងតែទាក់ទងយកមកប្រកួតជាមួយកីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ។ ម្យ៉ាងវិញទៀតលោកក៏ចង់អោយកណ្តាប់ដៃភ្លើង ជើងរន្ទះរូបនេះ ទទួលនូវការបរាជ័យម្តង ព្រោះថាកីឡាករថៃល្អៗជាច្រើនរូបគឺត្រូវបាន កូនសិស្សលោក ឈិត ខ្វាន់ចៃ បំបាក់អស់ហើយ។ សូមបញ្ជាក់ផងដែរថា កីឡាករថៃរូបនេះ មានគេឈ្មោះបោះសំលេងយ៉ាងខ្លាំងនៅប្រទេសថៃ ...
  • 4126
    0

    រន្ទះជើងដងទន្លេមេគង្គ ពុទ្ធ ឆាយរិទ្ធី ធ្លាប់មានក្តីស្រមៃច​ង់ជួប ឡៅ ចន្ទ្រា ម្តងទៀត បន្ទាប់ពីប្រកួតចាញ់អាសង្ហាគុនខ្មែរដោយពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ ISI Palm រដូវកាលទីមួយ កាលពីដើមខែ  ឧសភា កន្លងទៅ ។ កូនសិស្សរបស់លោក ណន រិទ្ធ ធ្លាប់លើកឡើងថាការចាញ់ ឡៅ ចន្ទ្រា រូបគេមិនអស់ចិត្តនោះទេ ព្រោះមុនប្រកួតវគ្គផ្តាច់ព្រ័ត្របីថ្ងៃជើងរបស់គេមានរបួសក្នុងអំឡុងហ្វឹកហាត់ធ្វើអោយមិនអាចទាត់បាន គ្រានោះក៏ចង់ពន្យាពេលប្រកួតដែរ ប៉ុន្តែជិតដល់ថ្ងៃប្រកួតពេកខាងរៀបចំកម្មវិធីមិនអាចធ្វើបាន ក៏សម្រេចប្រកួតតែម្តង ...
  • 4114
    0

    គុនខ្មែរកំពុងល្បីខ្លាំងទូទាំងពិភពលោកមានកីឡាករជាច្រើនកំពុងចាប់យកអាជីពមួយនេះ ខណៈកីឡាករមួយចំនួនមានទាំងបងប្អូនតែម្តងដែលគេស្រឡាញ់វិស័យគុនខ្មែរមួយនេះ  ។ ថ្ងៃនេះ MSR SPORT សុំបង្ហាញអ្នកប្រដាល់គុនខ្មែរដែលជាបងប្អូននឹងគ្នាកំពុងប្រឡូកនៅតាម សង្វៀនផ្សេងៗនាពេលបច្ចុប្បន្ននេះ ៖ ១. ឡៅ ចន្ទ្រា និង ឡៅ ចិត្រា អ្នកប្រដាល់ត្រកូលឡៅទាំងពីរនេះកំពុងល្បីខ្លាំង ដោយបានឈានដល់ការប្រកួតអន្តរជាតិ ។ ពួកគេកំពុងហាត់នៅក្លិបកងពលតូចពិសេសឆ័ត្រយោង៩១១ ដែលមានគ្រូបង្ហាត់គឺលោក ហង្ស សឿន ។ ២. ឃីម ឌីម៉ា ...