• 6235
    0

    ឡុង ជិន ទទួលជ័យជំនះដោយឯកច្ឆន្ទហើយក្លាយជាជើងឯកខ្សែក្រវាត់ខារ៉ាប៉ាវក្នុងប្រភេទទំងន់៥៧គីឡូក្រាម លើឈុត សេរីវ៉ាន់ថង ក្នុងវគ្គផ្តាច់ព្រ័ត្រនៅសង្វៀនអាស៊ីអាគ្នេយ៍។ ការប្រកួតដែលមានអ្នកចូលរួមទស្សនាផ្ទាល់ណែនណាន់តាន់តាប់បានហ៊ោរកញ្ច្រៀវដល់ការប្រកួតរបស់អ្នកទាំង២យ៉ាងជក់ចិត្តបំផុត។ នេះជាលើកទី២របស់ ឡុង ជិន ដែលមានឪកាសឡើងមកដល់វគ្គផ្តាច់ព្រ័ត្រហើយទទួលបានជោគជ័យក្រោយគេធ្លាប់ប្រកួតចាញ់ កាកា ក្នុងវគ្គផ្តាច់ព្រ័ត្រគូបូតានៅប៉ុស្ត៍បាយ័ន្តកាលពី៤ខែមុន ជ័យជំនះរបស់ ឡុង ជិន នៅពេលនេះក៏បានសាងប្រវត្តិសាស្រ្តដល់ក្លឹបខ្លារខិនមានរិទ្ធ ដែលមិនធ្លាប់មានអ្នកប្រដាល់រូបណាអាចដណ្តើមខ្សែក្រវាត់មកបំពាក់លើជញ្ជាំងក្លឹបបានឡើយ ភាគច្រើនបានត្រឹមជើងឯករង រឺត្រឹមលេខ៣ ដូចជា វី សេរីចាន់ឌីន, ជឹម ចិត្រា និង ...
  • 12592
    0

    ក្រោយចាញ់ពិន្ទុកីឡាករថៃ Daraeak Sutai ដែលជាម្ចាស់ខ្សែក្រវាត់ MX MUAY XTREME អ្នកប្រដាល់គុនខ្មែរ លី ភា បង្ហើបមូលហេតុថា មានពេលសម្រាកមិនគ្រប់គ្រាន់ពោលមិន ដល់៥ ថ្ងៃផងមុនឡើងប្រកួតកាលពីយប់មិញនេះ ។ ពិតណាស់ម្ចាស់ខ្សែក្រវាត់៤គ្រឿងរូបនេះមិនពេលសម្រាកគ្រប់គ្រាន់មែន ពីព្រោះរូបគេទើប តែប្រកួតនៅសង្វៀន ស៊ី អ៊ិន ស៊ី កាលពីថ្ងៃអាទិត្យ ទី ១២ សីហា កន្លងមកដោយប្រើពេល ...
  • 8824
    0

    ការប្រកួតដណ្តើមប្រាក់លានគោជល់រដូវកាលទី៩បានបញ្ចប់ទៅជិតមួយខែហើយ ដោយម្ចាស់ខ្សែក្រវាត់រជ្ជកាលទី៩នេះបានទៅលើអ្នកប្រដាល់គុនខ្មែរ ប៉ោ ភារិទ្ធ ហើយនេះក៏ជាខ្សែក្រវាត់គោជល់លើកទី២របស់អ្នកប្រដាល់ខែត្រកោះកុងនេះផងដែរ។ បើនិយាយអំពី ភិតណយ វិញមានការសោកស្តាយជាខ្លាំងដែលមិនអាចដណ្តើមបាននូវខ្សែក្រវាត់មួយនេះ ស្របពេលដែលអ្នកប្រដាល់នៅខែត្រសុរិន្ទរូបនេះបានរំពឹកទុកយ៉ាងខ្លាំងថានឹងយកខ្សែក្រវាត់មួយនេះមកពាក់ឲ្យបាន តែនេះគ្រាន់តែជាក្តីស្រម៉ៃតែប៉ុណ្ណោះ ។ នៅថ្ងៃសៅរ៍ទី១៨ ខែសីហានេះ ភិត ណយ នឹងត្រូវប្រកួតជំរុះដណ្តើមប្រាក់លានជាមួយ ប៉ោ ភារិទ្ធ ម្តងទៀត, អតីតកូនចិញ្ចឹមរបស់លោក ភែក កាខែ រូបនេះបាននិយាយថា ប៉ោ ភារិទ្ធ ឥឡូវនេះខ្លាំងជាង ...
  • 22250
    0

    លោក​ ខឹម សុជាតិ ដែល​ជា​អជ្ញាកណ្តាល​និង​ជា​គណកម្មការ​អោយ​ពិន្ទុ​ក្នុង​ការ​ប្រកួត​ប្រដាល់​របស់​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន្តបាន​ចេញ​មុខ​តាម​ការ​ឡាយ​វីឌីអូ​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន Khem Socheat ថា​បាន​ដក​ខ្លួន​ចេញ​ពីការ​ងារ​របស់​ខ្លួន​អស់​រយៈពេល​៣​ខែហើយ។ លោក ខឹម​ សុជាតិ​ បាន​អះ​អាង​ថា​លោក​បាន​ប្រឡូក​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​គុនខ្មែរ​ក៏​ដូច​ជា​ក្នុង​ជួរ​គណកម្មការ​សហព័ន្ធ​អស់​រយៈ​ពេល​១៨​ឆ្នាំ​មក​ហើយ​តែ​តម្លៃ​ការ​ងារ​របស់​គាត់​ពុំ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ជា​ដើម។ លោក​ក៏​បាន​លើក​នូវ​ការ​មិន​សប្បាយ​ចិត្ត​ជា​ច្រើន​ទៀត​ដូច​ជា​អំពើ​ពុករលួយ​ក្នុង​ការ​ចាប់​គូរ​ប្រកួត​ជា​ដើម​។ ក៏​មាន​អ្នក​គាំ​ទ្រ​លោក​បាន​ចែក​រំលែក​ការ​ឡាយ​របស់​លោក​ដោយ​ភ្ជាប់​នូវ​គំនិត​ផ្ទាល់​ខ្លួន​ផង​ដែរ។ មិនទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​សហព័ន្ធ​គុនខ្មែរ​នៅ​ឡើយ​ទេ​ចំពោះ​ការ​ចេញ​មុខ​មក​បញ្ជាក់​បែប​នេះ​របស់​លោក ខឹម សុជាតិ។ MSR មាន​តែ​ការ​សោក​ស្តាយ​នូវ​ការ​សម្រេច​ចិត្ត​របស់​លោក ខឹម សុជាតិ និង​សង្ឃឹម​ថា​លោក​និង​មាន​ដំណោះ​ស្រាយ​ល្អ​ជាង​នេះ​ ជាជាង​ការ​ដើរ​ចេញ​បែបនេះ​ក្នុង​ខណៈ​ពេល​ដែល​វិស័យ​គុនខ្មែរ​របស់​យើង​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​និង​ត្រូវ​ការ​អ្នក​មាន​សមត្ថភាព​ដើម្បី​ជួយ​ជ្រោម​ជ្រែង​និង​អភិរក្ស។ សូមចូល​ទៅ​មើល​ការ​ឡាយ​របស់​លោក៖ https://www.facebook.com/khem.socheat.3
  • 7077
    0

    អ្នកប្រដាល់គុនខ្មែរលើប្រភេទគីឡូស្រាល ខាំ ខ្លានាង មកពីក្លឹបរ៉ាហាប់ស្វាប៉ាក បាននិយាយរៀបរាប់ទាំងទឹកមុខស្ងូតថា រូបគេពិតជាចង់មានឪកាសដូចកីឡាករគុនខ្មែរដ៏ទៀតក្នុងការចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ រឺ ក៏ប្រកួតដណ្តើមប្រាក់លាននៅលើសង្វៀនទូរទស្សន៍នានាក្នុងប្រទេស ដោយសារតែបញ្ហាជីវៈភាពគ្រួសារមិនមានអំណោយផងដូចគេ ។ បញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៥ ខាំ ខ្លានាង ដែលមានឈ្មោះពិតប្រាកដ ណុប ខ្លានាង ក៏បានបញ្ជាក់ដែរថា ដោយសារតែគ្រួសារមានភាពក្រលំបាកទើបរូបខ្លួនត្រូវបង្ខំចិត្តបញ្ចប់ការសិក្សាមិនបានខ្ពង់ខ្ពស់ដូចគេ ណាមួយទៀតកំព្រាឪពុកតាំងពីក្មេង ដូចនេះហើយត្រូវដើរស៊ីឈ្នួលធ្វើសំណង់តាមខេត្តមិនខ្វល់ពីអ្វីឲ្យតែបានលុយមកជួយគ្រួសារ។ កូនសិស្សរបស់ បឺត សំខាន់ រូបនេះក៏បានសំណូរពរដល់ស្ថានីយ៌ទូរទស្សន៍ក្នុងស្រុកមេត្តាជួយដល់រូបគេឲ្យបានឡើងសង្វៀនប្រកួតញឹកញាប់ផង បើអាចសុំម្ចាស់កម្មវិធីមេត្តាផ្តល់ឪកាសអោយរូបគេធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ រឺ​ ...
  • 37508
    0

    ថ្ងៃបើកការប្រកួតលក្ខណៈបណ្តុះបណ្តាលថ្នាលគុនខ្មែរ នៅថ្ងៃទី ១៦ សីហា នេះមានការគាំទ្រ ច្រើនពីប្រជាពលរដ្ឋ និងមានការចូលរួមពីអ្នកកីឡាល្បីៗក្នុងប្រទេសកម្ពុជា។ នេះលើកទីមួយ ដែលមានការប្រកួតលក្ខណៈថ្នាលគុនខ្មែរដែលសហព័ន្ធបានសហការជាមួយប្រធានក្លិប ឆ្មាសសែនសុខគុនខ្មែរ ដែលលោក ស៊ន អេលីត ជាប្រកួតក្លិបក្នុងការផ្តល់ឱកាសអោយ កីឡាករថ្មីៗបានបញ្ចេញសមត្ថភាពរៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ៥;៣០ នាទីល្ងាច ។ តោះទៅទស្សនារូបអ្នកកីឡាដែលបានចូលរួមក្នុងកម្មវិធីបើកការប្រកួត៖  
  • 21357
    0

    ល្ងាចនេះវេលាម៉ោង ៥:៣០ នាទីការប្រកួតលក្ខណៈបណ្តុះបណ្តាល ថ្នាលគុនខ្មែរដែលរៀបចំ ដោយលោក ស៊ន អេលីត នឹងចាប់ផ្តើមធ្វើការប្រកួតនៅក្លិបប្រដាល់ឆ្មាសសែនសុខគុនខ្មែរ ស្ថិតនៅវិទ្យាល័យឬស្សីកែវ ។ សម្រាប់កម្មវិធីប្រកួតក្នុងនោះមានថ្នាលគុនខ្មែរដែលមានទេពកុសល្យពីររូបត្រូវប៉ះគ្នា ពោលគឺកូនសិស្សរបស់លោក ធន់ សុភា ដែលគេដាក់រហ័ស្សនាមថា រឿង សោភ័ណ្ឌ ទីពីរដោយសារតែកណ្តាប់ការប្រើកណ្តាប់ដៃឆ្វេងដ៏ល្អរបស់គេពេលហ្វឹកហាត់និងប្រកួតកន្លងមកនោះ ត្រូវប៉ះប្អូនប្រុសម្ចាស់មេដាយមាសស៊ីហ្គេមហើយក៏ជាត្រកួលអ្នកប្រដាល់ ឃីម ឌីម៊ី ត្រូវជាកូនប្រុសរបស់គ្រូបង្វឹកថ្នាលគុនខ្មែរ ហេង ប៊ុនឃីម ផងដែរ ។ ...
  • 14128
    0

    កួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm នៅថ្ងៃអាទិត្យនេះមិនមានការប្រកួតដណ្តើមពិន្ទុអ្វីទេ តែជំនួសដោយការប្រកួតលក្ខណមិត្តភាពអន្តរជាតិជំនួន៣គូវិញ ក្នុងនោះ កីឡាករ ខាំ ខ្លានាង ត្រូវប៉ះជាមួយកីឡាករមកពី Iran Sardarian, ឃីម បូរ៉ា ត្រូវប៉ះជាមួយកីឡាករ លំណាវ មកពីប្រទេសថៃ ចំណែកឯកីឡាករទំងន់ធ្ងន់ប្រចាំក្លឹបកងពលតូចឆ័ត្រយោង៩១១ ព្រំ សំណាង នឹងត្រូវមានភារកិច្ចធ្ងន់នៅចុងសប្តាហ៍នេះ ដោយត្រូវប្រកួតជាមួយជើងខ្លាំងដែលជាម្ចាស់ខ្សែក្រវាត់២គ្រឿងមកពីប្រទេសថៃ ភ្នំអេប ។ សូមបញ្ជាក់ថា ព្រំ ...
  • 16022
    0

    ម្ចាស់ខ្សែក្រវាត់គុនខ្មែរ៣គ្រឿង ផាន់ គ្រាន់ នឹងត្រូវដឹកដៃ ប៉ោ ភារិទ្ធ ប្រកួតដណ្តើមប្រាក់លានគោជល់នៅសង្វៀន ស៊ី អ៊ីន ស៊ី នាចុងសប្តាហ៍នេះ។ ដោយក្នុងនោះ ប៉ោ ភារិទ្ធ ត្រូវប៉ះដៃគូចាស់ ភិតណយ ចំណែកឯ ផាន់គ្រាន់ ត្រូវប៉ះ ចេកងួន ជាមួយគ្នានេះដែរ បើយោងតាមសំដីលោកគ្រូ ថាវិន ស.ដានឆ័យ ដែលជាអ្នកដឹកនាំកីឡាករថៃមកប្រកួតក្នុងស្រុកខ្មែរគាត់បាននិយាយប្រាប់ថា តាមពិតទៅដៃគូដែលត្រូវប៉ះ ...
  • 12012
    0

    យោងតាមការបង្ហាញរបស់ក្លិបប្រដាល់ Cambodian Top Team បញ្ជាក់ថាអ្នកប្រដាល់គុនខ្មែរ កណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បាន​ចូលរួមដំណើរជាមួយក្លិប CambodianTop Team ក្នុងការចេញទៅប្រកួតនៅក្រៅប្រទេសសម្រាប់ព្រឹត្តិការណ៍ធំៗនានា ។ ការប្រកួតក្រៅប្រទេសជាមួយក្លិបរបស់លោក ហ៊ុន ចាន់រាជ លើកដំបូងរបស់ម្ចាស់ខ្សែក្រវាត់៩គ្រឿងគឺប្រកួតនៅប្រទេស មីយ៉ាន់ម៉ា នៅថ្ងៃទី ២៩ ខែ​កញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ។ សម្រាប់ដៃគូ និង ...