• 3425
    0

    ក្រោយពីបាត់មុខពីសង្វៀនក្នុងប្រទេសកម្ពុជាជិត៣ឆ្នាំអ្នកប្រដាល់គុនខ្មែរវ័យក្មេង បាង កាយ៉ាក បានបង្ហាញវត្តមាននៅកម្មវធីប្រដាល់ Max Muay Thai នៅប្រទេសថៃកាលពីយប់ថ្ងៃទី ០៥ ខែ សីហា នេះដោយបានយកឈ្នះកីឡាករម្ចាស់ផ្ទះទៀតផង ។ យឹម សុខាល ជាឈ្មោះថ្មីដែលគេបានប្រើប្រាស់ក្នុងការប្រកួតនៅក្រៅប្រទេសលើកនេះដោយរូបគេ ត្រូវតតាំងជាមួយកីឡាករថៃ យ៉ត ឌេដ ភិតចិន្តា ក្រោយបញ្ចប់ការប្រកួតពេញ៣ទឹកអ្នកប្រដាល់ ដើមកំណើតខេត្តកោះកុងជាអ្នកទទួលជ័យជំនះ ។ គួរំលឹកថា អតីតអ្នកប្រដាល់នៃក្លិបអប្សរាគុនខ្មែរបានបាត់មុខពីសង្វៀនស្រុកខ្មែរកាលពីឆ្នាំ២០១៦ ក្រោយរូបគេទទួលរងរបួសបាក់ដៃរហូតដល់ទៅពីរដងពោលឆ្នាំ២០១៥ ...
  • 8936
    0

    បន្ទាប់ពីតារាថៃ Fight អីខៀវសាំង ( Iquezang) បានសន្លប់ក្រោមកណ្តាប់ដៃម្ចាស់ផ្ទះភូមាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ កំពូលអ្នកប្រដាល់គុខខ្មែរចូលប្រយុទ្ធមិនរាថយ កែវ រំចង់ បាន Comment នៅក្នុងរូបភាពនៃការប្រកួតរវាងម្ចាស់ផ្ទះភូមា Soe Lin Oo និង Iquezang ថា តាមពិតទៅម្ចាស់ផ្ទះភូមាធ្លាប់ទាក់ទងខ្ញុំអោយទៅប្រកួតដែរ តែខ្ញុំមិនទៅ ដោយសារតែនៅប្រទេសនោះមិនដឹងជាវ៉ៃក្បាច់អីពិតប្រាកដ ក្នុងនោះមានប្រើក្បាលបុកផងដែរ។ គួរបញ្ជាក់ផងដែរថា កែរ រំចង់ គឺជាអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះមួយរូបរបស់ប្រទេសកម្ពុជា ...
  • 12967
    0

    អ្នកប្រដាល់គុនថៃដែលមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងសង្វៀន ស៊ីអិនស៊ី នាកម្មវិធី​ប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm បាននិយាយប្រាប់ MSR ថា រូបគេមានបំណងចង់ប្រកួតឈ្នះគ្រប់ការប្រកួត ហើយក៏គ្មានបំណងចង់ទំលាក់ឲ្យកីឡាកររូបណាដែរ។ ថ្ងៃអាទិត្យនេះអ្នកប្រដាល់គុនថៃ ក្រៀងក្រៃ នឹងត្រូវប្រកួតបង្គប់ជុំទី៤ជាមួយអ្នកប្រដាល់កម្ពុជា មឿន សុខហ៊ុច ស្របពេលដែលអ្នកប្រដាល់គុនខ្មែររូបនេះគឺត្រូវការប្រកួតឈ្នះ ក្រៀងក្រៃ ដើម្បីអោយច្បាស់១០០ភាគរយឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ខណៈដែលកូនសិស្សរបស់លោក ណន រិទ្ធ ត្រូវការជ័យជំនៈលើអ្នកប្រយុទ្ធមកពីសុរិន្ទ, ក្រៀងក្រៃដែល៣ប្រកួតឈ្នះទាំង៣ប្រកួតក៏បាននិយាយតបទៅកាន់ សុខហ៊ុច វិញថា បើអាចរូបគេនឹងផ្តួល ...
  • 5592
    0

    បន្ទាប់ពីបានទទួលជ័យជំនះដោយពិន្ទុលើកីឡាករគុនថៃ ក្វាន់ណាខន ឡៅ ចន្រ្ទា បានសរសើរនូវអាវុធរបស់កីឡាករថៃម្នាក់នេះថាមានគ្រោះថ្នាក់ខ្លាំងប្រសិនបើយើងហ៊ានមើលស្រាលទៅរូបគេ តែទោះបីជាយ៉ាងណាក៏ដោយកីឡាករគុនខ្មែរពូលកែនិយាយដាក់ខ្លួនរូបនេះអាចរក្សាស្ថានភាពបានល្អនៅពេលប្រកួតពេញ៥ទឹក។ នៅក្នុងកិច្ចសំភាសន៌ជាមួយអ្នកសារព័ត៌មានកីឡា កូនសិស្សលោក  ហង្ស សឿន រូបនេះបាននិយាយទាក់ទងទៅនឹងការប្រកួត ឡៅ ចិត្រា ដែលប្អូនប្រុសរបស់ខ្លួនរូបនេះនឹងធ្វើការប្រកួតដណ្តើមប្រាក់លានគោជល់នៅសង្វៀនស៊ីអិនស៊ីថា ចិត្រា នឹងអាចឈ្នះប្រាក់លាន ដោយហេតុផលយល់ទៅលើការទុកចិត្តក្បាច់គុនប្អូនប្រុសរបស់ខ្លួនថានឹងធ្វើបានល្អ៕ (វីដេអូប្រកួត ឡៅ ចន្រ្ទា ប្រកួតជាមួយ ក្ខាន់ណាខន ) +ឡៅ ចន្រ្ទា និយាយក្រោយប្រកួតឈ្នះ ...
  • 5046
    0

    ទាំងនេះគឺជាសំដីនៃការតាំងចិត្តរបស់អ្នកប្រដាល់មកពីក្លឹបពុទ្ធសេរីវង្សពោធិ៍សែនជ័យ បន្ទាប់ពីអ្នកប្រដាល់គុនខ្មែររូបនេះ៣ប្រកួតកន្លងមកឈ្នះ២ចាញ់១មាន៧ពិន្ទុនៅក្នុងដៃ ស្របពេលដែលអ្នកប្រដាល់គុនថៃ ក្រៀងក្រៃ ត.សិលាឆ័យ ៣ប្រកួតឈ្នះទាំង៣មាន៩ពិន្ទុនៅក្នុងដៃ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។ គួរបញ្ជាក់ផងដែរថាក្រៅពីអ្នកប្រដាល់គុនថៃ ក្រៀងក្រៃ មិនទាន់ស្គាល់ពាក្យថាបរាជ័យ ក៏នៅមានកីឡាករកូនបារាំងកាត់ថៃ ឌិនណាផូ ក៏មិនទាន់ស្គាល់ពាក្យថាបរាជ័យដូចគ្នា ពោលគឺ៣ប្រកួតឈ្នះទាំង៣ប្រកួតដូចគ្នា ដោយដឹកដៃកីឡាករមិត្ររួមជាតិឡើងទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ខណៈដែលបេក្ខភាព២រូបដែលជ្រុះចេញដោយស្វ័យប្រវត្តិគឺ ជឹម ចិត្រា និង នីវវាំងច័ន្ទ ស្របពេលកីឡាករទាំង២រូបត្រូវប្រជែងគ្នាដណ្តើមយក៣ពិន្ទុនៅក្នុងសប្តាហ៍នេះ ។ ការប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី២ ...
  • 14305
    0

    អ្នកណាមិនចង់ខ្លាំង តែធ្វើម៉េចបើជីវភាពខ្ញុំយ៉ាប់យ៉ឺនបែបនេះ? ពាក្យ​មួយ​ឃ្លា​ខាង​លើ​នេះ​ត្រូវ​បាន​និយាយ​ចេញ​ពី​មាត់​ផ្ទាល់​របស់​អ្នក​ប្រដាល់​គុន​ខ្មែរ ផុន ផាន់ណា។ ដោយស្លៀក​ខោខ្លី ពាក់អាវ​យឺត​ពណ៌លឿងរបស់​ក្រុម​បាល់ទាត់ប្រេស៊ីល​ព្រម​ទាំង​ក្រវាត់​ហោប៉ៅ​ដាក់​លុយ​ផង​នោះ យើង​អាច​មើល​ស្គាល់​ដោយ​មិន​ស្ទាក់​ស្ទើរ​ថា​គេ​គឺ​ជា​អ្នក​ប្រដាល់​គុនខ្មែរ​ជើង​ខ្លាំង​មួយ​រូប​ក្នុង​ប្រភេទ​ទម្ងន់ ៧០គីឡូឡើង។ នៅ​ក្បែរ​កីឡាករ​រូប​នេះ​គឺជា​រទេះអូសដោយម៉ូតូ​មួយ​គ្រឿង​ដែល​ជា​យានដឹក​បបរលក់។ ជាមួយ​និង​សម្លេង​អំពាវ​នាវ​តាម​មេក្រូ​ដែល​ប្រកូកប្រកាសអោយ​ដឹង​ពី​ប្រភេទ​ទំនិញ​របស់​ខ្លួន​ ផាន់ណា ដែល​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់៤គ្រឿងក៏កំពុងមមារញឹក​ក្នុង​ការ​លក់​បបរ​របស់​ខ្លួន​អោយ​អតិថិជន​ផង​ដែរ។ ពេល​ជួប​ជា​មួយ​និង​អ្នក​យក​ព័ត៌មាន​របស់ MSR ផាន់ណា បាន​ធ្វើ​ការ​ត្អូញត្អែរ​ផង​ដែរ​ថា «បើរំពឹង​ទៅ​លើ​តែ​ការ​ប្រកួត​ដែល​មិន​ជាប់លាប់​ ប្រពន្ធនិងកូន​របស់គេទាំងពីរ​ច្បាស់​ជា​គ្មាន​អ្វី​ច្រក​ក្រពះ​ឡើយ»។ កីឡាករ​អ្នក​ប្រដាល់​គុនខ្មែរ​មក​ពី​ខេត្ត​កោះកុង​រូប​នេះ​ក៏​បាន​និយាយ​ប្រាប់​អ្នក​យកព័ត៌មាន​របស់​យើង​ទៀត​ដែរ​ថា «ខ្ញុំ​ដឹង​ថា​មាន​មតិរិះគន់​អំពី​សមត្ថភាព​របស់​ខ្ញុំ​ដែល​កាន់​តែ​ធ្លាក់​ចុះ​នាពេល​បច្ចុប្បន្ន តែ​បើ​ខ្ញុំ​រវល់​តែ​យក​ពេល​វេលា​ហ្វឹកហាត់​ពេក ដោយ​មិន​គិតគូរ​ពីការ​រក​ចំណូល​បន្ថែម​ តើ​ខ្ញុំ​អាច​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ដោយ​របៀបណា។ ដូច្នេះ​ខ្ញុំ​មាន​តែ​ពាក្យ​អរគុណ​ដល់​បងប្អូន​ជន​រួម​ជាតិ​ដែល​នៅ​តែ​គិតគូរ​និង​មិន​បាន​បំភ្លេច​រូប​ខ្ញុំនិង​អរគុណ​ដល់​បណ្តារ​អ្នក​រៀបចំ​ការ​ប្រកួត​នៅ​ក្នុង​កម្មវិធី​ប្រដាល់​តាម​ស្ថានីយ៍ទូរទស្សន៍​ផង​ដែរដែល​តែង​តែ​ផ្តល់​ឱកាស​អោយ​ខ្ញុំ​បាន​ប្រកួត​ជា​បន្តបន្ទាប់​។ ​ខ្ញុំ​នៅ​មិន​ទាន់​បោះបង់​ការ​ប្រកួត​លើ​សង្វៀន​ទេ​ ...
  • 8782
    0

      អស់រយៈកាលជាច្រើនខែមកហើយដែលទស្សនិកជនមិនដែលឃើញវត្តមានអ្នកប្រដាល់គុនចម្រុះ សឹម ប៊ុនស្រ៊ន់ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការនាៗជាពិសេសការប្រកួតសង្វៀន One Championship ខណៈពេលដែលកីឡាករគុនចម្រុះរបស់កម្ពុជាជាច្រើនរូបកំពុងតែមានវត្តមានប្រកួតក្នុងសង្វៀនមួយនេះ។ បើតាមការបញ្ជាក់របស់អ្នកប្រដាល់ដែលមានដើមកំណើតក្នុងខេត្តកំពង់ចាមរូបនេះបានរៀបរាប់ថា មូលហេតុដែលរូបគេមិនមានវត្តទៅប្រកួតនៅក្រៅស្រុកដូចកីឡាករកម្ពុជាដទៃទៀត ដោយសារតែ៥ទៅ៦ខែមុនមានបញ្ហាប្រេះឆ្អឹងដៃ តែឥឡូវនេះបញ្ហារបួសដៃក៏បានជាសៈស្បើយដូចធម្មតាវិញ តែជាអកុសលអ្វី នៅពេលរូបខ្លួនទៅធ្វើការហ្វឹកហាត់ដូចសព្វដងក៏ជួបរឿងស៊យមួយទៀតគឺជាប់សរសៃស្មា ដែលជាហេតុបណ្តាលអោយរូបខ្លួនមិនអាចបន្តការហ្វឹកហាត់ទៀតបាន។ ក្រៅពីអាជីពជាអ្នកប្រដាល់គុនចម្រុះ សឹម ប៊ុនស្រ៊ន់ ក៏ជាអ្នកធ្វើចំការដ៏ពិនប្រសព្វមួយផងដែរ ដោយមួយរយៈនេះកំពុងតែមម៉ាញឹកជាមួយនឹងការបណ្តុះរុក្ខជាតិល្មើរលក់ ដោយដើមល្មើរនេះមានសារៈប្រយោជន៍ជាច្រើនដូចជា ដើមក៏អាចលក់បាន គ្រាប់ក៏អាចលក់បានដូចគ្នា, ប៊ុនស្រ៊ន់ បានបញ្ជាក់បន្ថែមថា ដើមល្មើរកំពុងតែមានការពេញនិយមពីសំណាក់ប្រជារាស្រ្តកម្ពុជា ...
  • 5096
    0

    លោក ម៉ាត់ សារ៉ន ម្ចាស់ក្លិបប្រដាល់ មរតកយុទ្ធគុនខ្មែរ បានសម្រេចចិត្តបិទក្លិប ប្រដាល់របស់ លោកដែលប្រឹងប្រែងបង្កើតឡើងជាងមួយឆ្នាំកន្លងម​កក្រោមហេតុផលចាប់គូអោយកូនសិស្សមិន សូវបានឡើងប្រកួតនៅតាមស្ថានីយ៍ទូរទស្សន៍ផ្សេងៗ ។ លោក ម៉ាត់ សារ៉ន បានបញ្ជាក់ថា លោកពិតជាហត់នឿយខ្លាំងសម្រាប់ការបង្ហាត់កូនសិស្សដើម្បី អោយពួកគេបានបង្ហាញសមត្ថភាព ប៉ុន្តែកូនសិស្សរបស់លោកជាង១៥នាក់ក្នុងមួយខែបានឡើង ប្រកួតតែ១រឺ២នាក់ប៉ុណ្ណោះ ដូចនេះហើយពួកគេម្នាក់ៗដែលខិតខំហាត់៥ទៅ៦ខែមិនមានថវិកា សម្រាប់ចំណាយផ្សេងៗរបស់គេ ហើយក្លិបដែលចិញ្ចឹមពួកគេក៏មិនមានលទ្ធភាពបន្តទៀតដែរ ។ បុរសធ្លាប់បង្ហាត់គុនខ្មែរនៅប្រទេសជប៉ុនរូបនេះបន្ថែម លោកមិនទាន់បោះបង់ចោលទាំងស្រុងនោះទេ គ្រាន់តែចង់សម្រាកសិនប៉ុណ្ណោះ ហើយលោកនឹងខិតខំវិលមកវិញនៅពេលណាមួយព្រោះតែលោក ...
  • 6822
    0

    ក្រោយពីដកដែកចេញពីរបួសដៃប្រកបដោយសុវត្ថិភាពជិតមួយខែកន្លងមកពេលនេះអ្នក ប្រដាល់គុនខ្មែរ ឃុន ឌីម៉ា បានវិលចូលសង្វៀនហ្វឹកហាត់វិញបានហើយ ប៉ុន្តែដៃរបស់គេនៅ តែមិនទាន់ប្រើបាន ពោលការហាត់របស់ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះប្រើបានតែជើង និងចលនារាង្គកាយតិចតួចប៉ុណ្ណោះ ។ តាមការអោយដឹងរបស់អនុសេនីយ៍ត្រីប្រចាំកងរាជអាវុធរូបនេះថា ស្ថាភាពដៃរបស់ គេមិនទាន់ប្រើប្រាស់បាននោះទេ ក្រោយដកដែកជិតមួយខែកន្លងមក ខណៈការហាត់គឺ ប្រើបានតែជើងប៉ុណ្ណោះ ហើយក៏មិនទាន់ដឹងច្បាស់ថារបួសដៃនេះអាចប្រើបាន១០០ ភាគរយនាពេលណាដែរ ប៉ុន្តែគ្រូពេទ្យបញ្ជាក់ថាប្រហែលមួយខែកន្លះអាចប្រើប្រាស់បាន ។ គួររំលឹកថា ក្រោយឈ្នះខ្សែក្រវាត់ជើងឯកគោជល់វគ្គ៧ ឃុន ឌីម៉ា (ឃឹម ឌីម៉ា) ...
  • 3795
    0

    ម្ចាស់ខ្សែក្រវាត់ WPMF ដែលទើបការពារបានសម្រេចកាលពីពេលថ្មីៗនៅទឹកដីប្រទេសថៃ អ្នកលេងគុនខ្មែរ លី ភា នឹងមានវត្តមានប្រកួតអន្តរជាតិលើកដំបូងនៅសង្វៀន ស៊ី អ៊ីន ស៊ី ឬស្សីកែវ ថ្ងៃអាទិត្យ ទី ០៥ សីហា វេលាម៉ោង ២;៣០ នាទីរសៀលតទៅ ។ អ្នកប្រដាល់ដើមកំណើតខេត្តបាត់ដំបងរូបនេះនឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយអ្នក ប្រដាល់ជនជាតិអឺរ៉ុង Farshad Khateri លើប្រភេទទម្ងន់ ៦០ គីឡូក្រាម ...