ប្រដាល់
-
បញ្ហា រឿង សោភ័ណ្ឌ ទៅប្រកួតនៅភូមានៅតែជាមន្ទិលសង្ស័យនៅឡើយ
នៅសល់១០ថ្ងៃទៀតប៉ុណ្ណោះអ្នកប្រដាល់គុនខ្មែរកណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ នឹងត្រូវចេញដំណើរទៅប្រកួតនៅប្រទេសភូមា ដែលនេះគឺជាដំណើរទៅប្រកួតលើកដំបូងរបស់ រឿង សោភ័ណ្ឌ។ ទាក់ទង់ទៅនឹងការប្រកួតនៅក្រៅស្រុកនេះដែរ មានប្រិយ៌មិត្តដែលស្នេហាវិស័យគុនខ្មែរមួយចំនួនខ្លះនិយាយថា រឿង សោភ័ណ្ឌ នឹងមិនអាចទៅប្រកួតបានទេ ដោយសារតែបញ្ហារបួសដៃនៅមិនទាន់ធូរស្បើយ ម្យ៉ាងវិញទៀតគឺគីឡូតែម្តង ដោយហេតុផលថា រាល់ដង រឿង សោភ័ណ្ឌ រាល់ការសម្រក់គីឡូប្រកួតម្តងៗនៅចន្លោះពី៧០ទៅ៧២ទៅហើយ ចុះទំរាំប្រកួតចន្លោះពី៦៣,៥ ដល់៦៧ទៀត តើគាត់អាចធ្វើបានរឺយ៉ាងណា? បើយោងតាមការនិយាយគ្នារវាង MSR និង សោភ័ណ្ឌ ... -
ដឹងអត់? ជ័យ កុសល ធ្លាប់ប្រកួតបានខ្សែក្រវាត់នៅ អូស្ត្រាលី និងចេញទៅ បារាំង ,អង់គ្លេស (វីឌីអូប្រកួត)
មានបងប្អូនមិនច្រើនទេដែលបានដឹងពីប្រវិត្តចេញទៅប្រកួតនៅក្រៅប្រទេសរបស់អតីតអ្នកប្រដាល់ គុនខ្មែរ ជ័យ កុសល ដោយរូបលោកធ្លាប់ទៅប្រឡូកនៅប្រទេសធំៗជាច្រើនដូចជា អូស្រ្គាលី បារាំង និង ប្រទេសអង់គ្លេស ជាដើម ។ សម្រាប់ការចេញទៅប្រកួតនោះលោកបានរៀបរាប់ប្រាប់ MSR ថា ៖ លោកបាន ចេញទៅប្រកួតនៅ ប្រទេសអូស្ត្រាលីចំនួន៤ដងក្នុងរយៈពីរឆ្នាំពោលក្នុងអំឡុងឆ្នាំ២០០៦ និង ២០០៧ ខណៈការ ចេញទៅប្រកួតម្តងៗលោកវ៉ៃ៤ ទៅ ៦ ប្រកួត ដោយចាញ់ប្រហែល ... -
ឡុង សុវណ្ណឌឿន វិលមកសង្វៀនសារជាថ្មីប៉ះដៃគូចាស់ (វីឌីអូ)
ក្រោយពេលខកខានឡើងសង្វៀនប្រកួតអស់រយៈពេលជាយូរដោយសារបញ្ហាសុខភាព និងការងារ ផ្ទាល់ខ្លួន អ្នកប្រដាល់គុនខ្មែរ ឡុង សុវណ្ណឌឿន បានតាំងចិត្តជាថ្មីក្នុងការវិលមកសង្វៀនប្រកួត វិញដោយត្រូវប៉ះអ្នកប្រដាល់ថៃ ណាំខៈបួន នៅថ្ងៃ អាទិត្យ ទី ២៣ កញ្ញា ឆ្នាំ២០១៨ នេះ ។ ទាក់ទងទៅនឹងការបាត់មុខច្រើនខែកូនសិស្សរបស់លោក ឡុង សាលវ័ន្ត បានបញ្ជាក់ថា មានកត្តា មួយចំនួនដែលត្រូវបង្ខំចិត្តផ្អាកការប្រកួតដូចនេះ ពោលការរវល់ជាមួយការលក់ទឹកបរិសុទ្ធគុនខ្មែរ និង ការងារនៅស្ថាប័ន ... -
ម៉ឺន សុភា ប្រាប់អំពីទុក្ខលំបាករបស់ខ្លួន ក្រោយបាត់មុខពីសង្វៀនជាង៣ខែ (មានវីដេអូនិយាយ)
ខ្ញុំចង់ប្រកួតវិញណាស់ តែជើងរបស់ខ្ញុំវាស្រែកប្រាប់ខ្ញុំថាវាឈឺណាស់មិនអាចឡើងប្រកួតបានទេ នេះគឺជាការរៀបរាប់កីឡាករ ម៉ឺន សុភា គ្រាដែលរូបគេកំពុងតែធ្វើការហ្វឹកហាត់តិចៗនៅក្លឹបក្រសួងការពារជាតិ។ គួររំលឹកថាអស់រយះពេលជាង៣ខែមកហើយដែលទស្សនិកជនមិនបានឃើញវត្តមានកំពូលអ្នកប្រដាល់គុនខ្មែរ ម៉ឺន សុភា ឡើងលើសង្វៀនប្រកួតដោយសារតែមានបញ្ហាយារសរសៃពួរជង្គង់។ បើយោងតាមការរៀបរាប់របស់ ម៉ឺន សុភាព បានឲ្យដឹងថា រូបគេមានបញ្ហាយារសរសៃពួរជង្គង់នេះយូរមកហើយតែចេះតែទ្រាំប្រកួតទៅ ក្រោយៗមកទៀតរបួសនេះចេះតែឈឺឡើងៗទើបរូបគេផ្អាកឡើងសង្វៀនប្រកួតមួយរយះ ហើយគ្រូពេទ្យបានប្រាប់គាត់ថា រូបគេយារសរសែពួរជង្គង់ត្រូវសម្រាកព្យាបាលយូរ។ សម្រាប់ ម៉ឺន សុភា ផ្ទាល់ក្រោយពីសម្រាកព្យាបាលអស់រយះពេលជាង៣ខែមកនេះ មានអារម្មណ៌ថារបួសរបស់ខ្លួនហាក់បីដូចជាមិនទាន់ធូរស្បើយសោះ ដូច្នេះហើយទើបរូបខ្លួនមកធ្វើការហ្វឹកហាត់តិចៗដើម្បីកុំអោយគីឡូឡើងខ្លាំងពេក ម្យ៉ាងវិញទៀតនៅពេលដែលឡើងសង្វៀនវិញរូបខ្លួនមានបំណងចង់ប្រកួតក្នុងប្រភេទទំងន់ដដែលគឺ៦៩គីឡូក្រាម ... -
កែវ រំចង់ ថាដៃគូសប្តាហ៍នេះអាចកំដរបានទាំងលើ និងក្រៅ សង្វៀន
ក្នុងន័យបែបលេងសើចអ្នកប្រដាល់គុនខ្មែរ កែវ រំចង់ បានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថា សម្រាប់ដៃគូសប្តាហ៍នេះរូបគេអាចកំដរបានទាំងនៅលើសង្វៀន និងក្រៅសង្វៀន ( ពិសារស្រាបៀរ៍) ។ ការលើកឡើងបែបកំប្លែងនេះ បន្ទាប់ពីកីឡាករថៃ យ៉ូឃីដាំ ស.សួយង៉ាម ដែលត្រូវប្រកួតជាមួយ កែវ រំចង់ ត្រូវបានអ្នកគាំទ្រ បង្ហើបថាមិនត្រឹមតែពួកែវ៉ៃលើសង្វៀននោះទេ ការពិសារស្រាបៀរ៍ក៏ពួកែដែរ យ៉ាងក៏ដោយនេះត្រឹមតែជាការឃើញរូបភាពតែប៉ុណ្ណោះ ដោយការពិតយើងមិនដឹងច្បាស់នោះទេ ។ សូមបញ្ជាក់ថា ការឡើងសង្វៀនរបស់អ្នកប្រដាល់ខ្លាចាញ់ខេត្តបាត់ដំបងរូបនេះមិនទាន់ចាញ់នោះទេ សម្រាប់វិញមកសង្វៀនវិញរបស់គេ ខណៈ ... -
ភិតណយ ត្រូវបាត់មុខពីសង្វៀនស្រុកខ្មែរក្រោយប្រកួតជាមួយ ឌុម កែវដា
ជំនួបជាមួយអ្នកប្រដាល់គុនខ្មែរ ឌុម កែវដា ជាលើកទី២ក្នុងកម្មវិធីប្រដាល់ដណ្តើមប្រាក់លាន ខារ៉ាប៉ាវ នៅថ្ងៃសៅរ៍ ទី ១៥ កញ្ញា នេះអាចថាជាការប្រកួតចុងក្រោយរបស់កីឡាករថៃ ភិតណយ ចូឡេមួយថៃ ពីព្រោះរូបគេត្រូវមានកាតកិច្ចចូលបម្រើកងទ័ពនៅប្រទេសថៃ ។ តាមការបញ្ជាក់របស់អ្នកដឹកនាំកីឡាករថៃ ៖ តាមច្បាប់នៅស្រុកថៃគឺគ្រប់បុរសត្រូវចូលបម្រើកងទ័ព គ្រប់គ្នានៅពេលដល់អាយុ ខណៈ ភិតណយ នឹងត្រូវចូលធ្វើទាហានក្រោយប្រកួតជាមួយ ឌុម កែវដា រួចដូចនេះមិនដឹងថ្ងៃណាគេអាចឡើងប្រកួតបានវិញនោះទេ ហើយបើគិតតាមច្បាប់អាចមានរយៈ ពេល២ឆ្នំា។ ... -
ជើងខ្លាំងគុនខ្មែរ៤រូបគ្រោងប្រកួតខ្សែក្រវាត់នៅស្ថានីយ៍ទូរទស្សន៍មួយ
ជើងខ្លាំងគុនខ្មែរ៤រូបគ្រោងប្រកួតខ្សែក្រវាត់នៅស្ថានីយ៍ទូរទស្សន៍មួយ កីឡាករគុនខ្មែរខ្លាំងៗចំនួន៤នាក់អាចនឹងចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់ នៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយនាខែតុលា ឆ្នាំ២០១៨ លើប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ។ តាមប្រភពជិតស្និតរបស់កីឡាករដែលចូលលេងខ្សែក្រវាត់នេះបានបង្ហើបថា កម្មវិធីប្រកួតដណ្តើមខ្សែក្រវាត់នោះមិនទាន់ដឹងថាឈ្មោះអ្វីនោះទេ ប៉ុន្តែប្រហែលចាប់ផ្តើមក្នុងខែតុលា ខាងមុខនេះនៅស្ថានីយ៍ទូរទស្សន៍មួយដែលមាន កីឡាករ ឡុង សំណាង , ផល សោភ័ណ្ឌ , ចាន់ ប៊ុនលាភ និង កីឡាករ ប៉ោ ភារិទ្ធ ( ... -
ក្នុងចំណោមកីឡាករថៃមកប្រកួតពានរង្វាន់ ISI Palm ធ្នូសឹកឡេក ទំនងជាងគេ
ការប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm វគ្គ៣ លើប្រភេទទំងន់៥៧គីឡូក្រាម នឹងចាប់ផ្តើមប្រកួតនៅសង្វៀនស៊ីអិនស៊ី នាដើមខែតុលាខាងមុននេះហើយ ដោយមានបេក្ខភាពខ្មែរ៤រូប និង ថៃ៤រូប ខាងកម្ពុជាមានដូចជា ឈុត សេរីវាត់ថង, សុខធី(កាកា), តាញ់ មករា និង ឡុង ជិន ចំណែកខាងថៃមានដូចជា ធ្នូសឹកឡេក , ភូតាក់វាវ់ ប៉េឡេបុរីរាំ , ស៊ីតប៊ុនមី ... -
វង្ស ណយ អាចប្រើកែងផ្តួល ម៉ាណាវថង រក្សាការឈ្នះបានអត់សប្តាហ៍នេះ?
បីប្រកួតជាប់គ្នារបស់អ្នកប្រដាល់គុនខ្មែរ វង្ស ណយ បានធ្វើអោយអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង បន្ទាប់ ពីអ្នកលេងកែងរូបនេះបានផ្តួលជើងខ្លាំងថៃបីរូបផ្សេងគ្នាអោយសន្លប់ជាបន្តបន្ទាប់ដោយការប្រើកែងដ៏គ្រោះថ្នាក់របស់គេ ។ កីឡាករថៃទី១ គឺ បូវខៀវ ( រ៉ារឿង ) ទី២ ហ្វៃប៉ា ប៉េឡេបុរីរ៉ាំ និងចុងក្រោយ ចៃស៊ូ ស.ខាំស៊ីង ដោយពួកសុទ្ធតែសន្លប់ក្រោមផ្លែកែងរបស់កូននាគប៉ៃលិនរូបនេះ ខណៈកីឡាករថៃទី៤ ដែលត្រូវជួប វង្ស ណយ នៅថ្ងៃទី ១៥ ... -
មឿន សុខហ៊ុច ប្រាប់មូលហេតុដែលចាញ់កាច់ជាមួយ ឌិន ណាផូ (វិឌីអូ)
ទីបំផុតម្ចាស់ពានរង្វាន់ ISI Palm រដូវកាលទី២លើប្រភេទទំងន់៦៥គីឡូក្រាមបានរកឃើញហើយ ដោយបានទៅលើកីឡាករ មឿន សុខហ៊ុច ក្រោយពីប្រកួតឈ្នះពិន្ទុយ៉ាងប្រផិតប្រផើយ ជាមួយកីឡាករកូនថៃកាត់បារាំង ឌិន ណាផូ។ ក្រោយពីទទួលបានទឹកប្រាក់ចំនួន៦ពាន់ដុល្លាររួមជាមួយពានរង្វាន់ ISI Palm នៅសង្វៀនស៊ីអិនស៊ី មឿន សុខហ៊ុច ដែលជាកូនសិស្សរបស់លោក ណន រិទ្ធ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានកីឡាថា មូលហេតុដែលរូបគេចាញ់កាច់ជាមួយ ឌិន ណាផូ គឺដោយសាររូបគេព្យាយាមសម្រកគីឡូខ្លាំងពេក ដែលជាហេតុធ្វើឲ្យមិនមានកំលាំងពេញលេញប្រកួតលើសង្វៀន ...