
វ៉ន វីវ៉ា ព្រួយបារម្ភរឿងមួយមុនឡើងសង្វៀនចុងសប្តាហ៍នេះ(មានវីដេអូនិយាយ)

វ៉ន វីវ៉ា
អស់រយៈពេលជាង៣ឆ្នាំហើយដែលម្ចាស់ខ្សែក្រវាត់ ISKA វ៉ន វីវ៉ា ផ្អាក់ឡើងសង្វៀនគុនខ្មែរដោយសារតែបញ្ហារបួសដៃ តែពេលថ្មីៗនេះស្រាប់តែកីឡាករគុនខ្មែររូបនេះ បានប្រកាសជាសាធារណថាចង់ឡើងសង្វៀនគុនខ្មែរវិញ ដូច្នេះហើយទើបស្ថានីយ៍ទូរទស្សន៍ CBS ( CTN MYTV CNC) បានផ្តល់ឪកាសអោយ វ៉ន វីវ៉ា បង្ហាញវត្តមានប្រកួតសារជាថ្មីម្តងទៀតនៅសង្វៀន ISI PALM លក្ខណមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់ថៃ ភិតសាណាន់ ដែលធ្លាប់ប្រកួតចាញ់កីឡាករ អ៊ុង វីរៈ។

វ៉ន វីវ៉ា
តែសម្រាប់ការឡើងមកបង្ហាញវត្តមានម្តងទៀតនេះ វីវ៉ា ក៏មានការព្រួយបារម្ភចំពោះផលវិបាកខ្លះដែរ ពោលគឺទាក់ទងទៅនឹងកំលាំង អតីតកូនសិស្សរបស់លោក ទ្រឿង សុះសាយ រូបនេះបាននិយាយថា៖ ពីមុនរូបគាត់ប្រកួតលើប្រភេទទំងន់ចន្លោះពី៦៥ទៅ៧០ តែចាប់តាំងពីរូបខ្លួនមានបញ្ហារបួសដៃមក ធ្វើអោយគីឡូឡើងដល់៨០ជាង ម្លោះហើយទើបរូបគាត់ពេលប្រកួតអាចនឹងមានភាពយឺតយ៉ាវជាងមុនហើយនឹងឆាប់ហត់ផងដែរ ទើបគាត់បានប្រកាសពីមុនថា បើឡើងប្រកួតវិញសុំត្រឹមប្រកួតលើប្រភេទទំងន់៨១។

វ៉ន វីវ៉ា
ជាមួយគ្នានេះផងដែរ វ៉ន វីវ៉ា ក៏បាននិយាយថារូបគាត់នឹងព្យាយាមប្រកួតឲ្យអស់ពីលទ្ធភាព ហើយក៏សំណូមពរដល់ពុកម៉ែបងប្អូនសូមជួយគាំទ្រនឹងទៅលើកទឹកចិត្តផងដែរ ផ្សាយផ្ទាល់ចាប់ពីម៉ោង១១:០០ តទៅនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះតាមកញ្ចក់ទូរទស្សន៍ CNC៕ (មានវីដេអូនិយាយ.)