• 73814
    0

    ដោយសារស្រលាញ់គុនខ្មែរលោក Bidaut Derek ជនជាតិបារាំងដែលស្រលាញ់គុនខ្មែរបានចំណាយទុនជាច្រើនដើម្បីបើកក្លិបប្រដាល់លក្ខណៈ ស្តង់ដាអន្តរជាតិនៅកម្ពុជា និងស្វាគមន៍គ្រប់ កីឡាករគុនខ្មែរដែលចង់ទៅហាត់នៅក្លិបប្រដាល់របស់លោកដែលទើបបង្កើតនេះ ។ អ្នកប្រដាល់គុនខ្មែរដែលលោកគ្រូ​ ម៉ា សេរី ដាក់ឈ្មោះថាបារាំងបេះដូងខ្មែរ បញ្ជាក់ថាដោយសារលោកស្រលាញ់កីឡាតាំងពីតូច ហើយចូលចិត្តក្បាច់គុនរបស់ខ្មែរទើបលោកមិនអាច ទៅណាចោលប្រទេសមួយនេះ ក្តីស្រមៃរបស់លោកគឺចង់បង្កើតក្លិបប្រដាល់លក្ខណៈស្តង់ដាមួយ នៅប្រទេសកម្ពុជាឥលូវគឺបានសម្រេចហើយ ។ បុរសកើតនៅទីក្រុង ម៉ាកសី បន្ថែមថាប្រទេសកម្ពុជាមិនទាន់មានក្លិបប្រដាល់ដែលមាន លក្ខណស្តង់ដានោះទេដូចនេះលោកសម្រេចបង្កើតក្លិបលក្ខណស្តង់ដាដែលមានសម្ភារៈគ្រប់គ្រាន់ កន្លែងមានអនាម័យ ហើយសម្រាប់កីឡាករគុនខ្មែរដែលចង់មកហាត់លោកស្វាគមន៍គ្រប់ពេល ដោយមិនគិតថ្លៃហាត់ឡើយ និងអាចមានឱកាសនាំពួកគេទៅប្រកួតនៅក្រៅប្រទេសទៀតផង ...
  • 20785
    0

    ការប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm ត្រូវបានរកឃើញកីឡាករ៤រូបដែលត្រូវប៉ះគ្នានៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រហើយ ក្នុងនោះកម្ពុជា២រូប និង ថៃ២រូប ដោយតាមរូបមន្តគឺអ្នកលេខ១ប៉ះលេខ៤ នឹងលេខ២ប៉ះលេខ៣ សរុបមកគឺ ឌិនណាផូ ឈរលេខ១ , មឿន សុខហ៊ុច ឈរលេខ២ , ក្រៀងក្រៃ ឈរលេខ៣ និង ឆៃ សារ៉ា ឈរលេខ៤ ។ សូមបញ្ជាក់បន្តិច ឆៃ ...
  • 11910
    0

      ម្ចាស់ខ្សែក្រវាត់៩គ្រឿង ពានរង្វាន់២ និងជាម្ចាស់ប្រាក់លាន៣ដង រឿង សោភ័ណ្ឌ នឹងត្រូវសម្រាកព្យាបាលរបួសស្រុញឆ្អឹងដៃប្រហែល២ខែ នេះបើតាមការបញ្ជាក់ផ្ទាល់ពីអ្នកប្រដាល់គុនខ្មែរ កណ្តាប់ដៃភ្លើង ជើងរន្ទៈ រឿង សោភ័ណ្ឌ ។ របួសស្រុញឆ្អឹងដៃនេះកើតមានឡើងនៅគ្រាដែលប្រកួតដណ្តើមប្រាក់លានគោជល់ជាមួយ វង្ស ណយ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយសារតែព្យាយាមប្រើកណ្តាប់ដៃឆ្វេងច្រើនពេក ទើបធ្វើអោយកូនសិស្សលោក ឈិន ក្វាន់ចៃ ជួបបញ្ហាបែបនេះ ។ គួរបញ្ជាក់ថា កំពូលអ្នកប្រដាល់គុនខ្មែរ រឿង ...
  • 4974
    0

    លី ភា ម្ចាស់ខ្សែក្រវាត់៤គ្រឿងបានបង្ហើបថាការពិតទៅ ទួនប៉េ ដែលជាដៃគូប្រកួតរបស់គេនៅ ថ្ងៃអាទិត្យ នេះជាអ្នកប្រដាល់ថៃមួយរូបមានបទពិសោធច្រើនឆ្នាំរួចមកហើយដែលធ្លាប់ឃើញ ប្រកួតនៅស្រុកថៃតាំងពីរូបគេនៅក្មេងមិនទាន់ចូលហាត់ប្រដាល់មកម្ល៉េះ ។ អ្នកប្រដាល់ខេត្តបាត់ដំបងបានអោយដឹងថា ៖ ខ្ញុំធ្លាប់ឃើញទួនប៉េប្រកួតតាំងពីខ្ញុំមិនទាន់ចូលហាត់ ប្រដល់ គាត់ជាកីឡាករបទពិសោធច្រើនឆ្នាំហើយមានក្បាច់ធ្ងន់មួយៗតែច្បាស់ ។ លី ភា ដែលកីឡាករល្បីល្បាញចេញពីប្រទេសថៃ ក្រោយពេលរូបគេទៅធ្វើការនិងហាត់ហើយប្រកួត នៅទីនោះជិត២ឆ្នាំកន្លងមក ។ នៅថ្ងៃអាទិត្យ ទី ១២ សីហា នេះនាសង្វៀន ...
  • 6717
    0

    កំពូលអ្នកប្រដាល់គុនខ្មែរចូលវៃមិនចេះថយ កែវ រំចង់ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៍មានកីឡាថា មូលហេតុដែលរូបខ្លួនមិនផ្តួលឲ្យកីឡាករគុនថៃ ត:គួនសឹង្ហ សន្លប់ ដោយសារតែអណិត ណាមួយមើលទៅកីឡាករថៃម្នាក់នោះហាក់បីដូចជាចង់សុំបន្តអោយបាន៥ទឹក ។ សូមបញ្ជាក់ផងដែរថា នេះគឺជាជំនួបលើកទី៣ហើយរវាងអ្នកប្រដាល់គុនខ្មែរ កែវ រំចង់ ប្រកួតជាមួយអ្នកប្រដាល់គុនថៃ ត:គួនសឹង្ហ ស្របពេលដែល២ប្រកួតមុនអ្នកប្រដាល់នៅខេត្តបាត់ដំបងរូបនេះផ្តួលឲ្យសន្លប់ទាំង២ដង តែសម្រាប់ជំនួបលើកទី៣នេះ កែវ រំចង់ បានត្រឹមឈ្នះតែពិន្ទុប៉ុណ្ណោះ ។ ជាមួយគ្នានេះផងដែរ កែវ រំចង់ ក៏នៅមានមហិច្ឆតាទៅប្រកួតនៅក្រៅស្រុកដដែល ...
  • 3698
    0

    អ្នកប្រដាល់គុនខ្មែរ គី ហ៊ីម រឺ (គួន ប៊ុនហ៊ីម) បានបរាជ័យក្នុងការប្រកួត ដណ្តើមខ្សែក្រវាត់ (WPMF) ពីកីឡាករអេស្ប៉ាញនៅយប់ថ្ងៃទី ៩ សីហា នេះនាទឹកដីប្រទេសថៃ ។ អ្នកប្រដាល់ខេត្តបាត់ដំបងរូបនេះបានចាញ់ម្ចាស់ខ្សែក្រវាត់​ GONZALO TEBAR ត្រឹមទឹកទី៣ ក្រោយចូលជង្គង់ផ្ទួនៗ ពីដៃគូដែលធ្វើអោយគេមិនអាចបន្តការប្រកួតបាន ។ សម្រាប់ខ្សែក្រវាត់ស្ថាប័ននេះបច្ចុប្បន្នមានកីឡាករគុនខ្មែរមួយរូបគេកំពុងកាន់កាប់ផងដែរ គឺ លី ភា ប្រភេទទម្ងន់ ...
  • 25936
    0

    ការប្រកួតម៉ារ៉ាតុនដណ្តើមប្រាក់លានគោជល់នៅថ្ងៃ សៅរ៍ ទី ១៤ នេះអ្នកលេងគុនខ្មែរពីររូបនឹងត្រូវ តតាំងជាមួយកីឡាករបរទេសពីររូបលើប្រភេទទម្ងន់៦៩គីឡូក្រាមនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ចាប់ពីម៉ោង ៦​ល្ងាចតទៅ ។ សមាសភាពគុនខ្មែរមានអ្នកលេងកែង វង្ស ណយ និង អ្នកលេងកណ្តាប់ដៃ រឿង សោភ័ណ្ឌ ខណៈ ខាងថៃមាន ហ្វៃប៉ា ប៉េឡេបុរីរ៉ាំ និង កងមឿងឆាង ...
  • 3182
    0

    អ្នកប្រដាល់គុនខ្មែរ មុត ខ្លឹមខ្មៅ ដែលត្រូវប្រកួតមិត្តភាពអន្តរជាតិលើកដំបូងនៅសង្វៀន ស៊ី អ៊ីន ស៊ី ក្នុងសប្តាហ៍ថ្ងៃអាទិត្យ នេះ បែបជាជួបរឿងគួរអោយសោកស្តាយទៅវិញ ពោលគឺម្តាយជាទីស្រលាញ់ របស់គេបានទទួលមរណភាពកាលពីយប់មិញនេះ ។ លោក ឈិត ខ្វាន់ចៃ ដែលគ្រូបង្វឹករបស់កីឡាកររូបនេះបានអោយដឹងថា ម្តាយរបស់ ខ្លឹមខ្មៅ កំពុង រៀបចំធ្វើបុណ្យនៅខេត្តកំពង់ឆ្នាំង ហើយគាត់ឈ្មោះអ្វី ស្លាប់ដោយសារអ្វីលោកមិនទាន់ដឹងច្បាស់ ទេ ដោយសារលោកមិនទាន់ទៅដល់ទីតាំង ។ ...
  • 6688
    0

      អ្នកប្រដាល់គុនខ្មែរ សួន ចាន់ ក្រោយពីខកខានឪកាសដណ្តើមប្រាក់លានមិនឈ្នះ ឡៅ ចិត្រា កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ រូបគេបានប្រាប់ថាដោយសារតែមានបញ្ហារងរបួសកែងរាំរៃជាយូរមកហើយនោះ ទើបបណ្តាលឲ្យរូបគេបាត់បងប្រាក់លាន ។អ្នកប្រដាល់គុនខ្មែរដែលកើតក្នុងរាជធានីភ្នំពេញរូបនេះក៏បាននិយាយបន្តទៀតថា នៅដណ្តើមសប្តាហ៍នេះរូបគេនឹងត្រូវទៅពេទ្យដើម្បីវះកាត់កែងខាងឆ្វេង ដើម្បីឲ្យអាវុធដ៏មុតស្រួចមួយនេះអាចប្រើប្រាស់បានរលូនវិញ ព្រោះភាគច្រើនរូបគេតែងតែផ្តួលអោយដៃគូបោះបង់ការប្រកួតដោយសារតែកែងមួយនេះហើយ ។ គួរបញ្ជាក់ថា ក្រោយពីកូនបង្កើតរបស់លោក សួន ប៊ុនសូត្រ ប្រកួតចាញ់ ឡៅ ចិត្រា ត្រូវបានមជ្ឈដ្ឋានមួយចំនួនតូចចោទថា សួន ចាន់នី ប្រកួតមិនអស់ពីលទ្ធភាពដោយសារតែលក់ ...
  • 34956
    0

    ប្រហែលជាប៉ុន្មានសប្តាហ៍មុនអ្នកប្រដាល់គុនខ្មែរកណ្តាប់ដៃភ្លើង ជើងរន្ទៈ រឿង សោភ័ណ្ឌ ត្រូវបានអ្នកដឹកនាំកីឡាករថៃមកប្រកួតនៅស្រុកខ្មែរអញ្ជើញឲ្យទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Thai Fight ដោយតម្រូវឲ្យត្រូវជួបខ្លាចាស់ប្រចាំកម្មវិធី Thai Fight សែនឆៃ ដែលការប្រកួតនឹងធ្វើនៅថ្ងៃទី២៥ ខែសីហានេះ នៅខេត្តរ៉ាកយ៉ង ប្រទេសថៃ ។ ក្រោយមកដំណឹងនេះក៏បានស្ងាត់ទៅវិញ តែបើយោងតាមការសាកសួររបស់ MSR SPORTS ជាមួយអ្នកដឹកនាំកីឡាករថៃ គឺលោក ថាវិន ស.ដានឆ័យ គាត់បានប្រាប់មកវិញថា ខាងភាគីថៃគេឲ្យតម្លៃខ្លួនដូចនឹងអ្វីដែលអ្នកប្រដាល់កម្ពុជាចង់បាន ...