
គី ហ៊ីម មិនអាចដណ្តើមខ្សែក្រវាត់ពីកីឡាករ អេស្ប៉ាញ បានទេ (វិឌីអូប្រកួត)
អ្នកប្រដាល់គុនខ្មែរ គី ហ៊ីម រឺ (គួន ប៊ុនហ៊ីម) បានបរាជ័យក្នុងការប្រកួត ដណ្តើមខ្សែក្រវាត់ (WPMF) ពីកីឡាករអេស្ប៉ាញនៅយប់ថ្ងៃទី ៩ សីហា នេះនាទឹកដីប្រទេសថៃ ។ អ្នកប្រដាល់ខេត្តបាត់ដំបងរូបនេះបានចាញ់ម្ចាស់ខ្សែក្រវាត់ GONZALO TEBAR ត្រឹមទឹកទី៣ ក្រោយចូលជង្គង់ផ្ទួនៗ ពីដៃគូដែលធ្វើអោយគេមិនអាចបន្តការប្រកួតបាន ។
សម្រាប់ខ្សែក្រវាត់ស្ថាប័ននេះបច្ចុប្បន្នមានកីឡាករគុនខ្មែរមួយរូបគេកំពុងកាន់កាប់ផងដែរ គឺ លី ភា ប្រភេទទម្ងន់ ៦០គីឡូក្រាម ក្រោយដណ្តើមបាននិងការពារបានសម្រេចកាលពីពេលថ្មីៗ កន្លងមកនេះ ៕