• 9407
    0

    ក្លិបប្រដាល់លោក Bidaut Derek ជនជាតិបារាំងដែលបានចំណាយទុនជាច្រើនដើម្បីបើកលក្ខណៈ ស្តង់ដាអន្តរជាតិនៅកម្ពុជា បានបើកជាផ្លូវការហើយនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៨ នេះដែលមានការសម្តែងរបាំអប្សរា និងក្បាច់គុនល្បុក្កតោ ជាដើម ។ ក្លិបប្រដាល់នេះមិនត្រឹមតែជាកន្លែងហាត់ប្រដាល់គុនខ្មែរនោះទេ ថែមទាំងមានសេវាកម្មជាច្រើនទៀត ដូចជាហាត់ប្រាណដើម្បីសុខភាព, ស្ទីម , យ៉ូហ្គា និងទទួលសិស្សដែលចង់ហាត់ដើម្បីឡើងប្រកួត ដើម្បីរាងស្អាត រឺសម្រកគីឡូជាដើម ។ ក្លិបដែលឈ្មោះថា (ប្រដាល់ ...
  • 6559
    0

    អ្នកប្រដាល់គុនខ្មែរ សុខ រិទ្ធ ដែលត្រូវប្រកួតជាមួយកីឡាករថៃ Yoddoy ក្នុងតំណែងគូឯកកម្មវិធី  Max Muay Thai ដែលធ្វើឡើងនៅថ្ងៃ អាទិត្យ ទី ០២ កញ្ញា ឆ្នាំ២០១៨ នាទឹកដីប្រទេសថៃ ត្រូវបាន លុបចោលវិញដោយសារអ្នកប្រដាល់គីឡូស្រាលកម្ពុជាមានបញ្ហាសុខភាព ។ តាមការបញ្ជាក់របស់លោក សាន សៅយ៉ាន់ ដែលជាគ្រូបង្វឹករបស់ សុខ រិទ្ធ បានអោយដឹងថា ...
  • 5593
    0

    អ្នកប្រដាល់គុនខ្មែរពីររូបក្នុងនោះមាន មាស ចាន់មាន និង ឆៃ សារ៉ា បានរងរបួសជើងធ្ងន់ធ្ងរដូចគ្នា ក្រោយជួបគ្រោះថ្នាក់ចររាចរណ៍កាលពីយប់ចុងសប្តាហ៍នេះ ។ អ្នកប្រដាល់នៃក្លិបក្រសួងការពារជាតិទាំងពីរបានជិះម៉ូតូប៉ះជាមួយរម៉កម៉ូតូ ( ម៉ូតូកង់បី) ដែលជិះបញ្ចាស់ផ្លូវនៅផ្តុំផ្សារតូចបណ្តាលអោយកីឡាករ មាស ចាន់មាន របួសបាក់ភ្លៅ ខណៈ ឆៃ សារ៉ា របួសជើងធ្ងន់ធ្ងរដោយត្រូវដេរប្រហែលជាង៣០ថ្នេរឯណ្ណោះ ។ តាមការបញ្ជាក់របស់ ឆៃ សារ៉ា ថារូបគេត្រូវទៅយកប្អូនដែលធ្វើការជាសន្តិសុខពេលរាត្រី ប៉ុន្តែយប់ជ្រៅពេកក៏មិនហ៊ានទៅក៏ហៅ ...
  • 6603
    0

    អ្នកប្រដាល់គុនខ្មែរនៃក្លិបប្រដាល់តាឡីដំរីមានរិទ្ធ ផល សោភ័ណ្ឌ ចាត់ទុកថាការប្រកួតលក្ខណៈម៉ារ៉ា តុនដណ្តើមប្រាក់លានគោជល់លើកទី៣របស់ខ្លួននៅថ្ងៃសៅរ៍ ទី ០១ ខែ កញ្ញា នេះអាចនឹងត្រូវធ្វើ ការធ្ងន់ ព្រោះបេក្ខភាពខាងថៃសុទ្ធតែជើងខ្លាំង ខណៈរូបគេទើបប្រកួតកាលពីសប្តាហ៍មុន ។ កូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ បញ្ជាក់ថាការប្រកួតជុំទីមួយដែលត្រូវប៉ះកីឡាករថៃ កូឡាបដាំ មិន មែនជារឿងងាយស្រួលនោះទេ ពីព្រោះកីឡាករថៃម្នាក់នេះធ្លាប់ឈ្នះកីឡាករគុនខ្មែរច្រើនរួចមកហើយ នឹងមានក្បាច់គ្រប់គ្រឿង ខណៈរូបគេកំពុងមានបញ្ហាខ្លះៗព្រោះទើបប្រកួតហើយកាលពីសប្តាហ៍មុន នៅស្ថានីយ៍ទូរទ្សន៍បាយ័នដោយផ្តួលកីឡាករថៃអោយសន្លប់ ។ ...
  • 4205
    0

    គម្រោងក្នុងការវិលចូលប្រឡូកគុនខ្មែរវិញរបស់កំពូលអ្នកប្រដាល់ប្រើបច្ចេកទេស បឺត ខាំ មិនអាច សម្រេចបាននោះទេ ក្រោយពីរូបលោកទើបទទួលបានតំណែងជាអ្នកវិនិយោគអចលនទ្រព្យ (លក់ដីឡូត៍)ក្នុងក្រុមហ៊ុន សេង ហាន ។ តាមការបញ្ជាក់របស់ បឺត ខាំ ថាលោកពិតជាចង់ឡើងប្រកួតវិញមែន ប៉ុន្តែវាប្រហែលមិនអាចទៅរួច នោះទេ ព្រោះលោករវល់ច្រើនជាមួយការងារដែលលោកកំពុងធ្វើបច្ចុប្បន្ន ដូចនេះហើយមិនមាន ពេល គ្រប់គ្រាន់សម្រាប់សម្រកគីឡូនោះទេ ។ ម្ចាស់ខ្សែក្រវាត់ច្រើនគ្រឿងរូបបន្ថែមថា បើចាំតែហាត់ដើម្បីប្រកួតលោកមិនមានប្រាក់ផ្គត់ផ្គង់គ្រួសារ នោះទេ ហើយការឡើងប្រកួតក៏មិនបានញឹកដែរ ព្រោះវ័យកាន់តែចាស់ ...
  • 7443
    0

    ការប្រកួតដណ្តើមប្រាក់លានគោជល់នៅចុងសប្តាហ៍ថ្ងៃសៅរ៍ខាងមុខនេះ ខ្ញុំមានជំនឿច្រើនថាកីឡាករថៃនឹងអាចដណ្តើមប្រាក់លានត្រឡប់ទៅស្រុកថៃវិញ ពិសេសគឺខ្ញុំទុកចិត្តទៅលើកីឡាករ ហ្វុនលួង ខ្លាំងជាងគេព្រោះកន្លងមក ហ្វុនលួង ធ្លាប់ដណ្តើមបានប្រាក់លានបាន២លើកហើយនៅក្នុងស្រុកខ្មែរ នេះបើតាមការនិយាយអោយដឹងរបស់អ្នកដឹកនាំកីឡាករថៃមកកម្ពុជា។ គួររំលឹកថា ហ្វុនលួង ធ្លាប់ដណ្តើមបានប្រាក់លានគោជល់១លើកក្រោយប្រកួតឈ្នះ ផល សោភ័ណ្ឌ និង ឃុន ឌីម៉ា ក្រោយមកទៀតនៅសង្វៀនMYTV ក៏អាចប្រកួតដណ្តើមប្រាក់លានចុងខែម្តងទៀត គ្រានោះគឺប្រកួតឈ្នះកីឡាករ ផាន់់ គ្រាន់ ។ បើតាមការបញ្ជាក់របស់លោក ថាវិន ស ដានឆ័យ ...
  • 6314
    0

    កំពូលអ្នកប្រដាល់គុនខ្មែរជង្គងទិព្វ ឡុង សុភី ក្រោយពីអត្តវត្តឡើងសង្វៀនក្នុងរយៈពេលខ្លីដោយសារតែបញ្ហាគ្រួសារ (ម្តាយអនិច្ចកម្ម), ឥឡូវនេះអ្នកប្រដាល់គុនខ្មែរក្នុងក្លឹបសារ័ន្តកីឡាបានប្រាប់អ្នកសារព័ត៌មានថា រូបគេនឹងឡើងបង្ហាញវត្តមានប្រកួតលើសង្វៀនវិញហើយនៅថ្ងៃទី១ ខែកញ្ញា ខានមុននេះក្នុងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេរ៍ ដោយរូបគេប្រហែលជាអាចនឹងប៉ះដៃគូចាស់គឺ អ្នកប្រដាល់មកពីប្រទេសថៃ ចៃស៊ូ។ គួររំលឹកថា ចៃស៊ូ ធ្លាប់ប្រកួតចាញ់ ឡុង សុភី រួចម្តងហើយប្រហែលជាង១ខែមុន គ្រានោះគឺប្រកួតចាញ់ ឡុង សុភី ខណៈដែល ចៃស៊ូ ទើបតែសន្លប់ដោយសារផ្លែកែង វង្សណយ ក្នុងទឹកទី៣នៅប៉ុស្តិបាយ័ន។ ...
  • 8488
    0

    ការប្រកួតដណ្តើមប្រាក់លានគោជល់កាលពីចុងសប្តាហ៍ថ្ងៃសៅរ៍កន្លងទៅដោយម្ចាស់ប្រាក់លានបានទៅកីឡាករគុនខ្មែរ ស្រេង ស្រឿង ក្រោយប្រកួតឈ្នះកីឡាករថៃ ភិត សាយឈុន។ ក្នុងសប្តាហ៍នេះវិញការប្រកួតដណ្តើមប្រាក់លានគោជល់នៅសង្វៀនស៊ីអិនស៊ីនឹងប្រព្រឹត្តិធ្វើឡើងដូចធម្មតា ដោយលើកនេះកីឡាករ ផល សោ័ណ្ឌ ត្រូវចាប់ដៃជាមួយ ឌុម កែវដា ដើម្បីតទល់ជាមួយជើងខ្លាំងមកពីប្រទេសថៃ ហ្វុនលួន និង កូឡាបដាំ។ ជាមួយគ្នានោះជើងខ្លាំងគុនខ្មែរមកពីក្លឹបតាឡីដំរីមានរិទ្ធត្រូវប្រកួតជាមួយ កូឡាបដាំ ចំណែកឯ ឌុម កែវដា ត្រូវប្រកួតវិលជុំជាមួយកីឡាករមិនទាន់ស្គាល់ពាក្យថាចាញ់នៅស្រុកខ្មែរ ហ្វុនលួន សម្រាប់ជុំទីមួយ ។ ...
  • 21397
    0

    ធឿន ធារ៉ា និងកីឡាករគុនខ្មែរជាច្រើនរូបផ្សេងទៀតដែលមានដូចជា វ៉ន វិវ៉ា , សេន ប៊ុនថេន ,យ៉េន ឌីណា , បាង កាយ៉ាក់, ឡុង សំណាង នឹងបង្ហាញវត្តមានក្នុងការប្រកួតអន្តរជាតិក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរអន្តរជាតិរំព្ញកគុណឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូថង ក្រោមការរៀបចំរបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ។ ការប្រកួតដែលប្រមូលផ្តុំដោយកីឡាករជើងខ្លាំងគុនខ្មែរទាំងចាស់ទាំងក្មេងនេះនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែមករា ...
  • 14510
    0

    ថ្នាក់ដឹកនាំរបស់ថៃបានត្រៀមកីឡាករគុនថៃចំនួន៤រូបដើម្បីដាក់មកចូលរួមប្រកួតដណ្តើម ពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៣លើប្រភេទទម្ងន់ ៥៧ គីឡូក្រាម ខណៈពួកគេទាំងនោះសុទ្ធតែមានបទពិសោធប្រកួតនៅទឹកដីកម្ពុជា ។ បើមិនមានការប្រែប្រួលនោះទេបេក្ខភាពខាងថៃរួមមាន ធ្នូសឹកឡេក , កៅភូដាំ ហាន់រ៉ាវី , ម៉ាម៉ៃ ស៊ីតយ៉តឈៀន និង ភូតាក់វាន់ ប៉េឡេបុរីរ៉ាំ ។ ពួកគេសុទ្ធតែធ្លាប់មានប្រវិត្តប្រកួតនៅទឹកដីកម្ពុជាក្នុងនោះមានដូចជា ធ្នូសឹកឡេក ម្ចាស់ខ្សែក្រវាត់ពីរ គ្រឿងនៅថៃ ដែលធ្លាប់មកកម្ពុជាម្តងហើយប្រកួតស្មើពិន្ទុជាមួយ ...