អេ ភូថង ប្រាប់មូលហេតុកូនប្រុសម្នាក់មិនប្រើឈ្មោះត្រកូលនិងក្លិបរបស់លោក
អ្នកលេងគុនខ្មែរវ័យក្មេង ម៉ឺន មេឃា ត្រូវជាកូនប្រុសបង្កើតរបស់កំពូលអ្នកប្រដាល់ អេ ភូថង ប៉ុន្តែរូបគេមិនបានដាក់ត្រកូល និង ក្លិបរបស់ឪពុករបស់ខ្លួននោះទេដោយរូបគេបានប្រើត្រកូល ម៉ឺន ហើយក្លិបវិញគឺ ក្រសួងការពារជាតិ ។
ទាក់ទងទៅនឹងរឿងនេះលោក អេ ភូថង បានប្រាប់អោយដឹងថាការប្រើត្រកូល ម៉ឺន គឺដាក់ឈ្មោះរបស់ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ខណៈការដាក់ក្លិបក្រសួងការពារជាតិពីព្រោះ រូបគេជាទាហានរបស់ក្រសួងការពារជាតិ ។
លោកបន្ថែមថា ឈ្មោះពិតរបស់កូនប្រុសលោកម្នាក់នេះគឺ អេ វិរៈខាំឈិតភូថង ដែលគេត្រូវជាកូនទី២ ក្នុងចំណោមកូនទាំង៤នាក់របស់លោក ហើយមានតែគេម្នាក់ទេដែលមិនប្រើឈ្មោះរបស់លោក ខណៈ កូនទី១គឺ ព្រី យ៉ានុតភូថង (អេ យ៉ានុត) , កូនទី៣ អាំ ម៉ារីនភូថង (អេ រស្មី) និងកូនទី៤ អេឡិក ភូថង ។
បច្ចុប្បន្ននេះកូនទាំងអស់របស់លោកគឺសុទ្ធតែបានហាត់គុនខ្មែរ និងឡើងប្រកួតទាំងអស់ ខណៈដែល លោក អេ ភូថង ក៏ជាម្ចាស់ក្លិបប្រដាល់ អេ ភូថងកីឡា និង គ្រូបង្វឹកនៅក្លិបក្រសួងកសិកម្ម ផងដែរ ៕