• 6031
    0

    ការប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm វគ្គ៣ លើប្រភេទទំងន់៥៧គីឡូក្រាម នឹងចាប់ផ្តើមប្រកួតនៅសង្វៀនស៊ីអិនស៊ី នាដើមខែតុលាខាងមុននេះហើយ ដោយមានបេក្ខភាពខ្មែរ៤រូប និង ថៃ៤រូប ខាងកម្ពុជាមានដូចជា ឈុត សេរីវាត់ថង, សុខធី(កាកា), តាញ់ មករា និង ឡុង ជិន ចំណែកខាងថៃមានដូចជា  ធ្នូសឹកឡេក , ភូតាក់វាវ់ ប៉េឡេបុរីរាំ , ស៊ីតប៊ុនមី ...
  • 7716
    0

    បីប្រកួតជាប់គ្នារបស់អ្នកប្រដាល់គុនខ្មែរ វង្ស ណយ បានធ្វើអោយអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង បន្ទាប់ ពីអ្នកលេងកែងរូបនេះបានផ្តួលជើងខ្លាំងថៃបីរូបផ្សេងគ្នាអោយសន្លប់ជាបន្តបន្ទាប់ដោយការប្រើកែងដ៏គ្រោះថ្នាក់របស់គេ ។ កីឡាករថៃទី១ គឺ បូវខៀវ ( រ៉ារឿង ) ទី២ ហ្វៃប៉ា ប៉េឡេបុរីរ៉ាំ និងចុងក្រោយ ចៃស៊ូ  ស.ខាំស៊ីង ដោយពួកសុទ្ធតែសន្លប់ក្រោមផ្លែកែងរបស់កូននាគប៉ៃលិនរូបនេះ ខណៈកីឡាករថៃទី៤ ដែលត្រូវជួប វង្ស ណយ នៅថ្ងៃទី ១៥ ...
  • 9539
    0

    ទីបំផុតម្ចាស់ពានរង្វាន់ ISI Palm រដូវកាលទី២លើប្រភេទទំងន់៦៥គីឡូក្រាមបានរកឃើញហើយ ដោយបានទៅលើកីឡាករ មឿន សុខហ៊ុច ក្រោយពីប្រកួតឈ្នះពិន្ទុយ៉ាងប្រផិតប្រផើយ ជាមួយកីឡាករកូនថៃកាត់បារាំង ឌិន ណាផូ។ ក្រោយពីទទួលបានទឹកប្រាក់ចំនួន៦ពាន់ដុល្លាររួមជាមួយពានរង្វាន់ ISI Palm នៅសង្វៀនស៊ីអិនស៊ី មឿន សុខហ៊ុច ដែលជាកូនសិស្សរបស់លោក ណន រិទ្ធ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានកីឡាថា មូលហេតុដែលរូបគេចាញ់កាច់ជាមួយ ឌិន ណាផូ គឺដោយសាររូបគេព្យាយាមសម្រកគីឡូខ្លាំងពេក ដែលជាហេតុធ្វើឲ្យមិនមានកំលាំងពេញលេញប្រកួតលើសង្វៀន ...
  • 3873
    0

    អ្នកប្រដាល់គុនខ្មែរដែលមានរហ័សនាមថា (រន្ទះជើងដងទន្លេមេង្គ) ពុទ្ធ ឆាយរិទ្ធី បានរៀបរាបក្រោយពីប្រកួតជាមួយ ក្រៀងក្រៃ ដែលជាអ្នកប្រដាល់មកពីប្រទេសថៃថា កីឡាកររូបនេះពិតជារឹងមាំមែន ទោះបីជារូបគេខំប្រឹងវៃសម្រុកខ្លាំងយ៉ាងណាក៏នៅតែមិនអាចអោយកីឡាកររូបនេះបោះបង់ការប្រកួតបាន ម្យ៉ាងវិញទៀតរូបខ្លួនប្រឹងវៃខ្លាំងពេកស្ទើរតែអស់កំលាំងមួយសារៗផងដែរ។ កូនសិស្សរបស់លោកគ្រូ ណន រិទ្ធ ក៏បាននិយាយរំលឹកផងដែរថា ពីមុនរូបខ្លួនធ្លាប់ប្រកួតចាញ់កីឡាករថៃ ក្រៀងក្រៃម្តងដែរ គ្រានោះគឺត្រូវកីឡាករថៃរូបនេះទាត់ស្ទើរតែខូចជើងទាំងស្រុងដូចនឹងសុខហ៊ុចដែរ តែលើកនេះគឺមិនអោយដូចលើកមុនឡើយ ពោលគឺរូបខ្លួនបានហ្វឹកហាត់ពង្រឹងប្រព័ន្ធការពារខាងក្រោម ដើម្បីទប់ទល់ជាមួយ ក្រែងក្រៃ ហើយទីបំផុតរូបខ្លួនក៏អាចយកឈ្នះបានសម្រេចដូចក្តីប្រាថ្នាមែន៕  
  • 26776
    0

    បន្ទាប់ពីអ្នកប្រដាល់គុនខ្មែរដំរីពិឃាដ ផល សោភ័ណ្ឌ បានប្រកួតចាញ់កីឡាករមកពីប្រទេសថៃ ហ្វុនលួង ក្នុងកម្មវិធីដណ្តើមប្រាក់លាននាសង្វៀនស៊ីអិនស៊ីជាលើកទី២ បានធ្វើឲ្យចិត្តប្រជាជនខ្មែរដែលនិយមគាំទ្រនឹងស្រលាញ់វិស័យមួយនេះ អ្នកខ្លះមិនអស់ចិត្ត អ្នកខ្លះចង់អោយមានការប្រកួតម្តងទៀត ហើយអ្នកខ្លះទៀតក៏ចង់អោយកីឡាករត្រកូលឡៅ ជួបជាមួយថៃម្នាក់នេះផងដែរ។ ទាក់ទង់ទៅនឹងកីឡាករគុនខ្មែរ ផល សោភ័ណ្ឌ ផ្ទាល់រូបគេក៏មានបំណងចង់ជួបកីឡាករ ហ្វុនលួង នេះម្តងទៀត ដោយហេតុផលថា ការប្រកួតចាញ់កីឡាករមកពីក្លឹបប៉េឡេបុរីរាំម្នាក់នេះ គឺដោយសារតែរូបខ្លួនមានបញ្ហាឈឺដៃ និង ឈឺជើង ដោយសារតែប្រកួតច្រើនសប្តាហ៍ជាប់ៗគ្នាច្រើនពេក ដូច្នេះបើមានឪកាសនឹងផ្សងជួបកីឡាករថៃម្នាក់នេះសារជាថ្មី៕
  • 5384
    0

    ថ្មីៗនេះមានមតិរិះគន់ពីអ្នកគាំទ្រមួយចំនួនរឿងអាជ្ញាកណ្តាលប្រដាល់គុនខ្មែរខ្លះពេលនៅលើសង្វៀនមិនសូវបង្ហាញភាពរហ័សរហួនចូលទៅញែកកីឡាករពេលប្រកួតដែលធ្វើអោយមានការថែម រឺ ឡើងជង្គង់ចំប្រដាល់ការពារខុសវិន័យច្បាប់ប្រកួតជាដើម ។ ឆ្លើយក្នុងសាររិះគន់របស់អ្នកគាំទ្រក្នុងហ្វេសបុកលោក មាស សុខគ្រី ដែលជាប្រធានគណៈកម្មាការ សហព័ន្ធប្រដាល់គុនខ្មែរបានបញ្ជាក់ថា ៖ ច្បាប់មិនចេះតែស្ទុះចូលឃាត់នោះទេ មុននឹងឃាត់ ចាប់ញែកត្រូវស្រែកអោយលឺៗពាក្សថាឈប់ (Stop) រួចបានយកដៃទៅញែកកីឡាករទាំងពីរ ។ លោកក៏បានរំលឹកកាលលោក ជ័យ ប៊ុនឈឿ កាលនូវមានជីវិតបានរងរបួសបាក់ធ្មេញអំឡុងពេល ចូលទៅឃាត់ ហើយមិនបានស្រែកអោយលឺៗ ។ យ៉ាងណាក៏មានអាជ្ញាកណ្តាលមួយចំនួនទទួលបានការសរសើរពីអ្នកគាំទ្រផងដែរ នៅពេលពួកគេ បានបំពេញតួនាទីល្អលើសង្វៀន ...
  • 28562
    0

    ក្រុមជម្រើសជាតិគុនខ្មែរបានរំសាយជិតមួយខែមកហើយ ក្រោយសហព័ន្ធគុនខ្មែរ និងក្រសួង អប់រំយុវជន កីឡា បានប្រកាសប្រមូលផ្តុំធ្វើការហ្វឹកហាត់កីឡាករ៨រូបអស់រយៈពេល ៦ខែកន្លងមក ។ ការរំសាយធ្វើអោយកីឡាករដែលជាប់ក្នុងក្រុមជម្រើសជាតិគុនខ្មែរអាចទៅហ្វឹកហាត់នៅក្លិបរបស់គេ បានវិញដូចធម្មតា ខណៈដំណឹងអ្នកលេងកែង ធឿន ធារ៉ា ទៅហ្វឹកហាត់នៅប្រទេសថៃវិញក៏អាចជា មូលហេតុនេះ​ដែរ ព្រោះរូបគេមុនជាប់ជម្រើសជាតិគឺហាត់នៅក្លិបប្រដាល់ប្រទេសថៃដែលជាក្លិប សហការរបស់ក្លិបក្រសួងកសិកម្ម ។ តាមការបញ្ជាក់របស់លោក ឡុង សាលវ័ន្ត គ្រូជម្រើសជាតិគុនខ្មែរបញ្ជាក់ថា ជម្រើសជាតិគុនខ្មែរបាន រំសាយហើយ ព្រោះការប្រមូលផ្តុំហ្វឹកហាត់នេះមានរយៈពេលតែ៦ខែប៉ុណ្ណោះ ហើយក្រោយប្រកួត ...
  • 5061
    0

    អ្នកប្រដាល់គុនខ្មែរ មឿន សុខហ៊ុច បង្ហើបថាជំនួបជាមួយអ្នកប្រដាល់ថៃ ឌិនណាផូ ក្នុងការផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ ISI Palm រដូវកាលទីពីរអាចងាយស្រួលជាងការប៉ះជាមួយ ក្រៀងក្រៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ក្រោយធ្លាប់ជួបគ្នាក្នុងវគ្គសន្សំពិន្ទុរួចមកកូនសិស្សរបស់លោក ណន រិទ្ធ បញ្ជាក់ថាអ្នកប្រដាល់ ខេត្តសុរិន្ទ៍ ម្នាក់នេះមិនមានក្បាច់អ្វីដែលគ្រោះថ្នាក់ខ្លាំងនោះទេ ហើយក៏មិនសូវធ្ងន់ដែរពេលគេវ៉ៃចេញម្តងៗ ហើយបើធៀបជាមួយ ក្រៀងក្រៃ ដែលគេយកឈ្នះក្នុងកន្លងមកវាងាយស្រួលជាង ពីព្រោះ ក្រៀងក្រៃ រឹង ហើយវ៉ៃចេញមក ...
  • 16139
    0

    អ្នកប្រដាល់ថៃ​ កងមឿងឆាង ដែលចាញ់កីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ ទាំងមិនអស់ចិត្តកាលពី ថ្ងៃទី ១១ ខែ​សីហា ក្នុងការប្រកួតលក្ខណៈម៉ារ៉ាតុន កន្លងទៅបានសម្រេចបំណងរបស់គេដែលចង់ជួប ដៃភ្លើង ជើងរន្ទះ ម្តងទៀតសម្រេចហើយ ។ អ្នកទាំងពីរនេះនឹងប៉ះគ្នាជាលើកទីពីរនៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០១៨ ក្នុងកម្មវិធីប្រកួតដណ្តើម ប្រាក់លានខារ៉ាប៉ាវ ដែលមានការផ្សាយផ្ទាល់៣ប៉ុស្ទិ៍ក្នុងពេលតែមួយមាន CTN CNC MYTV ...
  • 10002
    0

    ក្រោយបាត់មុខមួយរយៈដោយសារមានបញ្ហារបួសជើង អាសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា បានវិលមកសង្វៀនវិញហើយដោយត្រូវប៉ះជើងខ្លាំងចាស់វង្សារបស់ថៃ នៅថ្ងៃអាទិត្យ ទី ០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm គូមិត្តភាពអមវគ្គផ្តាច់ព្រ័ត្រ ។ បើមិនមានការប្រែប្រួលនោះទេម្ចាស់ពាន ISI Palm រដូវកាលទីមួយនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ ណាំខៈបួន ដែលជាកីឡាកររឹងម៉ាំមួយរូបធ្លាប់ឈ្នះកីឡាករខ្មែរជាច្រើនផងដែរ ។ អ្នកប្រដាល់មកពីខេត្តបុរីរ៉ាំម្នាក់នេះធ្លាប់បរាជ័យក្រោយថ្វីដៃតែ រឿង សោភ័ណ្ឌ ប៉ុណ្ណោះ ...