• 3330
    0

    កីឡាករប្រដាល់គុនខ្មែរ ឃុន ឌីម៉ា បង្ហាញអារម្មណ៍រំភើបនិងចាត់ទុកជាកិត្តិយសធំបំផុតក្នុង ជីវិតក្រោយពីត្រូវបានជ្រើសរើសជាអ្នកចូលបង្គំក្រាបទទួលភ្លើងគប់ពីព្រះមហាក្សត្រកម្ពុជានៅថ្ងៃបើកព្រឹត្តិការកីឡាជាតិលើកទី២ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នេះ នាពហុកីឡដ្ឋានជាតិ ។ម្ចាស់មេដាយមាសរូបនេះបានអោយដឹងថានេះជាមហាកិត្តិយសធំបំផុតក្នុងឆាកជីវិតដែល ទទួលបានតួនាទីនេះ ។ (វីដេអូ ឌីម៉ា និយាយ) សូមបញ្ជាក់ថា មូលហេតុដែលគេជ្រើសរើសយក ឃុន ឌីម៉ា ដោយសារតែនាយអ្នកប្រដាល់ខេត្តបន្ទាយមានជ័យ គឺជាម្ចាស់មេដាយមាសស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧ផ្នែកវិញ្ញាសារគុនខ្មែរ។មិនមែនតែ ឃុន ឌីម៉ា ម្នាក់ទេដែលរត់កាន់ភ្លើងគប់ គឺនៅមានកីឡាករកីឡាការិនីផ្សេងទៀតត្រូវរត់បណ្តាក់ភ្លើងគប់ពីព្រះរាជវាំងមកកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាទីកន្លែងដែលអុចជាតំណាងពិធីបើកព្រឹត្តិការមួយនេះ ៕
  • 3700
    0

    ក្រោយផ្អាក់ឡើងសង្វៀនរយៈពេលជាង២ឆ្នាំកំពូលអ្នកប្រដាល់ប្រើតិចនិច បឺត ខាំ បានបង្ហើបពី គម្រោងក្នុងការវិលចូលប្រឡូកគុនខ្មែរវិញ ព្រោះតែមើលឃើញការរីចចម្រើនខ្លាំងក្នុង ការប្រកួតអន្តរជាតិ និងការអួតអាងរបស់អ្នកប្រដាល់បរទេសមួយចំនួនពេលឈ្នះកីឡាករខ្មែរ ។ កីឡាករជើងចាស់រូបនេះមិនទាន់ប្រាកដថានឹងអាចឡើងប្រកួតឡើងសង្វៀនបានពេលណានោះទេ ព្រោះត្រូវការពេលវេលាត្រៀមខ្លួនអោយបានល្អតាមអ្វីដែលចង់បានជាមុនសិន ។ តោះស្តាប់ការបកស្រាយរបស់គាត់សម្រាប់ការត្រៀមលក្ខណៈផ្សេងៗមុនអាចឡើងប្រកួតវិញបាន៖ អ្នកប្រដាល់ល្បិចច្រើនជាងកម្លាំងរូបនេះបានដាក់គោលដៅមួយខែរឺពីរខែដើម្បីសម្រកគីឡូអោយ សមស្របតាមកម្ពស់កម្លាំងនិងវ័យដែលប្រកួតជាមួយកីឡាករបរទេសបានល្អ ។ គួរំលឹកថា បឺត ខាំ ប្រកាសឈប់ឡើងសង្វៀនកាលពីឆ្នាំ២០១៦ ក្រោយមានបញ្ហារបួសជើង ក្នុងការប្រកួត​ចាញ់កីឡាករថៃ ៕  
  • 2846
    0

    ការចាញ់កីឡាករចិន Xie Chao ក្នុងព្រឹត្តិការណ៍ One Championship កាលពីម្សិលមិញអ្នកប្រដាល់គុនចម្រុះកម្ពុជា មាស ម៉ើ មិនបានសោកស្តាយនោះទេ ប៉ុន្តែមានការបារម្ភខ្លាចបាត់បង់ឱកាសក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗ ទៅថ្ងៃ ខាងមុខ ព្រោះតែរូបគេចាញ់ពីរប្រកួតជាប់គ្នានៅ One Championship នេះ ។ ម្ចាស់ខ្សែក្រវាត់ KWC បានរៀបរាប់ថា សម្រាប់ការប្រកួតជាមួយកីឡាករចិននៅសង្ហិបុរីនេះចាញ់មិនសូវមានអារម្មណ៍សោក ស្តាយនោះទេ ព្រោះរូបគេបានប្រឹងប្រែងអស់ពីសមត្ថភាពហើយក្បាច់អ្វីៗបានបញ្ចេញអស់ហើយ ប៉ុន្តែកីឡាករចិននេះពិតជា ល្អគ្រប់យ៉ាងហើយមានក្បាច់លើសពីយើងច្រើន ដូចនេះទើបដឹងខ្លួនថាយើងនៅមានកម្រិតត្រូវហាត់បន្ថែមចំណុចជាច្រើនទៀត ...
  • 2770
    0

    អ្នកប្រដាល់ថៃដែលមកពីខេត្តបុរីរាំប្រទេសថៃ ប៉កឌែង ស៊ីតភ្នំថង នឹងត្រូវប្រកួតសឹងសឹកសារជាថ្មីជាមួយនិងកីឡាករគុនខ្មែរ សួន ចាន់នី(សូត្រ ប៊ុនធី) នៅថ្ងៃអាទិត្យចុងសប្តាហ៌នេះនៅសង្វៀន ISI PALM ។ អ្នកប្រដាល់គុនថៃវ័យ២៣ឆ្នាំរូបនេះ មានការតាំងចិត្តខ្ពស់ក្នុងការផ្តួលកីឡាករគុនខ្មែរ ទោះបីជារូបគេធ្លាប់សន្លប់ក្រោយសារ សួន ចាន់នី ក្នុងទឹកទី១រួចហើយក្តី កូនសិស្សលោកស៊ីតភ្នំថង បាននិយាយថាជំនួបគ្នាលើមុន ដោយសារតែរូបគេមិនបានត្រៀមខ្លួន ណាមួយជាតួជំនួសគេ ធ្វើបណ្តាលអោយរូបខ្លួនងាយនឹងសន្លប់លឿនយ៉ាងនេះ តែលើកនេះគឺមិនដូចលើកមុនឡើយ ពោលរួបខ្លួនចង់បានកត្តិយសមកវិញ។ គួររំលឹកផងដែរថា ប៉កឌែង ...
  • 2972
    0

    សមាជិកជម្រើសជាតិគុនខ្មែរ ឡៅ​ ចិត្រា បានលើកឡើងថាការហ្វឹកហាត់ជម្រើសជាតិគុនខ្មែរ ឆ្នាំនេះ​មាន​កល្ខណៈប្លែកជាងឆ្នាំមុនខ្លះៗ ក្រោយពីមានបទពិសោធនៅស៊ីហ្គេម ដែលធ្វើឡើងនាប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុន ។ ម្ចាស់មេដាយ​សំរឹទ្ធ ឡៅ​ ចិត្រា ​ដែលបាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ​ក្រោយ​ពី​យក​ឈ្នះ​លើ​កីឡាករ​ឥណ្ឌូណេស៊ី​ដោយ​ពិន្ទុ​ ប៉ុន្តែបានចាញ់ កីឡាករម្ចាស់ផ្ទះទាំងមិនអស់ចិត្តបានបញ្ជាក់ថាសម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ជម្រើស ជាតិគុនខ្មែរនាឆ្នាំនេះ មិនផ្តោតតែលើកណ្តាប់ដៃនោះទេ ពោលមានក្បាច់ផ្សេងៗ ទៀតត្រូវហ្វឹកហាត់បន្ថែម  ។ ស៊ីហ្គេមឆ្នាំមុន​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំនួន​៥​នាក់ ​ក្នុង​នោះ​រួម​មាន ឡៅ​ ចិត្រា ...
  • 3365
    0

    ក្រោយចេញទៅប្រកួតនៅប្រទេសបារាំង រឿង សោភ័ណ្ឌ រកបានខ្សែក្រវាត់២គ្រឿងហើយ ដោយបានមកពីការឈ្នះលើដៃគូចំនួនពីរប្រកួតរបស់អ្នកលេងគុនខ្មែររូបនេះ ។ ប្រកួតដំបូងកាលពីថ្ងៃទី ១៤ មេសា កូនសិស្សរបស់លោក ឈិត ខ្វាន់ចៃ បានឈ្នះកីឡាករម៉ារុក ក្នុងទឹកទីពីរទទួលបានខ្សែក្រវាត់មួយគ្រឿង ។ ប្រកួតលើកទីពីរកាលថ្ងៃអាទិត្យ ទី២៩ មេសា ត្រូវនឹងយប់ថ្ងៃសៅរ៍ នៅប្រទេសបារាំង  រឿង សោភ័ណ្ឌ បានបន្តឈ្នះកីឡាករបារាំង Djaadane Abderrezzag ក្រោយប្រកួត ...
  • 3276
    0

    ការប្រកួតដណ្តើមពានរង្វាន់ ISI Palm រដូវកាលទីមួយបានរកឃើញម្ចាស់ជើងឯកហើយគឺបានទៅលើអាសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា ក្រោយពីប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយមិត្តរួមជាតិ ពុទ្ធ ឆាយរិទ្ធី កាលពីថ្ងៃអាទិត្យ ទី ៦ ឧសភា នេះនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ។ កីឡាករនៃក្លិបកងពលតូចឆ័ត្រយោង៩១១បានបញ្ជាក់ថាការដែលទទួលបានជោគជ័យនៅ ថ្ងៃនេះបានមកពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងជាពិសេសការតាំងខ្ពស់មិនក្លាចដៃគូលើ សង្វៀន ។ សម្រាប់ដៃគូដែលរូបគេគិតថាពិបាកជាងគេលើសង្វៀនមុនឈ្នះជើងឯកគឺកីឡាករថៃ រុងណាផា ...
  • 3732
    0

    ក្រោយពីចំណាយពេល៦ខែការប្រកួតដណ្តើមពានរង្វាន់ ISI Palm រដូវកាលទីមួយបានរកឃើញ ម្ចាស់ជើងឯក ហើយគឺបានទៅលើអាសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា ក្រោយពីប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ មិត្តរួមជាតិ ពុទ្ធ ឆាយរិទ្ធី នៅថ្ងៃអាទិត្យ ទី ៦ ឧសភា នេះ ។ ក្រោយបញ្ចប់ពេញ៥ទឹកចៅក្រុមទាំង៥រូបបានផ្តល់អោយកីឡាករនៃក្លិបឆ័ត្រយោង៩១១ ជាអ្នកទទួលបានជ័យជម្នៈ និងជាម្ចាស់ពានតែម្តងដោយទទួលបានប្រាក់រង្វាន់រហូតដល់ ៦ពានដុល្លារ ខណៈ ពុទ្ធ ឆាយរិទ្ធី បានត្រឹមជើងឯករង ...
  • 5240
    0

    បន្ទាប់ពីឡើងតុលាការលេងលះគ្នាដាច់ស្រាច់ជាមួយប្រពន្ធរួចមក ពេលនេះ ពៅ សក្ត័សិទ្ធ បានបង្ហាញមុខប្រពន្ធជាជនជាតិជប៉ុនជាផ្លូវការនឹងកូនប្រុសរបស់ខ្លួនអាយុជាង១ឆ្នាំ ខណៈពេលដែលកូនសិស្សរបស់លោក មាស សុខគ្រី កំពុងមានវត្តមាននៅស្រុកខ្មែរ ហើយកីឡាកររូបនេះក៏នឹងត្រៀមវិលទៅកាន់ប្រទេសជប៉ុនវិញនៅចុងខែឧសភានេះ។ គួរបញ្ជាក់ផងដែរថា ពៅ សក្ត័សិទ្ធ គឺជាអ្នកប្រដាល់គុនខ្មែរមួយរូបដែលមានឈ្មោះបោះសំលេងអស់រយះពេលជាង១០ឆ្នាំមកហើយ ដោយរូបគាត់ធ្លាប់ហ្វឹកហាត់ជាមួយលោក មាស សុខគ្រី នៅក្លឹបប្រដាល់តាព្រហ្មមានជ័យ បន្ទាប់មក ពៅ សក្ត័សិទ្ធ ក៏មានបេសកម្មទៅបង្ហាត់គុនខ្មែរនៅប្រទេសជប៉ុនអស់មួយរយះ កំឡុងពេលធ្វើជាគ្រូបង្វឹកគុនខ្មែរនៅប្រទេសជប៉ុន សក្ត័សិទ្ធ ក៏មានការប្រកួតមួយចំនួនក្នុងប្រទេសជប៉ុន ហើយនៅពេលដែលរូបគាត់វិលត្រឡប់មកកាន់ស្រុកខ្មែរវិញ ...
  • 2554
    0

    ធន់ អៀងឡៃ  គឺជាអ្នកប្រដាល់វ័យក្មេងរបស់សមាគមន៍ប្រដាល់ក្រសួងការពារជាតិ កីឡាករដែលមានដើមកំណើត​ភូមិព្រែកនិល  ឃុំព្រៃនិល  ស្រុកមោងឬស្សី ខេត្តបាត់ដំបង រូបនេះ នឹងត្រូវបង្ហាញវត្តមានលើកដំបូងប្រកួតជាមួយកីឡាករថៃ ដាវលុកកៃ ស៊ីតគ្រូយីម ដែលជាកីឡាករថ្មីដូចគ្នា។ អ្នកប្រដាល់ទាំងពីររូបនេះនឹងបង្ហាញវត្តប្រកួតក្នុងសង្វៀនស៊ីអិនស៊ី ក្នុងកម្មវិធីប្រកួតអន្តរជាតិពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM ដែលនឹងធ្វើការផ្សាយផ្ទាល់វេលម៉ោង១០:៤៥ព្រឹក ដល់ម៉ោង១:៤៥ថ្ងៃត្រង់តទៅ ។ ធន់ អៀងឡៃ និយាយថាសម្រាប់ការបង្ហាញវត្តមានលើកដំបូងរបស់ខ្លួន រូបគេនិងប្រឹងប្រែងប្រកួតអោយបានល្អ ដើម្បីបង្កើនកេរ្តិ៍ឈ្មោះអោយល្បីក្នុងវិស័យប្រដាល់គុនខ្មែរ ម្យ៉ាងវិញទៀតរូបគេនឹងយកកែងហើយនិងជង្គង់ដើម្បីផ្តួលកីឡាករថៃ ។ ...