• 6407
    0

    អធិរាជប្រដាល់ខណ្ឌឬស្សីកែវ សួន ចាន់នី  បានបញ្ជាក់ថាសម្រាប់ការប៉ះជើងខ្លាំងថៃ ម៉ៃសុទ្ធ ប៉េឡេបុរីរ៉ាំ ជាបំណងរបស់គេជាយូរមកហើយនៅពេលឃើញអ្នកប្រដាល់ថៃម្នាក់នេះឈ្នះកីឡាករ គុនខ្មែរជាច្រើនកន្លងមក ហើយមូលហេតុដែលចង់ជួបជើងខ្លាំងម្នាក់នេះ ព្រោះចង់ស្ទង់សមត្ថភាព ខ្លួនឯង ដែលជោគជ័យជាង១០ប្រកួតជាប់គ្នាកន្លងមកនេះ ។ កីឡាករនៃក្លិបបក្សីស្លាបដែក យល់ឃើញថាកីឡាករថៃនេះពិតជាល្អមែនទាំងជង្គង់និងទាត់កាត់ ប៉ុន្តែ សប្បាយចិត្តដែលបានជួបអ្នកខ្លាំងដូចនេះ ឈ្នះរឺចាញ់ជារឿងធម្មតាសម្រាប់ការប្រកួតលើសង្វៀន ។ ជាពិសេសដឹងសតម្ថភាពរបស់យើងថាដល់កម្រិតណាហើយ ដើម្បីពង្រឹងបន្ថែមទៀតដើម្បីឈានដល់ កម្រិតខ្លាំងជាងនេះ ។ សួន ចាន់នី  ជាង១០ប្រកួតមកហើយមិនទាន់ស្គាល់ពាក្សថាចាញ់នោះទេ ...
  • 10453
    0

    អស់រយៈពេលជាង៣ឆ្នាំហើយដែលម្ចាស់ខ្សែក្រវាត់ ISKA វ៉ន វីវ៉ា ផ្អាក់ឡើងសង្វៀនគុនខ្មែរដោយសារតែបញ្ហារបួសដៃ តែពេលថ្មីៗនេះស្រាប់តែកីឡាករគុនខ្មែររូបនេះ បានប្រកាសជាសាធារណថាចង់ឡើងសង្វៀនគុនខ្មែរវិញ ដូច្នេះហើយទើបស្ថានីយ៍ទូរទស្សន៍ CBS ( CTN MYTV CNC) បានផ្តល់ឪកាសអោយ វ៉ន វីវ៉ា បង្ហាញវត្តមានប្រកួតសារជាថ្មីម្តងទៀតនៅសង្វៀន ISI PALM លក្ខណមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់ថៃ ភិតសាណាន់ ដែលធ្លាប់ប្រកួតចាញ់កីឡាករ អ៊ុង វីរៈ។ តែសម្រាប់ការឡើងមកបង្ហាញវត្តមានម្តងទៀតនេះ វីវ៉ា ...
  • 16353
    0

    ក្រោយពីការប្រកាសឡើងសង្វៀនសារជាថ្មីរបស់អ្នកប្រដាល់គុនខ្មែរ វ៉ន វីវ៉ា ឥឡូវនេះសង្វៀនCBSបានគូផ្គង់ម្ចាស់ខ្សែក្រវាត់ISKA ប្រកួតលក្ខណមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់មកពីប្រទេសថៃ ភិតសាណាន់ លើប្រភេទទំងន់៨១គីឡូក្រាម ស្របពេលដែលកីឡាករ សែម ណាង (ឡុង សំណាង ) ត្រូវប្រកួតសងសឹកជួសមុខឲ្យអោយអ្នកប្រដាល់គុនខ្មែរ ដោយត្រូវប៉ៈជាមួយអ្នកប្រដាល់ថៃ ហ្វុនឡូង ដែលទើបតែប្រកួតដណ្តើមប្រាក់លានឈ្នះ ផាន់ គ្រាន់ ។ ជាមួយគ្នានេះដែរ កំពូលអ្នកប្រដាល់គុនខ្មែរគីឡូម៉ែត្រលេខ៦ សួន ចាន់នី (សូត្រ ប៊ុនធី) ...
  • 5666
    0

    ការចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ជាឱកាសមួយសម្រាប់អ្នកប្រដាល់គុនខ្មែរ សុខ ធី ហៅ កាកា ដែលអាចនឹងមានមុខតំណាងអោយកម្ពុជាក្នុងការចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេមលើវិញ្ញាសារគុន នាឆ្នាំ២០១៩ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន ។ មូលហេតុដែលគេអាចបានទៅស៊ីហ្គេម ព្រោះសហព័ន្ធគុនខ្មែរបានបញ្ជាក់ថាកីឡាករដែល មានឈ្មោះក្នុងក្រុមជម្រើសជាតិគុនខ្មែរលុះត្រាតែចូលរួមប្រកួតកីឡាជាតិ រឺ ប្រកួតក្នុងកីឡា ជម្រើសថ្នាក់ជាតិទទួលបានមេដាយមាស ។ ឆ្នាំនេះជាលើកទីមួយសម្រាប់ សុខ ធី ដែលបានចូលរួមប្រកួតកីឡាជាតិដោយរូបគេ ជា កីឡាករតំណាងអោយខេត្តបន្ទាយមានជ័យលើវិញ្ញាសារប្រដាល់គុនខ្មែរប្រភេទទម្ងន់៥៧ គីឡូក្រាម ដូចនេះមានន័យថាបើគេទទួលបានមេដាយមាសអ្នកប្រដាល់មកពីជាយដែន រូបនេះនឹងត្រូវកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិគុនខ្មែរ ។ ...
  • 34448
    0

    អ្នកប្រដាល់របស់ប្រទេសវៀតណាម Nguyen Tran Duy Nhat បង្ហើបថាថ្ងៃណាមួយរូបគេនឹងបានប៉ះ ជាមួយកីឡាករគុនខ្មែរ ក្រោយដឹកនាំកូនសិស្សមកប្រកួតនៅកម្ពុជាពីររូបចាញ់ទាំងពីរកាលពីចុង សប្តាហ៍កន្លងទៅនាសង្វៀន ស៊ី អ៊ីន ស៊ី ។ កីឡាករវៀតណាមដែលធ្លាប់ឈ្នះតារាង Thai Fight ថៃ-បារាំង Victor Pinto បាននិយាយថា ខ្ញុំឃើញ ប្រជាជនកម្ពុជារាក់ទាក់ខ្លាំង និងចូលចិត្តប្រដាល់ណាស់ដោយមកចូលរួមទស្សនាច្រើន ដូចនេះហើយ សង្ឃឹមថាថ្ងៃខាងមុខខ្ញុំអាចមកប្រកួតនៅទីនេះ ។ ...
  • 28212
    0

    ផល សោភ័ណ្ឌ នឹងជួបសិស្សប្អូន ឡៅ ចិត្រា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ប្រភេទទម្ងន់៦៣.៥គីឡូក្រាមនៅថ្ងៃអាទិត្យ ទី ២៧ ខែឧសភា នាសង្វៀន បាយ័ន ចាប់ផ្តើមពីម៉ោង ៦ ល្ងាចតទៅ ។ ទាក់ទងទៅនឹងការប្រកួតនេះរៀមច្បង ផល សោភ័ណ្ឌ បានបង្ហាញអារម្មណ៍ថាកន្លងមករូបគេធ្លាប់ប៉ះ ជាមួយ ឡៅ ចន្ទ្រា ហើយមិនដែលជួបជាមួយ ចិត្រា នោះទេ ...
  • 42701
    0

    កីឡាករល្បីៗ របស់កម្ពុជាយើង ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយស្ថាប័នONE Championship ដែលជាស្ថាប័នប្រដាល់លេខមួយធំជាងគេនៅទ្វីបអាស៊ី ! រាល់គ្រប់ការប្រកួតដែលរៀបចំឡើងដោយស្ថាប័នមួយនេះ គឺមានអ្នកទស្សនា រហូត 1.7 billion view ក្នុងចំណោម 128 ប្រទេសលើពិភពលោក ។ នេះគឺជាមោទនភាពមួយដែលយើងមានឱកាសបានបង្ហាញនូវ ទង់ជាតិខ្មែរ បង្ហាញនូវក្បាច់គុនខ្មែរ បង្ហាញនូវភាពអង់អាចក្លាហ៊ានរបស់កូនខ្មែរ និងជនជាតិខ្មែរយើងអោយពិភពលោកបានស្គាល់តាមរយះកីឡាមួយនេះ ។ យើងសង្ឃឹមថា យើងនឹងអាចបណ្តុះបណ្តាល នឹងពង្រឹងសមត្ថភាព ...
  • 9836
    0

      កីឡាករមកពីខេត្តបុរីរាំប្រទេសថៃ ហ្វុនលួង បាននិយាយរំលឹកគ្រាដែលខ្លួនបានឈ្នះប្រាក់លានការពីលើកមុនក្នុងជំនួបប្រកួតម៉ារ៉ាតុង ជាមួយ ផល សោភ័ណ្ឌ និង ឃុន ឌីម៉ា ថាដោយសារតែភាពមិនច្រឡោតរបស់ខ្លួនទើបរូបគេអាចឈ្នះស្តេចប្រដាល់គុនខ្មែរទាំង២រូបនេះបាន ។ ហ្វុនលួង បានិយាយបន្តទៀតថា នៅពេលដែលរូបខ្លួនបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមប្រាក់លានជាមួយ ឃុន ឌីម៉ា រូបខ្លួនដឹងច្បាស់ណាស់ថា គឺមិនត្រូវចូលទាំងច្រឡោតចជាដាច់ខាត ព្រោះថា ឌីម៉ា គឺជាអ្នកប្រដាល់ដ៏ល្បីឈ្មោះមួយរូបរបស់ប្រទេសកម្ពុជា ហើយអាវុធទៀតសោតក៏គ្រោះថ្នាក់បំផុត ដូច្នេះហើយទើបរូបខ្លួនត្រូវតែថយដើម្បីទប់ស្កាតនៅនឹងការសំរុករបស់កីឡាករ ឃុន ឌីម៉ា ...
  • 9179
    0

    អស់រយះកាលជាង៨ឆ្នាំហើយដែលអ្នកប្រដាល់រូបនេះបានប្រកបអាជីពជាអ្នកប្រដាល់គុនខ្មែរ ពោលគឺ សេរី ចូលហ្វឹកហាត់គុនខ្មែរនៅអាយុ១៤ឆ្នាំរហូតមកដល់ពេលនេះ។ ក្នុងភាពជាកំលោះ កីឡាករគុនខ្មែរមាឌល្អិចចិត្តដំរី បាននិយាយប្រាប់ MSR SPORT ថារូបខ្លួននឹងរៀបអាពាហ៌ពិពាហ៌នូវ២ឆ្នាំបន្ទាប់ទៀត ព្រោះត្រូវការពេលវេលាសន្សំលុយ ហើយភរិយាទៀតសោតរូបគេគឺមិនយកអ្នកណា ក្រៅពីអ្នកនៅក្នុងភូមិជាមួយគេឡើយ ព្រោះថាជួញចិត្តប្រសើរជាងជួញឆ្ងាយ។ សូមជម្រាបថា ហ៊ីម សេរី គឺជាអ្នកប្រដាល់គុនខ្មែរមួយរូបដែលពូកែប្រើជង្គង់ ព្រោះថារាល់ការប្រកួតលក្ខណអន្តរជាតិម្តងៗភាគច្រើនកីឡាកររូបនេះតែងតែផ្តួលឲ្យដៃគូប្រកួតបោះបង់រឺក៏សន្លប់ដោយសារតែជង្គង់ពិឃាដរបស់ខ្លួន។ ហ៊ីម សេរី ដែលអ្នកផងទាំងពួងតែងតែហៅថា កីឡាករមាឌល្អិតចិត្តដំរី ដោយសារតែកីឡាករដែលជាកូនសិស្សសំណព្វរបស់លោក មាស សុខគ្រី ...
  • 3098
    0

    បន្ទាប់ពីផ្អាក់ការប្រកួតលើសង្វៀនមួយរយៈ ពេលនេះកីឡាករគុនខ្មែរ ឡុង សុវណ្ណឌឿន បានតាំងចិត្តប្រឹងប្រែងហ្វឹកហាត់សារជាថ្មីក្នុងគោលបំណងគ្រោងឡើងប្រកួតវិញនៅដើមខែមិថុនា ខាងមុខនេះ ។អ្នកប្រដាល់នៃក្លិបសាលវ័ន្តកីឡាបាត់មុខពីសង្វៀនមួយរយៈដោយសារជាប់រវល់ជាមួយមុខជំនួញ ដែលធ្វើអោយការប្រកួតធ្លាក់ចុះ សម្រាប់មួយរយៈចុងក្រោយ ។   គួរំលឹកថា ឡុង សុវណ្ណឌឿន ចាប់ផ្តើមធ្លាក់សមត្ថភាពក្រោយចប់ការប្រកួតដណ្តើមខ្សែក្រវាត់គោជល់ វគ្គ៨ ដែលធ្លាក់ក្នុងវគ្គជម្រុះ ក្រោយមកការប្រកួតជាបន្តបន្ទាប់មិនសូវជាបានជោគជ័យ ជាពិសេសការប្រកួតចាញ់ក្នុងកម្មវិធី ថៃហ្វៃ នៅទឹកដីប្រទេសថៃ ។ សូមបញ្ជាក់ថា ជាងពីរសប្តាហ៍ហើយដែល ឡុង សុវណ្ណឌឿន ...