• 5821
    0

    ស្ថានីយ៍ទូរទស្សន៍ ស៊ី អ៊ិន ស៊ី ផ្នែកខាងកីឡាបានបង្ហាញសមាសភាពកីឡាករគុនខ្មែរ ចំនួន៤រូប ដែល នឹងត្រូវចូលរួមប្រកួតដណ្តើមពានរង្វាន់ ISI Palm រដូវកាលទី៣លើ ប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។ បេក្ខភាពគុនខ្មែរដែលត្រូវប្រជែងពានរង្វាន់នេះរួមមាន សុខ ធី , ឡុង ជិន , ឈុត សេរីវាន់ថង និង តាញ់ ...
  • 7825
    0

    អតីតកំពូលអ្នកប្រដាល់គុនខ្មែរ បឺត ខាំ ដែលបានបោះបង់អាជីពពីសង្វៀនគុនខ្មែររយៈពេលជាច្រើនឆ្នាំហើយនោះ សម្រាប់តែឥឡូវនេះបានលេចមុខឡើងសង្វៀនសារជាថ្មីម្តងទៀតនៅក្នុងកម្មវិធីដ៏ល្បីល្បាញបែបកំប្លែងមួយរបស់MYTVគឺ  ពេញចិត្តអត់ ?ដោយត្រូវប្រកួតបែបកំប្លែងជាមួយតារាកត្តិយសជាច្រើនរូបទៀតផងដែរ ក្នុងនោះក៏មានការចូលរួមអត្ថាធិប្បាយបែបកំប្លែងពីលោក ថោង ប្រសើរ និង លោក នី រិទ្ធី ដែលជាពិធីករកីឡានៅស្ថានីយ៍ទូរទស្សន័CBSផងដែរ។ សូមបញ្ជាក់ផងដែរថាលោក បឺត ខាំ ឡើងសង្វៀនសារជាថ្មីម្តងទៀតនាពេលនេះ មិនមែនមកប្រកួតដើម្បីឈ្នះចាញ់នោះទេ គ្រាន់ថាអ្នកដឹកនាំកម្មវិធី ពេញចិត្តអត់? អញ្ជើញ បឺត ខាំ មកចូលរួមលេងសប្បាយៗបែបកម្មវិធីសិល្បះតែប៉ុណ្ណោះ ...
  • 5795
    0

    អ្នកលេងកែង វង្ស ណយ មួយរយៈនេះធ្វើអោយអ្នកគាំទ្រពេញពេញថ្លើមយ៉ាងខ្លាំងបន្ទាប់ពីបានផ្តួលជើងខ្លាំង របស់ថៃជាបន្តបន្ទាប់ ក្រោយពីរូបគេបានសម្រេចចិត្តផ្លាស់ប្តូរសាលាគុនពី អាណាចក្រគុនខ្មែរ មករួមរស់ ជាមួយសាលាគុនខ្មែរកុលបុត្រគុនខ្មែរវិញ ។ ទាក់ទងទៅការផ្តាស់ប្តូរក្លិបនេះកូននាគខេត្តប៉ៃលិនរូបនេះបញ្ជាក់ថា មិនមានបញ្ហាអ្វីនោះទេជាមួយក្លិបចាស់របស់គេ ប៉ុន្តែមកហាត់នៅក្លិបកុលបុត្រគុនខ្មែរនេះដើម្បីហាត់ខ្លួនឯងផង និងបង្ហាត់ដល់ប្អូនៗដែលទើបចូលហ្វឹកហាត់ផង ព្រោះគោលបំណងទៅថ្ងៃខាងមុខរូបគេចង់ក្លាយជាគ្រូបង្ហាត់គុនខ្មែរ ស្របពេលដែលក្លិបនេះកំពុងនេះត្រូវការ ក៏មកចូលរួមជាមួយតែម្តង ។  ក្លិបកុលបុត្រគុនខ្មែរបច្ចុប្បន្ននេះមានលោកគ្រូ នួន បូរ៉ា ជាគ្រូធំហើយក៏ជាអ្នកបង្ហាត់ដល់ វង្ស ណយ ផងដែរ ។ ...
  • 5061
    0

    អ្នកប្រដាល់គុនខ្មែរដែលជាម្ចាស់ខ្សែក្រវាត់៣គ្រឿងលើប្រភេទទំងន់ផ្សេងៗគ្នា លី ភា ត្រៀមខ្លួនដើម្បីជួបជាមួយកំពូលអ្នកប្រដាល់ជនជាតិអីរ៉ងក្នុងពេលឆាប់ៗនេះនៅស្ថានីយ៍ទូរទស្សន៍មួយក្នុងស្រុកខ្មែរ។ បើយោងតាមប្រម៉ូតទឺថៃ បានអោយដឹងថាលោកកំពុងតែព្យាយាមទាក់ទងយកកីឡាករស្តេចប្រដាល់លេខ១ប្រចាំប្រទេសអីរ៉ង ដើម្បីមកជួបអ្នកប្រដាល់គុនខ្មែរ លី ភា នៅក្នុងកម្មវិធីប្រដាល់ថ្មីមួយនៅCBSដែលនឹងបើកឆាប់ៗខាងមុននេះ តែលោកក៏នៅមិនទាន់ប្រាកដក្នុងចិត្តថា នឹងអាចយកកីឡាករគុនអីរ៉ង់នេះបានរឺក៏អត់នោះទេ តែលោកនឹងព្យាយាមដើម្បីអោយកម្មវិធីក្នុងថ្ងៃដំបូងមានការជក់ចិត្តពីសំណាក់អ្នកទស្សនា។ គួររំលឹកថាអ្នកប្រដាល់គុនខ្មែរ លីភា ទើបតែប្រកួតចាញ់ពិន្ទុគេនៅក្នុងកម្មវិធីមួយនៅប្រទេសថៃ សរុបមក៣ប្រកួតចុងក្រោយរបស់ លីភា ឈ្នះ១ នឹងចាញ់២ប្រកួតជាប់គ្នា ហើយប្រសិនមិនប្រែប្រួលនោះទេ លីភា និង អាចជួបជាមួយកំពូលអ្នកប្រដាល់ជនជាតិអីរ៉ង ហើយពិតជាកក្រើកសង្វៀន CBS ...
  • 16440
    0

    ១សប្តាហ៍ក្រោយពេលដែលលោក ឃឹម សុជាតិ អតីតមន្រ្តីអាជ្ញាកណ្តាលសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញមកទំលាយនូវអារម្មណ៍ផ្ទាល់ខ្លួនមួយ ស្តីពីការមិនអស់ចិត្តក្នុងការប្រតិបត្តិកម្មវិធីប្រដាល់ ឥឡូវនេះលោក ជួន សំណាង ម្នាក់ទៀតហើយដែលបានបង្ហោះសារចង់ទំលាយរឿងពិតមួយចំនួនក្នុងអារម្មណ៍របស់គាត់ឲ្យបានធូរទ្រូងដែរ។ មិនដឹងថាតើលោក ជួន សំណាង អាចនឹងនិយាយរៀបរាប់រិះគន់វិស័យកីឡាប្រដាល់គុនខ្មែរដូចលោក ឃឹម សុជាតិ ដែររឺទេ?ប៉ុន្តែបើតាមអត្ថបទដែលគាត់សរសេរគឺពាក់ព័ន្ធនឹងការចូលបំរើក្នុងជួរសហព័ន្ធកីឡាប្រដាល់គុនខ្មែររយះពេលជាង១៨ឆ្នាំ ពោលគឺធ្វើការមុនលោកគ្រូ ឃឹម សុជាតិ បន្តិច ដែលបច្ចុប្បន្នលោក ជួន សំណាង គឺជាអាជ្ញាកណ្តាលចៅក្រមដាក់ពិន្ទុក្នុងស្ថានីយ៍ក្នុងស្រុកមួយក្នុងប្រទេសកម្ពុជា។ បើសិនជាគាត់ធ្វើដូចលោកគ្រូ ឃឹម ...
  • 7066
    0

    មួយរយះនេះយើងសង្កេតឃើញថាការប្រកួតនៅលើសង្វៀនមានកីឡាករជាច្រើនហាក់បីដូចជាជួបបញ្ហាបាក់ដៃនឹងរបួសដៃជាច្រើន ជាក់ស្តែងដូចជាកីឡាករ ឃុន ឌីម៉ា ក៏មានបញ្ហាបាក់ឆ្អឹងម្រាមដៃ តែរបួសនេះជិតជាហើយ។ ក៏សូមរំលឹកថា ឃុន ឌីម៉ា មានបញ្ហាបាក់ឆ្អឺងម្រាមដៃនេះកំពុងពេលដែលរូបគេប្រកួតឈ្នះខ្សែក្រវាត់គោជល់លើប្រភេទទំងន់ ៦៣.៥គីឡូក្រាម។ ចំណែកកំណាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ ជួបបញ្ហាស្រុងឆ្អឹងដៃ តែមិនសូវឆ្ងន់ធ្ងរទេ, ហេតុការណ៍ដែលឲ្យកីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ ជួបបញ្ហារបួសដៃបែបនេះ គឺនៅពេលដែលធ្វើការប្រកួតដណ្តើមប្រាក់លានជាមួយបងប្អូនធម៍ វង្សណយ ដោយប្រើកណ្តាប់ដៃឆ្វេងច្រើនពេកក៏មានរបួសនេះកើតឡើងតែម្តង។ រីឯ ជា ...
  • 18837
    0

      ម្ចាស់ខ្សែក្រវាត់គុនខ្មែរគោជល់វគ្គ០៩ ប៉ោ ភារិទ្ធ ដែលជួបបញ្ហារបួសដៃ គ្រាដែលរូបគេប្រកួតដណ្តើមប្រាក់លានគោជល់កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ នេះបើតាមការបញ្ជាក់លោក អេ ភូថង ដែលជាគ្រូបង្វឹកផ្ទាល់របស់ ប៉ោ ភារិទ្ធ។ លោក អេ ភូថង បានបញ្ជាក់ប្រាប់ MSR បន្ថែមទៀតថា មុនដំបូងគាត់គិតថា ដៃរបស់ ប៉ោ ភារិទ្ធ អាចនឹងមានបញ្ហាធ្ងន់ធ្ងរ តែនៅពេលយកទៅពេទ្យដើម្បីពិនិត្យរបួសនោះ លោកគ្រូពេទ្យបានបញ្ជាក់ថា ...
  • 6161
    0

    អ្នកប្រដាល់គុនខ្មែរជង្គង់ទិព្វ ជា សំនៀង អាចនឹងបញ្ចប់អាជីពអ្នកប្រដាល់គុនខ្មែររបស់ខ្លួន ក្រោយពីមានរបួសបាក់ដៃ នៅពេលដែលប្រកួតជុំចុងក្រោយជាមួយអ្នកប្រដាល់ថៃ ផ្លាយណយ។ សូមបញ្ជាក់ថា ហេតុការដែលធ្វើឲ្យកូនសិស្សលោក ហង្ស សឿន បាក់ដៃស្តាំនេះ កើតឡើងក្នុងទឹកទី១ក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm ដោយកីឡាថៃ ផ្លាយណយ ទាត់តែពីជើងប៉ុណ្ណោះក៏បានធ្វើអោយអ្នកប្រដាល់ក្នុងក្លឹបឆ័ត្រយោង៩១១បោះបង់ការប្រកួតតែម្តង។   សូមរំលឹកផងដែរថា ជា សំនៀង ធ្លាប់បាក់ដៃនេះរួចម្តងហើយកាលពីជំនាន់ប្រកួតជាមួយកីឡាករ ហ៊ឹម សារ៉ាន តែក៏បានជាសៈស្បើយវិញ ...
  • 6419
    0

    លោក​ ស៊ុន រិគគី ដែល​មាន​អា​ជីព​ជា​អ្នក​ចម្រៀង ពិធីករ DJ និង​ជា​គ្រូ​បង្វឹក​ប្រដាល់​គុន​ខ្មែរ​នៅ​សាលាគុន​ខ្លារខិន​មាន​ឫទ្ធ​ដែល​គ្រប់​គ្រង​ដោយ​​អ្នក​ស្រី​ ឡុង រ៉ាវី បាន​ធ្វើ​ការ​ប្រកាស​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​ជា​វីឌីអូ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួនកាល​ពី​ព្រឹក​ម៉ិញ​នា​ថ្ងៃ​អាទិត្រ​ទី​១៩សីហា​នេះ​ថា ពី​អំណិះ​តទៅ​លោក​លែង​ជា​គ្រូ​បង្វឹក​សប្បុរសធម៌​របស់​សាលាគុន​ខាង​លើ​ទៀត​ហើយ។ គ្រូ​បង្វឹកសប្បុរសធម៌គឺ​ចង់​មាន​ន័យ​ថា​លោក​យល់​ព្រម​បង្ហាត់​សិស្ស​គុន​ខ្មែរ​នៅ​ក្នុង​សាលា​មួយ​នេះ​ដោយ​ពុំ​គិត​ប្រាក់​កាស​ឡើយ​តែ​លោក​រីក​រាយ​​និង​ធ្វើ​វា​ដោយ​ការ​ពេញ​ចិត្ត​សប្បាយ​ចិត្ត​និង​មាន​តែ​អស់​លុយ​ពី​ហោប៉ៅ​ទៅ​វិញ​ផង ជាពិសេស​គឺ​លោក​ចង់​បណ្តុះ​កីឡាករ​គុន​ខ្មែរ​ជំនាន់​ក្រោយ​បន្ថែម​ទៀត នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​វិឌីអូរ​នៅ​លើ​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ។ លោក​បាន​បន្ថែម​ទៀត​ថា​លោក​បាន​ចំណាយ​ពេល​ដល់​ទៅ​ជិត​៦​ឆ្នាំ​ដើម្បី​ជួយ​បង្វឹកនិង​ផ្តល់​ឱកាស​អោយ​កីឡាករនិង​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ជា​ច្រើន​​នៅ​ក្នុង​សាលាគុន​ខ្លារខិន​មាន​ឫទ្ធ តែ​អ្វី​ដែល​លោក​បាន​ធ្វើ​ត្រូវ​បាន​គេ​មើល​ងាយ ត្រូវ​បាន​គេ​មិន​អោយ​តម្លៃ ដូច្នេះ​គាត់​សូម​ប្រកាស​ថា​គាត់​លែង​ជា​គ្រូ​បង្វឹក​របស់​សាលា​គុន​នេះ​ទៀត​ហើយ ព្រោះ​ខ្លារខិន​មានឫទ្ធពេល​នេះ​ជា​សាលាគុន​ធំ​និង​ល្អ​ដែល​ពុំ​សាក​សម​និង​សមត្ថភាពដ៏​ស្តួច​ស្តើង​​របស់លោក។ គួរ​បញ្ជាក់​ថា​ការ​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​មុខងារ​ដែលខ្លួនស្រឡាញ់​ពេញ​ចិត្ត​បែប​នេះ​គឺ​បាន​កើត​ឡើងមួយថ្ងៃ​ក្រោយ​ពី​កីឡាករ​គុនខ្មែរ​ ឡុង ជិន របស់​សាលាគុន​ខ្លារខិន​មាន​ឫទ្ធ​ឈ្នះ​ខ្សែ​ក្រវាត់​ខារ៉ាបាវ​របស់​ស្ថារនីយ៍​ទូរទស្សន៍ អាស៊ី​អាគ្នេយ៍ កាល​ពី​ថ្ងៃ​ទី​១៨​សីហា​កន្លង​ទៅ​នេះ​តែ​ប៉ុណ្ណោះ។ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​អះអាង​បន្ថែម​ពី​អ្នក​ស្រី ...
  • 10410
    0

    ការប្រកួតដណ្តើមប្រាក់លានគោជល់សប្តាហ៍ទី៤បានរកឃើញទៀតហើយ ដោយម្ចាស់ប្រាក់លានក្នុងសប្តាហ៍ទី៤នេះបានទៅលើកីឡាករប្រទេសថៃ ជែកងួន ក្រោយពេលកីឡាករគុនថៃរូបនេះបានទាត់តែ៤ជើងក្នុងទឹកទី១ ក៏ធ្វើអោយ ប៉ោ ភារិទ្ធ បោះបង់ការប្រកួតតែម្តង។ សូមបញ្ជាក់ថា តាមពិតទៅ ប៉ោ ភារិទ្ធ មានបញ្ហារងរបួសដៃតាំងពីប្រកួតជុំដំបូងជាមួយ ភិតណយ មកម្លេះ , ក្រោយពេលទទួលជ័យជំនះលើ ភិតណយ ប៉ោ ភារិទ្ធ បានទៅអង្គុយយំក្នុងបន្ទាប់ផ្លាស់សំលៀកបំពាក់ ដែលនេះគឺជារឿងសោកស្តាយបំផុតសំរាប់អ្នកប្រដាល់មកពីខែត្រកោះកុងរូបនេះ ។ ក៏សូមរំលឹកដែរថា ជែកងួន អាចឡើងមកដល់វគ្គដណ្តើមប្រាក់លានបានក្រោយពីឈ្នះពិន្ទុលើផាន់គ្រាន់ ...