• 9045
    0

    ការប្រកួតដណ្តើមខ្សែក្រវាត់គោជល់រាជកាលទី៩ នឹងចាប់ផ្តើមប្រកួតនៅល្ងាចថ្ងៃ សៅរ៍វេលាម៉ោង៥:៣០ល្ងាចនេះហើយ ដោយការប្រកួតធ្វើឡើងនៅសង្វៀន ស៊ីអិនស៊ី ដោយក្នុងនោះកីឡាករគុនខ្មែរ ពុយ វណ្ណៈ ប្រកួតដណ្តើមយកលេខ៣ជាមួយកីឡាករគុនថៃ ក្វាងងិន ម៉.រ៉ាជផាត់មូបានចមបឹង និង កីឡាករគុនខ្មែរ ប៉ោ ភារិទ្ធ(យ៉េន ឌីណា) ប្រកួតដណ្តើមជើងឯកជាមួយកីឡាករគុនថៃ ភិតណយ ចូរឡេមួយថៃ ។ មុននឹងការប្រកួតឈានចូលមកដល់ល្ងាចនេះ បើយោងតាមសម្តីរបស់លោក អេ ភូថង ដែលជាគ្រូបង្វឹក ប៉ោ ...
  • 7446
    0

    ក្លិបប្រដាល់គុនខ្មែរកងពលតូចពិសេសឆ័ត្រយោង៩១១ត្រូវបានចាត់ទុកថាជាកន្លែង ដែលបានបណ្តុះអ្នកស្នងគុនខ្មែរអោយបានឈានដល់កម្រិតប្រកួតអន្តរជាតិច្រើនជាង គេនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះដោយមានគ្រូបង្គោលលោក ហង្ស សឿន ជំនួយការ ហង្ស ម៉ាខេម និង ឡៅ ស៊ីណាត ។ ហង្ស សឿន បានបញ្ជាក់ថាលោកបានបង្ហាត់បង្រៀនដល់ កូនសិស្សដើម្បីអោយពួកគេមានសមត្ថភាពដល់កម្រិតល្អត្រូវមានកត្តាជាច្រើន ។ ១. វិន័យ ៖ ការគោរពវិន័យជារឿងសំខាន់ដែលលោកបានដាក់អោយកូនសិស្សទាំងអស់ ត្រូវតែធ្វើតាមមិនអាចរំលងបានលោកបញ្ជាក់ថាការហាត់គឺហាត់មិនអាចលេងសើច បាននោះទេដល់ម៉ោងហាត់ត្រូវមកដាច់ខាតបើមិនគោរពវិន័យលោកមានវិធានការ ចំពោះកីឡាករទាំងនោះ ។ ២. ...
  • 7032
    0

    ក្រោយផ្តួលកីឡាករថៃ រុងណាផា ដោយប្រើក្បាច់លោតទាត់កាលពីចុងសប្តាហ៍ អ្នកលេងគុនខ្មែរកែងពិឃាដ ផល សោភ័ណ្ឌ បានបង្ហើបថាអ្នកដែលរូបគេចង់ជួបបន្តគឺកីឡាករថៃដែលធ្លាប់ចាញ់មិនអស់ចិត្ត ហ្វុន លួង ប៉េឡេបុរីរ៉ាំ ។ កូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ បានបញ្ជាក់ថាមូលហេតុដែលចង់ប៉ះអ្នកប្រដាល់មកពីខេត្ត បុរីរ៉ាំ ម្តងទៀត ព្រោះកាលពីប្រកួតលក្ខណៈម៉ារ៉ាតុងរូបគេចាញ់មិនអស់ចិត្ត​ ដូចនេះហើយចង់ ជួបគ្នាម្តងទៀតដើម្បីអោយអស់ចិត្តខ្លួនឯង និងអ្នកគាំទ្រជាច្រើនដែលចង់អោយមានការប្រកួតជាលើកទីពីរកើតឡើងផងដែរនោះ ។ សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះមិនទាន់មានកីឡាករគុនខ្មែរណាមួយអាចយកឈ្នះ កីឡាករ ហ្វុន ...
  • 7556
    0

    ធឿន ធារ៉ា ជាអ្នកប្រដាល់គុនខ្មែរមួយរូបដែលល្បីល្បាយចេញពីការប្រកួតនៅសង្វៀនធំៗ នាប្រទេស ថៃ ក្រោយពីរូបគេបានផ្តួលជើងខ្លាំងថៃជាច្រើនក្នុងកម្មវិធី Max Muay Thai  និងបានហ្វឹកហាត់ នៅក្លិបប្រដាល់មួយនាប្រទេសថៃ ផងដែរ ។ ប្រជាប្រិយភាពរបស់គេបានកើនឡើងជាខ្លាំងទាំងនៅកម្ពុជានិងនៅក្រៅប្រទេស ប៉ុន្តែក្រោយពីរូបគេ ប្រកួតចាញ់កីឡាករថៃ Kitti Sorjordanrayong ក្នុងកម្មវិធី Max Muay Thai  កាលពីថ្ងៃទី ៦ ខែឧសភា កន្លងមក ...
  • 11071
    0

    អ្នកលេងគុនខ្មែរកែងពិឃាដ ផល សោភ័ណ្ឌ សរសើរកីឡាករថៃ រុងណាផា ដែលជាដៃគូប្រកួតរបស់គេនៅសប្តាហ៍នេះថាល្អគ្រប់ក្បាច់ដែលមិនអាចមើលស្រាលបានឡើង ទាំងជង្គង់ ទាត់ និងជំហររឹងល្អនៅលើសង្វៀន ។ កូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ បានបញ្ជាក់ថាកីឡាករថៃម្នាក់នេះពិតជាមានក្បាច់ប្រកួតល្អមែន បើតាមការទស្សនាការប្រកួតរបស់គេនៅស្រុកខ្មែរកន្លងមកក្នុងពានរង្វាន់ដណ្តើមពាន ISI Palm កន្លងម ។ អ្នកប្រដាល់កែងរហ័សរូបនេះមិនទាន់ដឹងថាត្រូវបញ្ចេញក្បាច់អ្វីដើម្បីទប់ទល់ជាមួយអ្នកប្រដាល់ខេត្ត សុរិន្ទ៍ នេះនោះទេដោយអ្វីៗត្រូវរង់ចាំការប្រកួតជាក់ស្តែងនៅលើសង្វៀនជាមុនសិន បើមានចំណុចណាល្អគឺវាយចំណុចនោះតែម្តង ព្រោះត្រៀមការហ្វឹកហាត់ដូចគ្នា  ។ កីឡាករ ...
  • 19477
    0

    កីឡាករគុនខ្មែរ សុខ ធី ហៅកាកា បានធ្វើដំណើរចេញទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ ONE Championship ដែលធ្វើឡើងនៅឯ ទីក្រុងម៉ាកាវ ប្រទេស ចិន ថ្ងៃទី ២៣ ខែ មិថុនា ខាងមុខនេះ ។ សុខ ធី បង្ហើបថា មានកង្វល់ខ្លះៗសម្រាប់ការប្រដាល់៣ទឹកក្នុងកម្មវិធី ព្រោះមិនធ្លាប់ប្រកួត ហើយការប៉ះដៃគូដែលល្បីហើយខ្លាំងដូចនេះអាចធ្វើអោយរូបគេកាន់តែល្បីបន្ថែមទៀត ជាពិសេសប្រកួតក្នុងកម្មវិធីធំដូចនេះ ។ នេះជាលើកទីមួយរបស់អ្នកប្រដាល់ខេត្តបន្ទាយមានជ័យកម្ពុជាដែលប្រកួតក្នុងកម្មវិធីនេះ ...
  • 8727
    0

    បន្ទាប់ពីស្ពាយខ្សែក្រវាត់ពីរគ្រឿងនិងពានមួយពីបារាំងមកដល់ទឹកដីកំណើតកាលយប់ម្សិលមិញ អ្នកប្រដាល់គុនខ្មែរកណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បង្ហើបថាមិនសម្រាកនោះទេ ពោលឡើងប្រកួតនៅទឹកដីកម្ពុជាវិញក្នុងពេលឆាប់ៗនេះ ។ ម្ចាស់ខ្សែក្រវាត់៩គ្រឿង បានអោយដឹងថា៖ ពិតជាសប្បាយចិត្តដែលសម្រេចបំណងក្នុងការ ប្រកួតនៅទឹកដីប្រទេសបារាំងដោយបីប្រកួតឈ្នះទាំងអស់តែម្តង ហើយនឹងឡើងប្រកួត នៅសង្វៀនក្នុងស្រុកឆាប់ៗនេះព្រោះតាមស្ថានីយ៍ទូរទស្សន៍បានកក់ទុករួចរាល់ហើយ ។ សូមបញ្ជាក់ថា ៖ បីប្រកួតរបស់ រឿង សោភ័ណ្ឌ នៅទឹកដីប្រទេសបារាំងលើកទីមួយធ្វើឡើងកាលថ្ងៃទី១៤ មេសា រូបគេបានយកឈ្នះកីឡាករម៉ារុក ដណ្តើមបានខ្សែក្រវាត់មួយ ខណៈ ​ប្រកួតលើកទីពីរ ឈ្នះម្ចាស់ផ្ទះ ...
  • 14096
    0

    ធឿន ធារ៉ា ជាអ្នកប្រដាល់គុនខ្មែរកំពុងមានឈ្មោះល្បីល្បាញខ្លាំងទាំងការប្រកួតនៅប្រទេស ថៃ និងនៅកម្ពុជា ខណៈថ្មីនេះៗរូបគេបានវិលពីប្រទេសថៃ ដើម្បីមកចូលរួមហ្វឹកហាត់ នៅក្នុងក្រុមជម្រើសជាតិគុនខ្មែរ និងត្រៀមឡើងសង្វៀនក្នុងសប្តាហ៍នេះ ។ ក្លិបក្រសួងកសិកម្ម រូបនេះបញ្ជក់ថា បានវិលមកពីប្រទេសថៃប្រហែលមួយខែមកហើយ និងបានហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិត្រៀមខ្លួនបានយ៉ាងល្អដើម្បីជួបជើងខ្លាំងថៃ នៅសប្តាហ៍នេះ ជាពិសេសជឿជាក់ខ្លាំងសម្រាប់ប្រកួតនៅទឹកដីខ្លួ​ន។ អ្នបប្រដាល់ដើមកំណើតខេត្តព្រៃវែងបន្ថែមថា ថៃម្នាក់នេះរូបគេដែលជួបជាមួយនោះទេ ប៉ុន្តែដឹងថាគេធ្លាប់ប៉ះជើងខ្លាំងកម្ពុជាច្រើនរូបរួចមកហើយ ជាពិសេសក្បាច់ជង្គង់របស់គេល្អដែល ត្រូវប្រុងប្រយ័ត្នអោយខ្ពស់ផងដែរ ។ សូមបញ្ជាក់ថា ម្ចាស់មេដាយមាសថ្នាក់ជាតិឆ្នាំ២០១៧ នឹងត្រូវប៉ះអ្នកប្រដាល់ថៃ ចៃស៊ូ ...
  • 16035
    0

    យស់ សំអាល គឺជាអ្នកប្រដាល់គុនខ្មែរមួយរូបដែលធ្លាប់ធ្វើការហ្វឹកហាត់នៅក្លឹបឃ្លាំងមឿងកីឡា កីឡាករដែលមានដើមកំណើតខេត្តស្វាយរៀងរូបនេះក៏ជាម្ចាស់ខ្សែក្រវាត់ KWC ( Kunkhmer Warrior Champions) ដែលគ្រានោះស្ថានីយ៍ទូរទស្សន៍MYTV ធ្លាប់បង្កើតកម្មវិធីវៃដាក់ទ្រុងមួយនេះបាន៣រដូវកាល។ បន្ទាប់ពីឈ្នះខ្សែក្រវាត់នេះរួចមក យល់ សំអាល ក៏បានបោះបង់អាជីពនេះមួយរយៈ ដោយទៅធ្វើការបើកឡានអោយគេនៅប្រទេសឡាវ ការលំបាក ភាពនឿងហត់ នឹងអ្នកផ្ទះ ចំណូលតិច សំអាល់ក៏វិលត្រឡប់មកស្រុកកំណើតវិញ គ្រានោះលោកគ្រូ ម៉ា សេរី ក៏បានផ្តល់ឱកាសអោយកីឡាកររូបនេះធ្វើការប្រកួតលក្ខណះអន្តរជាតិជាមួយអ្នកប្រដាល់ថៃ សនដែង ស៊ីតកាំណាន់លឺ ដោយចាញ់ក្នុងទឹក៤។ ...
  • 15226
    0

    អ្នកប្រដាល់គុនខ្មែរ ចាន់ សំអាត បានប្រាប់មូលហេតុដែលការប្រកតក្នុងប្រទេសសិង្ហបុរី តាំងពីថ្ងៃទី៣១ ខែមិនា ក្នុងព្រឹត្តិការណ៌វាយដាក់ទ្រុង One Warrior Series ដែលជាកម្មវិធីថ្មីមួយរៀបចំឡើងដោយ ស្ថាប័ន ONE Championship ទើបប្រកាសលទ្ធផលជាសាធារណៈ។ ខ្លាចាស់ភ្នំដងរែកបានបញ្ជាក់ថា ការប្រកួតនេះរូបគេបានផ្តួលដៃគូដែលជាជនជាតិថៃ ត្រឹមទឹកទីមួយប៉ុណ្ណោះតាមរយៈការប្រើកណ្តាប់ដៃធ្វើអោយអជ្ញាកណ្តាលបញ្ឃប់ ។ សម្រាប់មូលហេតុដែលមិនប្រកាសជាសាធារណៈពេលប្រកួតចប់ព្រោះខាងកម្មវិធី មិនអនុញ្ញាតអោយគ្រប់កីឡាករទាំងអស់ដែលប្រកួតក្នុងកម្មវិធីនេះមិនអោយបញ្ចេញលទ្ធ ផលនោះទេ ព្រោះកម្មវិធីមិនមានផ្សាយផ្ទាល់ដូចនេះគេត្រូវយកការប្រកួតគូនិមួយៗទុកចាក់ ផ្សាយឡើងវិញតាមដំណាក់កាលរហូតផុតគូណាគូនោះអាចបញ្ចេញលទ្ធផលជា សាធារណៈបាន ។ ...